បើនិយាយពីឡានកាត់ត មិនថានៅស្រុកខ្មែរយើងទេ នៅប្រទេសណាក៏មានដែរ គ្រាន់តែរបៀបនៃការធ្វើខុសៗគ្នាតែប៉ុណ្ណឹង។ ហើយវាជាទង្វើខុសច្បាស់ ព្រោះតែឡានដែលកាត់តផ្លាស់ប្ដូរខុសពី ទម្រងដើមនៃបច្ចេកទេសយានយន្ដ វាអាចបង្ករជាបញ្ហាគ្រោះថ្នាក់ដល់អ្នកប្រើប្រាស់ជាយថាហេតុបាន។
ពិសេសស្រុកខ្មែរតែងតែទប់ស្កាត់បទល្មើសបែបនេះណាស់ ព្រោះមានឈ្មួញរកស៊ីខឹលខូចខ្លះ បានយកក្រោងឆ្នឹង ឬតួសាក់ស៊ីឡាន ពិសេសក្បាលឡានដែលនាំចូលមកក្នុងសភាពជាគ្រឿងបន្លាស់ ដើម្បីផ្គុំឡើងជារថយន្ដសម្រាប់ដាក់លក់ក្នុងទីផ្សារជាដើម។យើងមកដឹងពីមូលហេតុអ្វីបានជាគេយកឡានទៅកាត់ត? ហើយលក្ខណៈនៃឡានកាត់តនោះមានអ្វីខ្លះក្នុងការផ្គុំឡានឡើងវិញ? បើតាមអ្នកជំនាញនៅក្នុងស្រុកបានបញ្ជាក់ ៥ចំណុចជុំវិញរថយន្ដ ក្នុងការមើលឡានប៉ុកប៉ះដែលឈានដល់ការកាត់ប្ដូរចោល។
ទី១. ជាប្រភេទឡានដែលជួបគ្រោះថ្នាក់ដូចជា បុកចំពីមុខ ហើយបណ្ដាលឲ្យខូចថ្នឹម បើតិចតួចគេគ្រាន់តែប្ដូរថ្នឹមមុខ និងតោនមកវិញ តែបើបុកខ្លាំងប៉ះពាល់ដល់ គល់បូម និងថ្នឹមស្មា ឬតួរសាក់ស៊ីឡានផ្នែកខាងមុខ គឺកាត់ប្ដូរផ្នែកខាងមុខចោលតែម្ដង។
ទី២. ឡានបុកពីខាងក្រោយ បើគ្រាន់តែរួញចូលធម្មតា គេតោនដើម្បីទាញចេញមកវិញ តែបើហួសកង់សាគួរ រួចសាក់ស៊ីខ្លាំង និងត្រគៀកឆ្វេងស្ដាំធ្ងន់ធ្ងរ គឺគេកាត់សាក់ស៊ីផ្លះផ្នែកត្រគៀកខាងក្រោយដើម្បីប្ដូរថ្មី។
ទី៣. ឡានបុកចំហៀង បើប៉ះចំហៀងណាមួយត្រឹមតែគៀបខូចទ្វារ ឬប៉ះថ្នឹមស្មាខាងលើតិចតួច គេគ្រាន់តែតោន ធ្វើក្រយ៉ៅ និងប្ដូរទ្វាថ្មី តែបើបុកខ្លាំងខូចដែលមិនអាចធ្វើបាន គឺគេនិងកាត់ចំហៀងថ្នឹមស្មាកន្លែងដែលខូចនឹងតែម្ដង។
ទី៤. ឡានបុកក្រឡាប់ ចំពោះឡានមានបញ្ហាប្រភេទនេះ បើតិចតួចមិនដល់ថ្នាក់កាត់ចោលទេ គឺគេជួសជុលវាតាមកម្រិតនៃការខូចខាត តែបើក្រឡាប់រួញ គឺគេទុកតែតួរសាក់ស៊ីតែប៉ុណ្ណោះ ចំពោះក្រោងឆ្អឹង និងក្បាលមុខក្រោយ គេកាត់ប្ដូរថ្មី។
ទី៥.ឡានជួបគ្រោះថ្នាក់ធ្ងន់ធ្ងរ ឬឆេះអស់សល់តែឆ្អឹងដែលមិនអាចស្រោចស្រង់វិញបាន(មិនខុសពីឡានក្រឡាប់ធ្ងន់ធ្ងរប៉ុន្មានទេ) ចំពោះបញ្ហានេះដើម្បីផ្គុំឡានឡើងវិញបាន គឺគេយកក្បាល់ឡានជជុស នាំចូលជាប្រភេទគ្រឿងបន្លាស់ ដែលមានស៊េរីម៉ាកដូចឡានដែលខូចឆេះអស់នោះ មកផ្គុំគ្រឿងថ្មី ដើម្បីបញ្ជូលឯកសារថ្មីឲ្យត្រូវជាមួយនឹង ឡានចាស់។ ចំពោះឯកសារទាំងនោះរួចមាន៖ កាត់គ្រី, ម្ញ៉ែត, ស្លាកលេខ ដើម្បីតឲ្យឡានត្រូវតាមឯកសារទាំងនេះ គឺត្រូវប្ដូរលេខតួឡានថ្មី និងលេខម៉ាស៊ីនជាដើម ដើម្បីតម្រូវឲ្យត្រូវតាមឯកសារឡានចាស់។
ពពួកឡានប្រភេទនេះទាំងស្លាកលេខ និងក្រដាស់ពន្ធ គឺមានដូចគ្នា ពិសេសសម្បូរណាស់ឡានបុកប៉ះ ស្រល់ក៏មាន ធ្ងន់ក៏មាន បើនិយាយពីឡានកាត់តរប្ដូរផ្នែកខ្លះវិញក៏មិនខ្វះដែរ។ មិនវែងឆ្ងាយទេនេះជាជំហានដំបូងដែលបងប្អូនត្រូវយល់ និងដឹងពីដំណើរការខ្លះៗសិន។
អត្ថបទបន្ទាប់ Admin និងលើកយកនៅរបៀបមើលឡានបុកប៉ះ ពិសេសចំណុចសំខាន់ៗដែលត្រូវមើលឲ្យដឹងថា តើកន្លែងណាគេកាត់តរប្ដូរថ្មី? មានស្លាកស្នាមអ្វីដែលអាចចំណាំបាន? និងមានចំណុចសម្គាល់អ្វីខ្លះ? កុំភ្លេចតាមដានទាំងអស់គ្នា Advan Auto និងស្រាយចម្ងល់មួយនេះជូនបងប្អូន៕
អត្ថបទ៖ BunSak @Advan Auto
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
ការពិនិត្យមើលលេខតួរថយន្ត (VIN Number) ដើម្បីដឹងថារថយន្តរបស់អ្នកផលិតពីប្រទេសណាគឺជារឿងសំខាន់មុននឹងសម្រេចចិត្តទិញ
នោះ! Lexus IS200t 2016 បច្ចុប្បន្នមានតម្លៃក្រោម 3ម៉ឺនដុល្លារ ខណៈតម្លៃនេះពីមុនរកទិញមិនបានឡើយ
Chevrolet Trailblazer ជាអតីតឡានកៅអី 3ជួរ SUV ខ្លាញ់គោស្រុកខ្មែរឆ្នាំខ្ពស់ហើយធូរថ្លៃគួរសម ម្យ៉ាងក៏សន្សំសំចៃគ្រាន់បើដែរ
បាត់វត្តមាន Colorado មួយរយៈធំស៊េរីថ្មីមិនទាន់មក អាចមើលស៊េរីចាស់ពពូកឆ្នាំ2017-2020 បានតម្លៃខ្ទង់ 2ម៉ឺនដុល្លារជាងប៉ុណ្ណោះ