ឡើងជាមហាសេដ្ឋីលេខ១ ភ្លាម Elon Musk ប្រកាសលក់ភាគហ៊ុន Tesla ៦ ពាន់លានដុល្លារជួយមនុស្ស ៤២ លាននាក់

អ្នកទស្សនា
4235
0/ AKlasseAuto Promotion
2021-11-elon-musk.jpg

កាលពីពេលថ្មីៗនេះ លោក Elon Musk ស្ថាបនិកក្រុមហ៊ុន តេស្លាបានធ្វើឲ្យកក្រើកបណ្ដាយសង្គមក្រោយពីបង្ហោះសារនៅលើ Twitter ឆ្លើយតបទៅកាន់លោក David Beasley អគ្គនាយកកម្មវិធីអាហារូបត្ថម្ភពិភពលោករបស់អង្គការសហប្រជាជាតិ (World Food Program: WFP)។ 

លោក Beasley បានលើកឡើងថា “ទឹកប្រាក់ 6 ពាន់លានដុល្លារនឹងអាចជួយដល់មនុស្សដែលកំពុងតែជួបគ្រោះអត់ឃ្លានជិតស្លាប់ជាង 42 លាននាក់” ដោយ Status នេះមានគោលបំណងដើម្បីពន្យុះ/បញ្ជួសមហាសេដ្ឋីៗ ឲ្យបើកភ្នែក បើកត្រចៀកដឹងឮ និងជួយបរិច្ចាគ។

ក្ដៅៗ លោក Musk មហាសេដ្ខីប្រាក់ពាន់លាន ក៏បានឆ្លើយតបថា លោកនឹងធ្វើការបរិច្ចាគដោយលក់ភាគហ៊ុនតេស្លា $6 ពាន់លានដុល្លារ បើសិនជា WFP អាចបង្ហាញថាពិតជាអាចដោះស្រាយបញ្ហានេះបានមែន លោកក៏បានបន្ថែមទៀតថា WFP គួរតែបើកបង្ហាញទិន្ន័យហិរញ្ញវត្ថុរបស់ខ្លួន ជាសាធារណៈផងដែរដើម្បីជាសក្ខីភាព។ មិនចាំយូរលោក David Beasley ក៏បានឆ្លើយតបផ្ដល់ការទុកចិត្តដល់លោក Musk កុំឲ្យព្រួយបារម្ភដោយក្រុមការងារនឹងធ្វើការបើកទូលាយបង្ហាញនូវទិន្នន័យចំណាយ។

គួរបញ្ជាក់ផងដែរថា លោក Elon Musk ទើបតែបានក្លាយជាមហាសេដ្ខីដែលមានជាងគេបំផុតលើពិភពលោក ដែលការចំណាយ $6 ពាន់លាននេះស្មើរត្រឹមតែ 2% នៃចំនួនទ្រព្យសរុបរបស់លោកតែប៉ុណ្ណោះ ដែលមានរហូតទៅដល់ $311 ពាន់លានដុល្លារ ។

ប្រភព៖ East Bay Times ប្រែសម្រួល៖ Andra

…………………………………………………………………..

ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងវីដេអូថ្មីៗទាក់ទងនឹងរថយន្ដសូម ៖

Follow Page : 👉 Advan Auto

Subscribe Channel : 👉Advan Auto

Follow TikTok : 👉Advan Auto

Follow Instagram : 👉Advan Auto

ចែករំលែក

វីដេអូ

maxresdefault.webp
[English Sub] The adventure with Land Rover Defender 130: The Ultimate Challenge
maxresdefault (1).webp
Should You Own Toyota​ Raize? - តម្លៃខ្ទង់ ២ ម៉ឺនដុល្លារជាង ស័ក្តជាមួយអ្នកណាខ្លះ? I Advan Auto
3 Model Hyundai .png
សុទ្ធតែឡាន Hyundai ពេញនិយម - មុនរើសមួយណា មើលវីដេអូសិន I Advan Auto
maxresdefault (1).jpeg
Toyota Tacoma 2024 Reaction & Review - មកម្តងនេះដើរមុនគេ ១០ ជំហ៊ាន I Advan Auto
Advan Auto videos for sharing more automotive knowledge
See More