តាមការចុះផ្សាយពី ក្រសួងព័ត៌មានកាលពីថ្ងៃទី ៧ មិនា កន្លងទៅថ្មីៗនេះ បានឲ្យដឹងថា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងឈានចូលមកដល់នៅខែក្រោយនេះ រដ្ឋបាលរាជធានីភ្នំពេញ បានត្រៀមរថយន្ដចំនួន ៤០០ គ្រឿង សម្រាប់ដឹកប្រជាពលរដ្ឋទៅស្រុកកំណើត ដោយឥតគិតថ្លៃ។
យោងតាមប្រសាសន៍ របស់ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានឲ្យដឹងថា មិនខុសពីឆ្នាំកន្លងទៅនោះទេ ស្របតាមប្រសាសន៍ណែនាំពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន រថយន្ដត្រូវបានត្រៀមខ្លួនដឹកជញ្ជូនបងប្អូនប្រជាពលរដ្ឋ តែឆ្នាំនេះ នឹងបន្ថែម ជើងដឹកជញ្ជូនច្រើនជាងមុន ខណៈរដ្ឋបាលរាជធានីភ្នំពេញទើបតែទទួលបានជំនួយជារថយន្ដក្រុងពី ក្រុមហ៊ុន ប៊ូយ៉ុង គ្រុប របស់សាធារណរដ្ឋកូរ៉េ ចំនួន ២០០ គ្រឿង ទៅកាន់ខេត្តដែលមានតម្រូវការច្រើនដូចជា សៀមរាប និងបន្ទាយមានជ័យ តាមផ្លូវជាតិលេខ៥ និងលេខ៦ ដើម្បីជួយសម្រាលការលំបាករបស់ពលរដ្ឋ ដោយសារការការឡើងថ្លៃរបស់តាក់ស៊ី។
លោក កែវ ចាន់ណារិទ្ធ អភិបាលនៃរដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្ដក្រុង បានឲ្យដឹងដែរថា ពេលនេះ ក្រុមការងារ ខាងរដ្ឋាករស្វយ័ត ដឹកជញ្ជូន កំពុងពិភាក្សា រៀបចំផែនការបញ្ចេញរថយន្តក្រុង និងកម្លាំង ក្នុងការអនុវត្តផែនការឱ្យបានត្រឹមត្រូវថា តើត្រូវបន្ថែមជើង និងខ្សែរត់បន្ថែមទៀត ក្នុងកម្រិតណា ហើយជូនដំណឹងដល់សាធារណជនក្នុងពេលឆាប់ៗនេះ។
គួររំឭកដែរថា កាលពីអំឡុងពេលបុណ្យភ្ជុំបិណ្ឌឆ្នាំ ២០២២ កន្លងទៅ រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង បានដឹកប្រជាពលរដ្ឋ ៣៥ ០០០នាក់ ដោយប្រើប្រាស់រថយន្តក្រុងចំនួន ១៧៥គ្រឿង ធ្វើដំណើរតាមផ្លូវជាតិលេខ ១ ដល់ផ្លូវជាតិលេខ ៧ ជួយសម្រួលដល់ការធ្វើដំណើរ និងការចំណាយរបស់ប្រជាពលរដ្ឋគួរឲ្យកត់សម្គាល់។
ប្រភព៖ ក្រសួងព័ត៌មាន
អត្ថបទ៖ Andra
CR-V ឆ្នាំ 2020-2023 អត់ទំនើបតែធន់សន្សំសំចៃខ្ពស់ មិនស្មុកស្មាញច្រើនស្រួលប្រើ គ្រាន់តែតម្លៃនៅរាងខ្ពស់បន្ដិច
Celerio 2022 ប្រភេទឡានមួយទឹកខ្លាញ់គោស្រុកខ្មែរធូរថ្លៃគ្រាន់បើ កាន់ក្រោម 1ម៉ឺនអាចទិញបានជិះហើយ
Kia Ray កំពុងមានសន្ទុះប្រើច្រើនគួរសម ពិសេសឆ្នាំ 2012-2017 តម្លៃទីផ្សារក្រោម 1ម៉ឺនក៏មានលើ 1ម៉ឺនក៏មានដែរ
កូន Pick Up អគ្គិសនីកំពុងត្រៀមចេញលក់តម្លៃខ្ទង់ 2ម៉ឺនដុល្លារសាកថ្មមួយពេញជិះបាន 241គីឡូម៉ែត្រ នឹងសមត្ថភាពដឹកបាន 650គីឡូក្រាម
កូន Pick Up អគ្គិសនីកំពុងត្រៀមចេញលក់តម្លៃខ្ទង់ 2ម៉ឺនដុល្លារសាកថ្មមួយពេញជិះបាន 241គីឡូម៉ែត្រ នឹងសមត្ថភាពដឹកបាន 650គីឡូក្រាម
មកដឹងមូលហេតុដែល Toyota បញ្ឈប់ការផលិត Toyota Rush ខណៈស្រុកខ្មែរត្រូវប៉ាន់ នឹងលក់ដាច់គ្មានសល់
Nissan Rogue 2025 ទើបចេញលក់ក្ដៅៗ ខណៈតម្លៃធូរជាងកាលឆ្នាំ 2024 ខ្ទង់ 2ពាន់ដុល្លារឯណោះ
នោះ! Ford XL, XLT នឹង Wildtrak 2025 ផលិតនៅខ្មែរធូរថ្លៃជាងមុនរាប់ពាន់ដុល្លារ បើធៀបនឹងតម្លៃស៊េរីឆ្នាំ 2024