ប្រទេសចិនពេលនេះកំពុងតែខ្នះខ្នែងផ្ដោតការយកចិត្តទុកដាក់វិនិយោគលើវិស័យផលិតកម្មឡានអគ្គសនី និងស្ថានីយសាកអាគុយ ព្រមទាំងស្ថានីយប្ដូរអាគុយឡានផងដែរ។
សេវាកម្មនេះត្រូវបានឲ្យឈ្មោះថា E-Energy មានវត្តមានដំបូងនៅ Chongqing ក្នុងខែកញ្ញា ឆ្នាំ ២០២០ ដែលអាចជួយសម្រួលឲ្យអ្នកបើកបរអាចប្ដូរអាគុយឡានរបស់ខ្លួនបានតាមតម្រូវការដោយមិនចាំបាច់រង់ចាំការសាក នឹងប្រើប្រាស់រយៈពេលត្រឹមតែ ៥៩វិនាទីប៉ុណ្ណោះ។
ស្ថានីយ៍ដូរអាគុយឡានអគ្គិសនីនេះត្រូវបានគេហៅថា battery swapping stations ។ ជាក់ស្ដែងដូចជាក្រុមហ៊ុនប្ដូរអាគុយឡានអគ្គសនីចិន Geely (Geely.ul) មានគម្រោងក្នុងការសាងសង់ស្ថានីយ៍នេះដល់ទៅ ៥០០០ កន្លែងសម្រាប់ឡានអគ្គសនី (EV) ក្នុងឆ្នាំ ២០២៥ ជាមួយនឹងគោលបំណងក្លាយទៅជាអ្នកនាំមុខលើទីផ្សារយានយន្ដផងដែរ។
ក្រុមហ៊ុនឡានអគ្គីសនីចិនមួយទៀតមានឈ្មោះថា Nio ដែលជាគួរប្រគួតធំរបស់ Tesla នៅចិន ក៏កំពុងរៀបគ្រោងបង្កើតស្ថានីយ៍ប្ដូរអាគុយឡានអគ្គសនីដល់ទៅ ៤០០០ កន្លែងទូទាំងពិភពលោកក្នុងឆ្នាំ ២០២៥ នេះដោយចាប់ផ្ដើមពីប្រទេស ណរវេសមុនគេ។
ប្រភព៖ Reuter ប្រែសម្រួល៖ Andra
…………………………………………………………………..
ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងវីដេអូថ្មីសូម ៖
Follow Page : 👉 Advan Auto
Subscribe Channel : 👉Advan Auto
Follow TikTok : 👉Advan Auto
Follow Instagram : 👉Advan Auto
CR-V ឆ្នាំ 2020-2023 អត់ទំនើបតែធន់សន្សំសំចៃខ្ពស់ មិនស្មុកស្មាញច្រើនស្រួលប្រើ គ្រាន់តែតម្លៃនៅរាងខ្ពស់បន្ដិច
Celerio 2022 ប្រភេទឡានមួយទឹកខ្លាញ់គោស្រុកខ្មែរធូរថ្លៃគ្រាន់បើ កាន់ក្រោម 1ម៉ឺនអាចទិញបានជិះហើយ
Kia Ray កំពុងមានសន្ទុះប្រើច្រើនគួរសម ពិសេសឆ្នាំ 2012-2017 តម្លៃទីផ្សារក្រោម 1ម៉ឺនក៏មានលើ 1ម៉ឺនក៏មានដែរ
កូន Pick Up អគ្គិសនីកំពុងត្រៀមចេញលក់តម្លៃខ្ទង់ 2ម៉ឺនដុល្លារសាកថ្មមួយពេញជិះបាន 241គីឡូម៉ែត្រ នឹងសមត្ថភាពដឹកបាន 650គីឡូក្រាម
កូន Pick Up អគ្គិសនីកំពុងត្រៀមចេញលក់តម្លៃខ្ទង់ 2ម៉ឺនដុល្លារសាកថ្មមួយពេញជិះបាន 241គីឡូម៉ែត្រ នឹងសមត្ថភាពដឹកបាន 650គីឡូក្រាម
មកដឹងមូលហេតុដែល Toyota បញ្ឈប់ការផលិត Toyota Rush ខណៈស្រុកខ្មែរត្រូវប៉ាន់ នឹងលក់ដាច់គ្មានសល់
Nissan Rogue 2025 ទើបចេញលក់ក្ដៅៗ ខណៈតម្លៃធូរជាងកាលឆ្នាំ 2024 ខ្ទង់ 2ពាន់ដុល្លារឯណោះ
នោះ! Ford XL, XLT នឹង Wildtrak 2025 ផលិតនៅខ្មែរធូរថ្លៃជាងមុនរាប់ពាន់ដុល្លារ បើធៀបនឹងតម្លៃស៊េរីឆ្នាំ 2024