ប៊្រេនឡានជប៉ុន Honda ក្នុងបរិបថស្រុកខ្មែរយើង ល្បីមិនចាញ់ក្រុមហ៊ុនផ្សេងៗឡើយ ចំណែកប្រភេទ Crossover SUV ដូចជាម៉ូឌែល CR-V នេះវិញឃើញមានប្រើនៅស្រុកខ្មែរតាំងជំនាន់ទី១ ស៊េរីឆ្នាំ ១៩៩៧ មកម្ល៉េះ។ ចំណែកជំនាន់ក្រោយៗមកទៀតក៏ឃើញជាហូហែរផងដែរ បើទោះបីជារូបរាងសាមញ្ញបន្ដិច និងមិនសូវទំនើបក៏ដោយ។
ប៉ុន្ដែអ្វីដែលប្លែកភ្នែក និងនឹកស្មានមិនដល់ពេលនេះ Honda បញ្ចេញ The All-New CR-V 2024 ជំនាន់ទី៦ សម្រាប់ Specs អាស៊ីស្រុកខ្មែរយើង ជាមួយរូបរាងថ្មីស្លីមបែប Premium បន្ថែមកម្លាំងខ្លាំងជាងមុន អមដោយកៅអី ៣ជួរ និងបំពាក់ប្រព័ន្ធបច្ចេកវិទ្យាសុវត្ថិភាពដ៏ទំនើប Honda Sensing ដែលមិនធ្លាប់មានពីមុនមកទាល់តែសោះសម្រាប់ Specs ស្រុកខ្មែរ។
យោងតាម N.C.X Honda បានឲ្យដឹងថា The All-New CR-V 2024 ប្រើម៉ាស៊ីនជំនាន់ថ្មីចុងក្រោយ VTEC ៤ស៊ីឡាំង ចំណុះត្រឹម ១.៥លីត្រ Turbo (ឆ្នាំមុនប្រើ ២.០លីត្រ) អាចផលិតកម្លាំងបានដល់ទៅ ១៨៨សេះ កម្លាំងរមួល ២៤០ញូតុនម៉ែត្រ រត់ដោយប្រអប់លេខ CVT មានបំពាក់ Paddle Shift រត់ដោយប៉ុង១ FWD ជាមួយកម្រិតស៊ីសាំងជាមធ្យម ៨លីត្រប៉ុណ្ណោះក្នុង ១០០គីឡូម៉ែត្រ។
ផ្នែកខាងក្រៅទោះបីមិនទាន់ផ្លាស់ប្ដូរទាំងស្រុង ប៉ុន្ដែ Honda ធ្វើការកែសម្រួលឲ្យ CR-V ហាប់ណែន និងស្លីមជាងមុន ដោយផ្ទៃខាងមុខបំពាក់សំណាញ់ថ្មីដែលហៅថា Piano Grill Desige ស្រោបក្រូម អមដោយចង្កៀងទម្រង់ថ្មី Full LED ប្រភេទ Auto High Beam រំលិចសំណាញ់បែបសម្បុកឃ្មុំពីខាងក្រោម ចំណែកស្ដុបក្រោយវិញក៏បំពាក់ជា Full LED ទាំងស្រុងទម្រង់ជា Vertical Identity CR-V Design។
New CR-V មានប្រវែងតួរខ្លួនសរុប ៤៦៩១ម.ម ទទឹង ១៨៦៦ម.ម កម្ពស់ ១៦៨១ម.ម ពីដីមកបាត ១៩៨ម.ម ជាមួយទម្ងន់ ១២៥០គីឡូក្រាម ដែលភិនភាគឆ្នាំនេះ វែងជាង ធំជាងស៊េរីឆ្នាំមុនៗ អមដោយយាន់កង់ ១៨អ៉ីងអាលុយមីញូមបែបស្ព័រផង កាន់តែលើកសម្រស់ CR-V មើលទៅ Premium។
ចូលទៅខាងក្នុង Honda តុបតែងឲ្យ CR-V ប្លែកស្ទើតែ ៣៦០ឌឺក្រេតែម្ដង ដោយយក Concept ជា Wider Space Design ដែលមើលទៅស្រឡះ ទូលាយល្អ ជាមួយផ្ទៃខាងក្នុងភាគច្រើនបំពាក់ស្បែករំលេចដោយក្រូម។
ជំនាន់ថ្មីនេះ មានកៅអីស្បែក ៣ជួរអាចជិះបាន ៧នាក់ រន្ធម៉ាស៊ីនត្រជាក់ ៣ជួរ និងសល់ឃ្លុបក្រោយអាចដាក់អីវ៉ាន់បានគួរសម ចំណែកកៅអីជួរមុខជំនួយដោយអេឡិចត្រនិច និងមុខងារ Memory seat ខាងអ្នកបើកបរជាដើម។
ក្រៅពីនឹង កាបីនខាងមុខក៏ត្រូវបានបំពាក់ថ្មីរំលេចដោយរន្ធខ្យល់ត្រជាក់អូសកាត់ផ្ទៃខាងមុខបែមសម្បុកឃ្មុំ បែបស្ព័រ នឹង Premium កុងទ័រឌីជីថល ១០.៩អ៉ីង អេក្រង់ថាច់ ៩អ៉ីងភ្ជាប់ Wireless Apple Carplay & Android Auto, Speaker Premium Audio ៨គ្រាប់ ពោងសុវត្ថិភាពជុំវិញ ទ្វាក្រោយ Smart Tailgate បិទបើកអូតូ បូតុង Brake Hold ជាមួយហ្វ្រាំងដៃអេឡិចត្រនិច Wireless Charge រន្ធ USB-C មុខក្រោយ ប្រព័ន្ធជំនួយពេលឡើង និងចុះចំណោត ជាមួយមុខងារសំខាន់ៗជាច្រើនទៀតផងដែរ។
និយាយពីប្រព័ន្ធបច្ចេកវិទ្យាសុវត្ថិភាពវិញ All-New CR-V ទទួលបានកញ្ចប់ Honda Sensing មួយឈុតធំតែម្ដង។
ចំពោះតម្លៃវិញឃើញក្រុមហ៊ុនដាក់លក់ ៥៩,៩០០ដុល្លារ ចំណែកតម្លៃពិសេសក្នុងលក្ខណៈណាមួយនោះ ប្រសិនបងប្អូនចាប់អារម្មណ៍ អាចសាកសួរព័ត៍មានលម្អិតជាមួយក្រុមហ៊ុនបាន។
សម្រាប់បងប្អូនវិញយល់យ៉ាងណាដែរចំពោះ All-New Honda CR-V 2024 នេះ? សម្រាប់មតិយោបល់ ឬបទពិសោធន៍ទាក់ទង នឹងការប្រើប្រាស់ CR-V បងប្អូនអាចចែករំលែកបន្ថែមបាន៕
ដោយ៖ Bunsak
លោកអ្នកអាចចូលទៅទស្សនាវីដេអូអំពីរថយន្តជាច្រើនទៀតនៅលើ YouTube Channel Advan Auto
*អត្ថបទនេះរក្សាសិទ្ធដោយ Advanced Auto Digital Media Co.,LTD ©2023
*ADVAN AUTO មិនគាំទ្រការចម្លងអត្ថបទទៅប្រើប្រាស់ឡើងវិញដោយគ្មានអនុញ្ញាតិនោះទេ
*ជាការជូនដំណឹងនិងព្រមានទៅកាន់បុគ្គលទាំងឡាយណាដែលចម្លងអត្ថបទយើងយកទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ សូមអរគុណ!
CR-V ឆ្នាំ 2020-2023 អត់ទំនើបតែធន់សន្សំសំចៃខ្ពស់ មិនស្មុកស្មាញច្រើនស្រួលប្រើ គ្រាន់តែតម្លៃនៅរាងខ្ពស់បន្ដិច
Celerio 2022 ប្រភេទឡានមួយទឹកខ្លាញ់គោស្រុកខ្មែរធូរថ្លៃគ្រាន់បើ កាន់ក្រោម 1ម៉ឺនអាចទិញបានជិះហើយ
Kia Ray កំពុងមានសន្ទុះប្រើច្រើនគួរសម ពិសេសឆ្នាំ 2012-2017 តម្លៃទីផ្សារក្រោម 1ម៉ឺនក៏មានលើ 1ម៉ឺនក៏មានដែរ
កូន Pick Up អគ្គិសនីកំពុងត្រៀមចេញលក់តម្លៃខ្ទង់ 2ម៉ឺនដុល្លារសាកថ្មមួយពេញជិះបាន 241គីឡូម៉ែត្រ នឹងសមត្ថភាពដឹកបាន 650គីឡូក្រាម
Kia Tasman ត្រូវបានគេចាត់ទុកជា Raptor របស់កូរ៉េ ដែលមានសមត្ថភាពខ្លាំងមិនធម្មតាឡើយ ខណៈលិចឮដំណឹងថា អាចនឹងចេញលក់នៅស្រុកខ្មែរឆាប់ៗនេះផង
ក្រុមហ៊ុន អ អិម អេ ខេមបូឌា ទទួលបានសិទ្ធិផ្ដាច់មុខក្នុងការនាំចូល និងចែកចាយរថយន្ដ RAM នៅកម្ពុជា
Nissan Rogue 2025 ទើបចេញលក់ក្ដៅៗ ខណៈតម្លៃធូរជាងកាលឆ្នាំ 2024 ខ្ទង់ 2ពាន់ដុល្លារឯណោះ
នោះ! Chevrolet Trax 2024 ថ្មីខ្លាញ់គោទំនងលក់លាងឃ្លាំង ឃើញបញ្ចុះតម្លៃនៅខ្ទង់ 3ម៉ឺនស្ដើង ទំនើបហើយសន្សំសំចៃស៊ីសាំងតិច