Ecosport ជាប្រភេទឡានលក្ខណៈគ្រួសារ ទ្វា៥ កៅអី ២ជួរ ទូលាយគួរសម ហើយក៏ស្ថិតក្នុងអម្បូរឡាន Crossover SUV របស់ Ford ផងដែរ។ សម្រាប់ស៊េរីឆ្នាំ ២០២២ អាចថាជាឆ្នាំខ្ពស់ផុតលេខនៃម៉ូឌែល Ecosport ហើយក៏ជាឆ្នាំចុងក្រោយផងដែរ។
ព្រោះបើតាមព័ត៍មានទទួលបាន Ford សម្រេចបញ្ចប់ការផលិតម៉ូឌែល EcoSport នៅទីផ្សារអាមេរិក ឥណ្ឌា រូម៉ានៀ និងបែកអឺរ៉ុបមួយចំនួន ខណៈនៅអាស៊ី ក៏ដូចជាស្រុកខ្មែរជាដើម ហាក់លែងឃើញវត្តមានស៊េរីឆ្នាំបន្តបន្ទាប់ទៀតឡើយ។
Ecosport មានប្រវែងតួរខ្លួនសរុប ៤០១៧ម.ម ទទឹង ១៧៦៥ម.ម កម្ពស់ ១៦៥០ម.ម ពីដីមកបាត ២០៩ម.ម និងទម្ងន់ ១៣០០គីឡូក្រាម។
ផ្នែកប្លុកម៉ាស៊ីនវិញ Ecosport ទទួលបានម៉ាស៊ីន EcoBoost ៣ស៊ីឡាំង ១.០លីត្រ ជំនួយបន្ថែមដោយ Turbo អាចផលិតកម្លាំងបាន ១២៥សេះ កម្លាំងរមួល ១៥០ផោនហ្វីត រត់ដោយប្រអប់លេខ ៦វគ្គអូតូ បង្វិលកង់ដោយប៉ុងមុខ (FWD) ជំនួយដោយប្រព័ន្ធហ្វ្រាំង ABS EBD នឹងប្រព័ន្ធទប់លំនឹងមួយចំនួន។
ជាមួយកម្រិតស៊ីសាំងខ្ទង់ ៧លីត្រជាង ទៅ ៨លីត្រជាង ក្នុង ១០០គីឡូម៉ែត្រ ឬអាចលើសខ្វះតិចតួចទៅតាមស្ថានភាពជាក់ស្ដែង។
ចំពោះ Ford Ecosport ដែលមានចរាចរណ៌ភាគច្រើននៅស្រុកខ្មែរឃើញមានតាំងពីស៊េរីឆ្នាំ ២០១៩ ដល់ ២០២២ ខណៈរូបរាង កម្លាំងម៉ាស៊ីន នឹងផ្ទៃខាងក្នុង ហាក់មិនជាខុសប្លែកគ្នាច្រើនឡើយ។
ផ្ទៃខាងក្នុងទំហំទទួលរថយន្ដ ១៧៦៥ម.ម មិនទូលាយពេកក៏មិនចង្អៀតពេកដែរ បំពាក់កៅអី ២ជួរ អាចជិះបាន ៥នាក់ នឹងសល់ឃ្លុបក្រោយដាក់អីវ៉ានបានច្រើគួរសម។
និយាយពីភាពទំនើបវិញ Ecosport ឃើញមានភ្ជាប់មកនៅកៅអីស្បែក បូតុង Power ប្រព័ន្ធ Smart Key ២គ្រាប់ អេក្រង់ ៨អីញ Ford Sync 3 ប្រើជាមួយ Apple CarPlay នឹង Android Auto, Google Map កញ្ចក់មើលក្រោយកាត់ចំណាំងផ្លាត ផ្លឹតទឹកអូតូ ពោងសុវត្ថិភាពជុំវិញ ៧គ្រាប់ Speaker ៧គ្រាប់ កាម៉េរាក្រោយ ជំនួយដោយ Sensor មុខក្រោយ ៤គ្រាប់ នឹងមុខងារមួយចំនួនបញ្ជាលើដៃចង្កូតជាដើម។
ចំពោះតម្លៃវិញ ស៊េរីឆ្នាំ២០២២ ខ្ទង់ ១៨,០០០ដុល្លារ ទៅ ២០,០០០ដុល្លារ ខណៈពពួកស៊េរីឆ្នាំ២០១៩ ដល់ ២០២១ ឃើញទីផ្សារដាក់លក់ចាប់ពី ១,៧០០០ដុល្លារ ទៅក្បែរ ១៩,០០០ដុល្លារ ហើយតម្លៃទាំងនេះ អាចប្រែប្រួលទៅតាម ពណ៌ ឆ្នាំផលិត នឹងភិនភាគឡានជាក់ស្ដែង។
សម្រាប់បងប្អូនវិញយល់យ៉ាងណាដែរចំពោះ Ford Ecosport មួយនេះ? បងប្អូនដែលកំពុងប្រើ នឹងមានបទពិសោធន៌ ក៏ដូចជាមតិយោបល់បន្ថែម អាចចែករំលែកបាន៕
ដោយ៖ Bunsak
*អត្ថបទនេះរក្សាសិទ្ធដោយ Advanced Auto Digital Media Co.,LTD ©2023
*ADVAN AUTO មិនគាំទ្រការចម្លងអត្ថបទទៅប្រើប្រាស់ឡើងវិញដោយគ្មានអនុញ្ញាតិនោះទេ។
*ជាការជូនដំណឹងនិងព្រមានទៅកាន់បុគ្គលទាំងឡាយណាដែលចម្លងអត្ថបទយើងយកទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ សូមអរគុណ!
MG G50 ជារថយន្តប្រភេទ MPV ដែលលក់ដាច់ខ្លាំងបំផុតនៅប្រទេសហ្វីលីពីននិងវៀតណាម ហើយបច្ចុប្បន្ននេះគឺមានលក់នៅកម្ពុជាហើយ
បច្ចុប្បន្ន Camry ឆ្លាម មានសន្ទុះទីផ្សារគ្រាន់បើក្នុងរង្វង់រថយន្ដតម្លៃខ្ទង់ 4 ទៅ 6ពាន់ដុល្លារ ខណៈឡាន Sedan របស់ជប៉ុននេះអាយុកាលក្បែរ 30ឆ្នាំហើយក្ដី
Kia Picanto 2024 ប្រភេទមួយទឹកស្លាកលេខឃើញមានលក់បណ្ដើរៗហើយ តម្លៃក្រោម 2ម៉ឺនដុល្លារ ល្មមពិចារណាដែរអត់?
CR-V ឆ្នាំ 2020-2023 អត់ទំនើបតែធន់សន្សំសំចៃខ្ពស់ មិនស្មុកស្មាញច្រើនស្រួលប្រើ គ្រាន់តែតម្លៃនៅរាងខ្ពស់បន្ដិច
បច្ចុប្បន្ន Camry ឆ្លាម មានសន្ទុះទីផ្សារគ្រាន់បើក្នុងរង្វង់រថយន្ដតម្លៃខ្ទង់ 4 ទៅ 6ពាន់ដុល្លារ ខណៈឡាន Sedan របស់ជប៉ុននេះអាយុកាលក្បែរ 30ឆ្នាំហើយក្ដី
Kia Picanto 2024 ប្រភេទមួយទឹកស្លាកលេខឃើញមានលក់បណ្ដើរៗហើយ តម្លៃក្រោម 2ម៉ឺនដុល្លារ ល្មមពិចារណាដែរអត់?
CR-V ឆ្នាំ 2020-2023 អត់ទំនើបតែធន់សន្សំសំចៃខ្ពស់ មិនស្មុកស្មាញច្រើនស្រួលប្រើ គ្រាន់តែតម្លៃនៅរាងខ្ពស់បន្ដិច
Celerio 2022 ប្រភេទឡានមួយទឹកខ្លាញ់គោស្រុកខ្មែរធូរថ្លៃគ្រាន់បើ កាន់ក្រោម 1ម៉ឺនអាចទិញបានជិះហើយ