Carmy អាចនិយាយបានថាជារថយន្ដដែលមានឈ្មោះបោះសម្លេងខ្លាំងនៅស្រុកខ្មែរ តាំងពីជំនាន់ទសវត្សរ៍ឆ្នាំ ៩០ ខណៈបច្ចុប្បន្នពពួកឡានស៊េរីចាស់ Old School ទាំងនេះនៅតែមានប្រើជាហូហែរ ជាមួយតម្លៃធូរៗល្មម។ ប៉ុន្ដែបើប៉ះឡានស្អាតៗ សំណុំដើម ពិសេសគ្រឿងក្នុងថ្មី អាចមានតម្លៃខ្ទង់ ៦,០០០ដុល្លារអីដែរ ឬអាចលើសនេះទៅទៀត ខណៈទីផ្សារទូទៅបច្ចុប្បន្ននេះរបស់ Camry ហើមខ្ទង់ ៣,០០០ដុល្លារជាង ទៅក្បែរ ៥,០០០ដុល្លារ អាស្រ័យលើ ឆ្នាំផលិត ពណ៌ នឹងភិនភាគឡានជាក់ស្ដែង។
ហើមត្រូវបានផលិតចាប់ពីឆ្នាំ ១៩៩២ ដល់ ១៩៩៦ ប្រើជាមួយម៉ាស៊ីន ៤ស៊ីឡាំង ២.២លីត្រ ផលិតកម្លាំង ១២៥សេះ កម្លាំរមួល ១៤៥ផោនហ្វីត រត់ដោយប្រអបលេខ ៤វគ្គអូតូ បង្វិលកង់ដោយ ប៉ុងមុខ (FWD) បើកលឿនបំផុតបាន ១៩០គីឡូម៉ែត្រ/ម៉ោង ជាមួយកម្រិតស៊ីសាំងចន្លោះពី ៨លីត្រ ទៅ ១០លីត្រ ក្នុង ១០០គីឡូម៉ែត្រ ឬអាចច្រើនជាងនេះ ព្រោះអាយុកាលក៏ច្រើនណាស់ហើយដែរ។
ស្ថិតក្នុងប្រភេទឡាន Sedan ទ្វា៤ កីអៅ ២ជួរ ទូលាយគួរសម អាចជិះបាន ៥នាក់ នឹងសល់ឃ្លុបក្រោយដាក់អីវ៉ានបានច្រើនបន្ថែមទៀត។ ទោះបីជាមិនមានអ្វីប្លែកច្រើនដូចពពួកឡានបច្ចុប្បន្ន ប៉ុន្ដែ Camry ហើមនេះបានបស្សល់អនុស្សារិ៍យច្រើនណាស់សម្រាប់ប្រជាជនកម្ពុជាយើង ក្នុងនាមជារថយន្ដ បម្រើការក្នុងអង្គភាព នឹងប្រើជាលក្ខណៈគ្រួសារបែប Luxury កាលពីជំនាន់មុន។
ខណៈបច្ចុប្បន្នភាគច្រើនក្លាយជារថយន្ដដឹកទំនិញ ដឹកអ្នកដំណើរ ដ៏ធន់រឹងមាំ ជាមួយកម្លាំងម៉ាស៊ីននៅតែជាន់ស្ទុះល្អ បើទោះបីជាមានអាយុកាល ៣០ឆ្នាំហើយក្ដី។
សម្រាប់បងប្អូនវិញយល់យ៉ាងណាដែរចំពោះ Toyota Camry ហើមមួយនេះ? ហើយបងប្អូនណាខ្លះដែលធ្លាប់ប្រើ នឹងមានអនុស្សារិ៍យជាមួយខ្លាចាស់មួយ? បងប្អូនដែលមានមតិយោបល់ បទពិសោធន៌ អាចចែករំលែកបន្ថែមបាន៕
ដោយ៖ Bunsak
*អត្ថបទនេះរក្សាសិទ្ធដោយ Advanced Auto Digital Media Co.,LTD ©2023
*ADVAN AUTO មិនគាំទ្រការចម្លងអត្ថបទទៅប្រើប្រាស់ឡើងវិញដោយគ្មានអនុញ្ញាតិនោះទេ។
*ជាការជូនដំណឹងនិងព្រមានទៅកាន់បុគ្គលទាំងឡាយណាដែលចម្លងអត្ថបទយើងយកទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ សូមអរគុណ!
Toyota នាំយករថយន្ត THE NEW HILUX TRAVO ជំនាន់ថ្មីមកដល់កម្ពុជាហើយ ក្រោយទទួលបានទំនុកចិត្តខ្ពស់ជាច្រើនឆ្នាំ
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ
នោះ! Lexus IS200t 2016 បច្ចុប្បន្នមានតម្លៃក្រោម 3ម៉ឺនដុល្លារ ខណៈតម្លៃនេះពីមុនរកទិញមិនបានឡើយ
Chevrolet Trailblazer ជាអតីតឡានកៅអី 3ជួរ SUV ខ្លាញ់គោស្រុកខ្មែរឆ្នាំខ្ពស់ហើយធូរថ្លៃគួរសម ម្យ៉ាងក៏សន្សំសំចៃគ្រាន់បើដែរ
បាត់វត្តមាន Colorado មួយរយៈធំស៊េរីថ្មីមិនទាន់មក អាចមើលស៊េរីចាស់ពពូកឆ្នាំ2017-2020 បានតម្លៃខ្ទង់ 2ម៉ឺនដុល្លារជាងប៉ុណ្ណោះ
Prius ពណ៌ខៀវ 2010-2015 ធូរថ្លៃជាងគេកាន់ខ្ទង់ 1ម៉ឺនដុល្លារស្ដើងក៏ទិញបាន បច្ចុប្បន្នពណ៌នេះស្ទើរគ្មានសោះប្រភេទក្រដាសពន្ធ