កាលពីពេលថ្មីៗនេះ Toyota Mirai បានបំបែកឯកទគ្គកម្មពិភពលោកជាឡានអ៊ីដ្រូសែនដែលបើកបានចម្ងាយឆ្ងាយជាងគេបំផុត ក្នុងរយៈចម្ងាយ 845.3 miles ដែលស្មើនឹង 1,360 km ដោយប្រើប្រាស់អុីដ្រូសែនត្រឹម 5.65kg ក្នុងការធ្វើដំណើរនៅភាគខាងត្បូងនៃរដ្ឋកាលីហ្វញ៉ា រយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី ២៣ ដល់ ២៤ខែសីហាឆ្នាំ ២០២១។
នេះគឺជាជោគជ័យធំមួយរបស់តូយ៉ូតាដែលអាចបំបែកលើសពីការកំណត់របស់ស្ថាប័នកំណត់ត្រាពិភពលោក លើសពីកំណត់ត្រារថយន្ដអុីដ្រូសែនរបស់ក្រុមហ៊ុនផលិតឡានកូរ៉េខាងត្បូង Hyundai NEXO ដែលបើកបរបានចម្ងាយ 778 km កាលពីឆ្នាំ ២០១៩។
ការបំបែកកំណត់ត្រា នេះធ្វើឲ្យមានការព្យាករណ៍ថា កម្រិត EPA សម្រាប់ឯកទគ្គកម្មលើកក្រោយនឹងត្រូវបានតម្លើងដល់លើស 1000 miles ឬប្រមាណ 1600km ។
គួរបញ្ជាក់ផងដែរថា តាមរយៈវេបសាយ SG H2 Energy បានបង្ហាញពីតម្លៃអុីដ្រូសែនទៅតាមប្រភេទរបស់វា ដោយអុីដ្រូសែនធម្មតា និង H2 ប្រផេះមានតម្លៃ $2/kg នៅសហរដ្ឋអាមេរិក រីឯ H2 ខៀវដែឡផលិតពីឧស្ម័នធម្មជាតិមានតម្លៃខ្ទង់ $5-$7/kg ក្នុងសហរដ្ឋអាមេរិក និង H2 បៃតងដែលត្រូវបានផលិតដោយការធ្វើ Electrolysis ប្រើប្រាស់ថាមពលកកើតឡើងវិញ មានតម្លៃ $10-$15/kg ។
ដូចនេះការបើកបរចម្ងាយ 1360km របស់ Toyota Mirai នេះចម្ងាយថវិកាប្រមាណ $28 ប៉ុណ្ណេះប្រសិនបើវាប្រើអ៊ីដ្រូហ្សែនធម្មជាតិដែលតម្លៃខ្ទង់ $5/kg ។
ប្រភព៖ InsideEVs ប្រែសម្រួល៖ Andra
…………………………………………………………………..
ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងវីដេអូថ្មីៗទាក់ទងនឹងរថយន្ដសូម ៖
Follow Page : 👉 Advan Auto
Subscribe Channel : 👉Advan Auto
Follow TikTok : 👉Advan Auto
Follow Instagram : 👉Advan Auto
CR-V ឆ្នាំ 2020-2023 អត់ទំនើបតែធន់សន្សំសំចៃខ្ពស់ មិនស្មុកស្មាញច្រើនស្រួលប្រើ គ្រាន់តែតម្លៃនៅរាងខ្ពស់បន្ដិច
Celerio 2022 ប្រភេទឡានមួយទឹកខ្លាញ់គោស្រុកខ្មែរធូរថ្លៃគ្រាន់បើ កាន់ក្រោម 1ម៉ឺនអាចទិញបានជិះហើយ
Kia Ray កំពុងមានសន្ទុះប្រើច្រើនគួរសម ពិសេសឆ្នាំ 2012-2017 តម្លៃទីផ្សារក្រោម 1ម៉ឺនក៏មានលើ 1ម៉ឺនក៏មានដែរ
កូន Pick Up អគ្គិសនីកំពុងត្រៀមចេញលក់តម្លៃខ្ទង់ 2ម៉ឺនដុល្លារសាកថ្មមួយពេញជិះបាន 241គីឡូម៉ែត្រ នឹងសមត្ថភាពដឹកបាន 650គីឡូក្រាម
កូន Pick Up អគ្គិសនីកំពុងត្រៀមចេញលក់តម្លៃខ្ទង់ 2ម៉ឺនដុល្លារសាកថ្មមួយពេញជិះបាន 241គីឡូម៉ែត្រ នឹងសមត្ថភាពដឹកបាន 650គីឡូក្រាម
មកដឹងមូលហេតុដែល Toyota បញ្ឈប់ការផលិត Toyota Rush ខណៈស្រុកខ្មែរត្រូវប៉ាន់ នឹងលក់ដាច់គ្មានសល់
Nissan Rogue 2025 ទើបចេញលក់ក្ដៅៗ ខណៈតម្លៃធូរជាងកាលឆ្នាំ 2024 ខ្ទង់ 2ពាន់ដុល្លារឯណោះ
នោះ! Ford XL, XLT នឹង Wildtrak 2025 ផលិតនៅខ្មែរធូរថ្លៃជាងមុនរាប់ពាន់ដុល្លារ បើធៀបនឹងតម្លៃស៊េរីឆ្នាំ 2024