ចង់ចូលរួមសរសេរអត្ថបទទាក់ទងនឹងវិស័យយានយន្តនៅ Advan Auto សូមដាក់ពាក្យតាមរយៈ
https://bit.ly/3FZefOr
ឬផ្ញើ CV មកកាន់ ៖
Email: Sotheara@advan-auto.com
Telegram : 015 201 102
…………………………………………………………………..
បន្ទាប់ពីចេញមុខ ចេញតម្លៃជាផ្លូវការនៅអាមេរិកហើយ ថ្មីៗនេះ Lexus LX600 បានលេចចេញតម្លៃនៅស្រុកខែ្មរ ដែលសរុបទាំងថ្លៃពន្ធនាំចូល ថ្លៃដឹកជញ្ជូន ថ្លៃកាត់ឈ្មោះជាដើមគឺខ្ទង់ ២៤ ម៊ឺនដុល្លារជាង។
តាមរយៈភ្នាក់ងារជួយទិញឡានពីអាមេរិកមកកម្ពុជាមួយបានឲ្យដឹងថា ពេលនេះរថយន្ដ Lexus LX 600 2022 ម៉ូដែល premium មានមុខនៅកម្ពុជាហើយ ជាមួយតម្លៃដើមចេញពីរោងចក្រ ១០១ ១៣៥ ដុល្លារ, បូកជាមួយតម្លៃពន្ធនាំចូល ១៣២ ៧៧៩ ដុល្លារ តម្លៃដឹកជញ្ជូន ២៧៥០ ដុល្លារ តម្លៃឯកសារនៅខ្មែរ ៨០០ ដុល្លារ ថ្លៃកាត់ឈ្មោះនៅអាមេរិក ៨៩៩ ដុល្លារ និងថ្លៃសេវាកម្មរបស់ក្រុមហ៊ុននាំចូល ១០០០០ ដុល្លារទៀត សរុបទាំងអស់គឺ ២៤៨ ៣៦៣ ដុល្លារ។ គួរបញ្ជាក់ដែលថា តម្លៃនេះនៅមិនទាន់រាប់ចូលថ្លៃបង់ពន្ធនៅអាមេរិកទេ។
គួររំឭកផងដែរថា តម្លៃរបស់រថយន្ដ Lexus LX600 សេរីថ្មីនេះគឺខុសគ្នាទៅតាមម៉ូដែលរបស់វាដែលមានដូចជា Lexus LX600 Premium នេះ, Lexus LX600 base Model,
ម៉ូដែល F Sport,ម៉ូដែល Luxury និង Ultra Luxury ជាដើម។
គ្រប់ម៉ូដែលទាំងអស់របស់ Lexus LX600 សេរីថ្មីនេះ គឺសុទ្ធតែបំពាក់មកជាមួយនឹងម៉ាស៊ីន twin-turbo V6 ស៊ីឡាំងចំណុះ ៣.៤ លីត្រ ផលិតកម្លាំងបាន ៤០៩សេះ ប្រើប្រាស់ប្រអប់លេខ ១០វគ្គអូតូ និងរត់ដោយប៉ុងមុខក្រោយ Four Wheel Drive ផងដែរ។
អត្ថបទ៖ Andra
…………………………………………………………………..
ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងវីដេអូថ្មីៗទាក់ទងនឹងរថយន្ដសូម ៖
Follow Facebook Page : 👉 Advan Auto
Subscribe YouTube Channel : 👉Advan Auto
Follow TikTok : 👉Advan Auto
Follow Instagram : 👉Advan Auto
Camry ហើម! គឺជារថយន្ដពេញនិយមខ្លាំងនៅស្រុកខ្មែរ ដែលប្រើជាលក្ខណៈគ្រួសារ នឹងតាក់ស៊ី បើប៉ះឡានស្អាត បច្ចុប្បន្នថ្លៃគួរសម
កាន់ខ្ទង់ ១ម៉ឺនដុល្លារជាង គួរពិចារណា Ford Ecosport 2022 អត់? មុននឹងទិញជិះ គួរដឹងត្រួសៗពីលក្ខណៈមួយចំនួននេះសិន
ទីបំផុត! Kia បញ្ចេញ Pick Up ដំបូងគេខ្លួនម៉ូឌែល Tasman សមត្ថភាពខ្លាំង នឹងចាត់ទុកប្រទេសតំបន់ ៤នេះជាគោលដៅទីផ្សារធំ
ធ្លាប់តែឃើញ Rav4 ស៊េរីឆ្នាំ2006 ពេលនេះ Toyota ត្រៀមបញ្ចេញស៊េរីឆ្នាំ2026 ជំនាន់ថ្មីរូបរាងថ្មី ជាមួយជម្រើសម៉ាស៊ីន Hybrid នឹង Plug-In
ទីបំផុត! Kia បញ្ចេញ Pick Up ដំបូងគេខ្លួនម៉ូឌែល Tasman សមត្ថភាពខ្លាំង នឹងចាត់ទុកប្រទេសតំបន់ ៤នេះជាគោលដៅទីផ្សារធំ
ធ្លាប់តែឃើញ Rav4 ស៊េរីឆ្នាំ2006 ពេលនេះ Toyota ត្រៀមបញ្ចេញស៊េរីឆ្នាំ2026 ជំនាន់ថ្មីរូបរាងថ្មី ជាមួយជម្រើសម៉ាស៊ីន Hybrid នឹង Plug-In
Mazda BT-50 2025 ចេញរូបរាងថ្មីមានទាំងម៉ាស៊ីនតូច 1.9L នឹងម៉ាស៊ីនធំ 3.0L បន្ថែមភាពទំនើបប្លែកមួយចំនួនទៀត
ក្រុមហ៊ុន MG Cambodia បានបើកសម្ពោធជាផ្លូវការអគារតាំងបង្ហាញរថយន្តសាខាទី4 គឺ MG ខេត្តបាត់ដំបង