ព្រះនាងនរោត្ដម ជេណា ក្លាយជារាជទូតសុឆន្ទៈ របស់ក្រុមហ៊ុនរថយន្តអគ្គិសនី AION Cambodia ជាផ្លូវការហើយ

អ្នកទស្សនា
136
0/ AKlasseAuto Promotion
photo_2024-03-21_16-25-30.jpg

ស្របទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេតបានលើកទឹកចិត្តពលរដ្ឋអោយប្រើប្រាស់រថយន្តថ្មីទំនើបបែបអគ្គិសនី ដើម្បីចូលរួមកាត់បន្ថយការបំពុលបររិយាកាសប៉ះពាល់បរិស្ថាន និងសន្សំសំចៃថវិការទៅលើការចំណាយប្រេងឥន្ទនៈ។

photo_2024-03-20_14-11-52.jpg

ថ្លែងបែបនេះធ្វើឡើងនៅក្នុងកម្មវិធីសម្ពោធអគារតាំងបង្ហាញរថយន្តដ៏ទំនើប សម្ពោធរថយន្តអគ្គិសនីម៉ូដែល ES និងការប្រកាសវត្តមានព្រះនាងនរោត្ដម ជេណា  ជារាជទូតសុឆន្ទៈ  ហើយទីតាំងអគារតាំងបង្ហាញរថយន្តដ៏ទំនើបនេះ គឺទល់មុខទីស្តីគណៈរដ្ឋមន្រ្តី។ លើសពីនេះ ក្នុងពិធីសម្ពោធរថយន្តអគ្គិសនីថ្មីនេះដែរក៏មានការចុះហត្ថលេខារវាងព្រះនាងនរោត្តម ជេណា ជារាជទូតសុឆន្ទៈ និងលោកស្រី ចាន់គុយ ឃឹម អគ្គនាយិការនៃ AION Cambodia ។

photo_2024-03-20_14-12-41.jpg

ក្នុងឪកាសនោះ ឯកឧត្ដមនាយឧត្ដមសនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិបានមានប្រសាសន៍ថាក្រោមការដឹកនាំដោយរាជរដ្ឋាភិបាលកម្ពុជាតាំងពីអាណត្តិមុន និងបន្តមករាជរដ្ឋាភិបាលនីតិកាលទី៧នេះ ដែលដឹកនាំដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត បាននាំមកនូវសន្តិភាព និងការអភិវឌ្ឍន៍  តាមរយៈការដាក់ចេញនូវកម្មវិធីនយោបាយច្បាស់លាស់ ក្នុងនោះមុំសំខាន់ គឺ កម្មវិធីលើកស្ទួយសេដ្ឋកិច្ច ស្របតាមចក្ខុវិស័យកម្ពុជាឆ្នាំ ២០៣០ ក្លាយជាប្រទេសដែលមានចំណុលមធ្យមកម្រិតខ្ពស់។

photo_2024-03-20_14-12-30.jpg

ឯកឧត្តម ស ថេត បានបន្តទៀតថា ការអភិវឌ្ឍន៍គឺត្រូវការសហការគ្នា ដោយមិនអាចខ្វះគ្នាបានឡើយរវាងរដ្ឋនិងឯកជន ហើយការនាំចូលរថយន្តអគ្គិសនីAIONដែលមានបច្ចេកវិទ្យាទំនើបមកកាន់ទីផ្សារកម្ពុជាក្រោមកិច្ចសហការជាមួយក្រុមហ៊ុន GAC លំដាប់ពិភពលោក នឹងជួយលើកស្ទួយកម្រិតជីវភាពរបស់ប្រជាពលរដ្ឋកម្ពុជា។

photo_2024-03-20_14-12-54.jpg

ឯកឧត្តម ស ថេត បានលើកទឹកចិត្តអោយពលរដ្ឋចូលរួមប្រើប្រាស់រថយន្តអគ្គិសនីនេះអោយបានច្រើន ដើម្បីកាត់បន្ថយការបំពុលបរិយាកាសប៉ះពាល់សុខភាពមនុស្ស និងផែនដី   ហើយដោយទ្បែកក្រុមហ៊ុនក៏ត្រូវបង្កើនទីតាំងសាកអគ្គិសនីអោយបានច្រើន ដើម្បីបង្កើនទំនុកចិត្តសម្រាប់អតិថិជនដែលជឿរទុកចិត្តដោយគ្មានហានិភ័យលើបញ្ហាបញ្ចូលអគ្គសិនី  ព្រោះការលក់ផលិតផលគឺត្រូវផ្ដោតលើគុណភាព សេវាកម្ម និងការធានាបានសុវត្ថិភាពដល់អ្នកប្រើប្រាស់ប្រកបដោយទំនុកចិត្ត។

photo_2024-03-20_14-13-12.jpg

អគ្គនាយករងក្រុមហ៊ុនAION Cambodia លោក ម៉េង ហ៊ុយ បានមានប្រសាសន៍ថា ការប្រើប្រាស់រថយន្តអគ្គិសនី នឹងជួយដល់បរិស្ថាន និងសន្សំសំចៃថវិកាដែលអាចរួមចំណែកជួយដល់សេដ្ឋកិច្ចជាតិ ហើយរថយន្តអគ្គិសនីម៉ាកAIONដែលជាប់លក្ខណៈលេខ១នៅប្រទេសចិន និងលេខ៣នៅទូទាំងពិភពលោក មានលក្ខណៈទំនើបទាន់សម័យស្របទៅនឹងជីវភាពរបស់ប្រជាពលរដ្ឋនាពេលបច្ចុប្បន្ននេះ។

photo_2024-03-20_14-12-53.jpg

លើសពីនេះ លោក ម៉េង ហ៊ុយ បានបន្ថែមទៀតថា នាពេលថ្មីៗនេះ ប្រជាពលរដ្ឋកម្ពុជា មានការយល់ដឹងច្រើនពីអត្ថប្រយោជន៍នៃការប្រើប្រាស់រថយន្តអគ្គិសនីដែលនេះគឺជាផ្លាស់ប្តូរផ្នត់គំនិតនៃប្រើប្រាស់រថយន្ត ហើយក្រុមហ៊ុន មានចក្ខុវិស័យវែងឆ្ងាយសម្រាប់ការវិនិយោគការនាំចូលអគ្គិសនីម៉ាកAIONនេះ។

photo_2024-03-20_14-13-10.jpg

ពាក់ព័ន្ធវិស័យយានយន្តនេះដែរបើយោងតាមរបាយការណ៍ពីអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាបានឪ្យដឹងថាកម្ពុជាក្នុងឆ្នាំ២០២៣ប្រមូលចំណូលបានប្រមាណ៩ពាន់ប៊ីលានរៀល ស្មើប្រមាណជាង២ពាន់លានដុល្លា ថយចុះ១៥ភាគរយ ធៀបឆ្នាំ២០២២ ក្នុងនោះគិតប្រភេទពន្ធអាករបានបង្ហាញថា ការប្រមូលចំណូលពីយានយន្តនិងគ្រឿងចក្រមានចំនួនជាង៣១ភាគរយនៃចំណូលសរុបរបស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា។

photo_2024-03-20_14-12-16.jpg
photo_2024-03-20_14-13-11.jpg

ដោយមើលឃើញពីការងើបទ្បើងវិញកំណើនសេដ្ឋកិច្ចកម្ពុជា នៃដំណើរការអាជីវកម្មក្នុងស្រុក គាំទ្រដោយវិស័យសំខាន់ៗដូចជា៖ វិស័យទេសចរណ៍ ការបញ្ជារទិញផលិតផលឧស្សាហកម្មកាត់ដេរពីសហភាពអឺរ៉ុប  សេវាកម្ម សិប្បកម្ម កសិកម្ម   ជាពិសេសរយៈពេល៦ខែមកនេះរាជរដ្ឋាភិបាលនីតិកាលទី៧ ត្រឹមរយៈពេល៦ខែបានទាក់ទាញគម្រោងវិនិយោគ១៧៣គម្រោងដែលបានចុះបញ្ជីជាស្ថាបពរ ជាមួយក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជាCDC ទុនវិនិយោគប្រមាណជាង៤ពាន់លានដុល្លា ឆ្នាំ២០២៤ ។

photo_2024-03-20_14-12-57.jpg

អត្ថបទពាណិ្ជកម្ម៖ Sponsored

រូបភាពផ្សេងៗ៖

photo_2024-03-20_14-12-16.jpg
photo_2024-03-20_14-12-17.jpg
photo_2024-03-20_14-17-22.jpg
ចែករំលែក
ពាក្យទាក់ទង

វីដេអូ

maxresdefault.webp
[English Sub] The adventure with Land Rover Defender 130: The Ultimate Challenge
maxresdefault (1).webp
Should You Own Toyota​ Raize? - តម្លៃខ្ទង់ ២ ម៉ឺនដុល្លារជាង ស័ក្តជាមួយអ្នកណាខ្លះ? I Advan Auto
3 Model Hyundai .png
សុទ្ធតែឡាន Hyundai ពេញនិយម - មុនរើសមួយណា មើលវីដេអូសិន I Advan Auto
maxresdefault (1).jpeg
Toyota Tacoma 2024 Reaction & Review - មកម្តងនេះដើរមុនគេ ១០ ជំហ៊ាន I Advan Auto
Advan Auto videos for sharing more automotive knowledge
See More