ហេតុអ្វីបានជាមិនគួរ ដេកក្នុងឡានបិទជិតហើយបើកម៉ាស៊ីនត្រជាក់?

អ្នកទស្សនា
974
0/ AKlasseAuto Promotion
2021-09-ហេតុអ្វីអ្នកមិនគួរដេកបើកម៉ាស៊ីនត្រជាក់ក្នុងឡានយូរ_no_AD.jpg

តើអ្នកមានដឹងទេថា? ការដេកនៅក្នុងឡានដែលបិទជិត ពេលកំពុងបើកម៉ាស៊ីនត្រជាក់ អាចបង្កគ្រោះថ្នាក់ធ្ងន់ធ្ងររហូតដល់ស្លាប់

ស្តាប់ទៅវាគឺជារឿងសាមញ្ញនោះទេ នៅពេលដែលយើងដេកនៅក្នុងឡានហើយបើកម៉ាស៊ីនត្រជាក់នោះ 

ប៉ុន្តែបើតាមការស្រាវជ្រាវរបស់ក្រសួងសុខាភិបាលប្រទេសម៉ាឡេស៊ីបានប្រកាសជាសាធារណៈថា ការដេកក្នុងឡានដែលបិទជិតស្របពេលកំពុងបើកម៉ាស៊ីនត្រជាក់នោះ អាចបង្កជាគ្រោះថ្នាក់ធ្ងន់ធ្ងររហូតដល់ស្លាប់ ព្រោះនេះ វាមិនមែនរឿងសាមញ្ញធម្មតាដូចដែលអ្នកគេងបើកម៉ាស៊ីនត្រជាក់នៅផ្ទះរបស់អ្នកនោះទេ ។

តើវាអាចបង្កគ្រោះថ្នាក់ដល់អ្នកដោយរបៀបណា?

ហេតុផលដ៏សំខាន់មួយនោះគឺ ការបំពុលតាមរយះការបញ្ចេញនូវ ឧស្ម័នកាបូនម៉ូណូអុកស៊ីត ។ វាមានប្រភពចម្បងចេញពីចំហេះប្រេងឥន្ធនៈ ដែលចេញពីបំពង់ស៊ីម៉ាំងឡាន និងហ្គាសរបស់ម៉ាស៊ីនត្រជាក់ជាដើម ។

ពេលដែលសារធាតុកាបូនម៉ូណូអុកស៊ីតសាយភាយក្នុងកន្លែងដែលបិទជិត ជាពិសេសនៅឡានដែលប្រើខ្យល់ខាងក្នុង ដែលធ្វើឲ្យឧស្ម័នកាបូនម៉ូណូអុកស៊ីតវិលចុះវិលឡើង ។

នៅពេលដែលអ្នកដកដង្ហើមចូលក្នុងសួត ឧស្ម័នកាបូនម៉ូណូអុកស៊ីតនឹងស្រូបចេញពីសួតរត់ចូលទៅសរសៃរឈាមរបស់អ្នក កាលណាអ្នកស្រូបយកឧស្ម័ននេះច្រើន រហូតដល់លើសចំនួនអុកស៊ីហ្សែននោះ អ្នកអាចនឹងមានបញ្ហាស្ទះផ្លូវដង្ហើមជាដើម។

ហេតុអ្វីបានជាអ្នកដេកលក់ក្នុងឡានរងផលប៉ះពាល់ខ្លាំង?

នៅពេលអ្នកដេកលក់ មិនថាសួត ឬលំហូរឈាមនៅក្មុងបេះដូងទេ វាប្រាកដជាធ្វើការតិចជាងពេលអ្នកមិនទាន់ដេកលក់ ជាហេតុ ធ្វើឲ្យការស្រូបយកអុកស៊ីហ្សែនចូលក្នុងខ្លួនបានតិច ដូចនេះប្រសិនបើសិនជាអ្នកដេកលក់នៅក្នុងឡានបិទជិតហើយបើកម៉ាស៊ីនត្រជាក់នោះ ឧស្ម័នកាបូនម៉ូណូអុកស៊ីតដែលចេញពីម៉ាស៊ីនត្រជាក់ នឹងចូលទៅជំនួសឧស្ម័នអុកស៊ីហ្សែនបន្តិចម្តងៗរហូតដល់អ្នកពិបាកក្នុងការដកដង្ហើម ។

តើអ្នកណាខ្លះដែលអាចនឹងរងផលប៉ះពាល់ និងគ្រោះថ្នាក់រហូតដល់ស្លាប់?

អ្នកដែលមានសុខភាពល្អវាគ្រាន់តែធ្វើឲ្យអ្នកមានអារម្មណ៍ថា ធីងធោងខុសពីធម្ម្មតាបន្ទាប់ពីងើបពីដេកប៉ុណ្ណោះ ប៉ុន្តែសម្រាប់ មនុស្សចាស់ កូនក្មេង អ្នកដែលមានជម្ងឺផ្លូវដង្ហើមដូចជាជម្ងឺសួត ឬអ្នកផ្ទុកវីុរុសកូវីដ ១៩ អាចនឹងប្រឈមគ្រោះថ្នាក់ដល់ស្លាប់ដោយសារតែការខ្វះឧស្ម័នអុកស៊ីហ្សែន ។

ដូច្នោះដើម្បីជៀសវាងបញ្ហានេះ សូមលោកអ្នកកុំមើលរំលងចំណុចទាំងនេះឲ្យសោះ ៖

  1. កុំដេកក្នុងឡានបិទជិតយូរៗពេក
  2. ព្យាយាមបើកកញ្ចក់ឡាននៅពេលបើកតាមផ្លូវ ឬឈប់សម្រាកតាមផ្លូវ ចំពោះទីតាំងដែលមានសុវត្ថិភាព និងគ្មានដីហុយចូលឡាន
  3. ពិនិត្យមើលបំពង់ស៊ីម៉ាំងឡានចាស់ៗ ដើម្បីជៀសវាងនូវការលេចឧស្ម័នកាបូនម៉ូណូអុកស៊ីតចូលទៅក្នុងឡាន
  4. ឧស្សាហ៍លាងសម្អាតម៉ាស៊ីនត្រជាក់ និងប្រើហ្គាសដែលមានគុណភាពខ្ពស់ជាប្រចាំ
  5. ប្រសិនបើអ្នកស្ថិតនៅក្រៅទីប្រជុំជនដែលគ្មានផ្សែងពុល អ្នកគួរព្យាយាមបើកកញ្ចក់ឡានដើម្បីឲ្យមានចរន្តខ្យល់ចេញចូល ជៀងវាងប្រើតែខ្យល់នៅក្នុងឡាន 

ទស្សនាវីដេអូ៖

 ……………………………………………………………………….

ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងវីដេអូថ្មីសូម ៖

Follow Page : 👉 Advan Auto

Subscribe Channel : 👉Advan Auto

Follow TikTok : 👉Advan Auto

Follow Instagram : 👉Advan Auto

Telegram : 👉Advan Auto

ចែករំលែក

វីដេអូ

maxresdefault.webp
[English Sub] The adventure with Land Rover Defender 130: The Ultimate Challenge
maxresdefault (1).webp
Should You Own Toyota​ Raize? - តម្លៃខ្ទង់ ២ ម៉ឺនដុល្លារជាង ស័ក្តជាមួយអ្នកណាខ្លះ? I Advan Auto
3 Model Hyundai .png
សុទ្ធតែឡាន Hyundai ពេញនិយម - មុនរើសមួយណា មើលវីដេអូសិន I Advan Auto
maxresdefault (1).jpeg
Toyota Tacoma 2024 Reaction & Review - មកម្តងនេះដើរមុនគេ ១០ ជំហ៊ាន I Advan Auto
Advan Auto videos for sharing more automotive knowledge
See More