U9 គឺជារថយន្តស្ព័រអគ្គិសនីប្រភេទ Supercar ដែលផលិតដោយ BYD Auto ក្រោមម៉ាកយីហោរ ក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួនគឺ Yang Wang សម្រាប់ប្រកួគប្រជែងក្នុងនាមជាឡាន Luxury Car របស់ BYD Motor ។
U9 មួយនេះត្រូវបានឌីស្សាញគួសវាសដោយអ្នករចនារថយន្តជនជាតិអាឡឺម៉ងគឺលោក Wolfgang Egger ដែលពីមុនធ្លាប់ជាអ្នករចនាឌីស្សាញឲ្យ Alfa Romeo, Audi និង Lamborghini បន្ទាប់មកលោកបានចូលរួមជីវភាពជាមួយ BYD តាំងពីឆ្នាំ២០១៧ រហូតមកដល់នឹងបច្ចុប្បន្ននេះ។
សម្រាប់ផ្ទៃខាងក្រៅ BYD មិនទាន់បញ្ចេញព័ត៍មានជាក់លាក់ថា U9 ឌីស្សាញផ្អែកលើទម្រង់អ្វីឡើយ តែមើលទៅជា Sport Car ដែលមានទម្រង់ Aerodynamic ខ្ពស់ជាមួយផ្ទៃខាងមុខបំពាក់ចង្កៀងគុជ Full LED អមដោយភ្លើង DRL រាងជាអក្សរ C រំលេច LED បែប Cristal មើលទៅ Luxury និងអំណាចគួរសម។
ចំណែកស្ដុបក្រោយបំពាក់ភ្លើង LED អូសកាត់ផ្ទៃខាងក្រោយរំលិចដោយ Rear diffuser ទាំងលើកក្រោមដើម្បីងាយស្រួលដល់លំហូរខ្យល់ ក្នុងការទប់លំនឹងពេលរត់ល្បឿន សម្រាប់ផ្ទៃខាងក្នុង BYD មិនទាន់បង្ហាញនៅឡើយទេ។
U9 ជាប្រភេទ Sport Supercar ដែលមានប្រវែង ៤,៩៦៦ម.ម ទទឹង ២,០២៩ម.ម កម្ពស់ ១,២៩៥ម.ម ជាមួយទម្ងន់ដល់ទៅ ២.៥តោនឯណោះ។
ផ្នែកប្លុកម៉ាស៊ីន U9 ទទួលបានម៉ូទ័រអគ្គិសនីមិនក្រោម ៤ឡើយដែលធ្វើការរួមគ្នាបង្កើតកម្លាំងបាន ១,២៨៧សេះ អាចជាន់ពី ០ ទៅ ១០០គីឡូម៉ែត្រចាយពេលត្រឹម ២វិនាទីប៉ុណ្ណោះ និងរត់បានចម្ងាយ ៧០០គីឡូម៉ែត្រ រាល់ពេលសាក់ថ្មមួយពេញ។
BYD បង្ហើបថា U9 នឹងទទួលបានប្រព័ន្ធជើងក្រោមដ៏អស្ចារ្យគឺ Disus-X system ដែលផ្ដល់នៅការគ្រប់គ្រង់ការបើកបរបានយ៉ាងល្អ ជាមួយប្រព័ន្ធជួយទប់ភាពឃ្លោងនៃរថយន្ដ Intelligent Hydraulic Body Control System និង Intelligent Air Body Control System ជាដើម។
ទោះបីជា BYD មិនទាន់បញ្ចេញរូបភាព និងព័ត៍មានទាំងស្រុង ប៉ុន្ដែក៏មិនលាក់តម្លៃដែរ ជាក់ស្ដែង U9 Supercar មួយនេះលោតដល់ ១៤,៥០០០ដុល្លារឯណោះ សម្រាប់ទីផ្សារនៅប្រទេសចិត្ត៕
ដោយ៖ Bunsak
តោះ! ចូលរួមការងារជាមួយ Advan Auto ប្រសិនបើអ្នកស្រឡាញ់វិស័យរថយន្ត មិនចាំបាច់មានបទពិសោធន៍ក៏បាន អ្នកអាចមករៀនសូត្រពីការងារជាមួយពួកយើងឥឡូវនេះ ។
អ្នកផលិតមាតិកា/សរសេរអត្ថបទព័ត៌មាន - Content Creator/Writer (Intern)
អ្នកកាត់តវីដេអូ - Video Editor (Intern)
ដាក់ពាក្យមកកាន់ Telegram: https://t.me/advanauto_contact
ទាញយកព័ត៌មានលម្អិត (Job Description) : https://shorturl.at/izBIW
កូនក្ដាមកូរ៉េ! Hyundai Atoz យូរៗឃើញមួយតម្លៃទីផ្សារខ្ទង់ 1ពាន់ដុល្លារជាងជាអម្បូរពពួក Visto និង Daewoo ដែរ
ល្មមប្រើ! Toyota Wigo 2024 មួយទឹកស្លាកលេខតម្លៃខ្ទង់ 16,000ដុល្លារ រឿងគុណភាពអាចទុកចិត្តបាន
នោះ! Chevrolet Trax 2024 ថ្មីខ្លាញ់គោទំនងលក់លាងឃ្លាំង ឃើញបញ្ចុះតម្លៃនៅខ្ទង់ 3ម៉ឺនស្ដើង ទំនើបហើយសន្សំសំចៃស៊ីសាំងតិច
យល់យ៉ាងណាចំពោះ Terra 2019-2020 ប្រភេទ SUV ខ្នាតធំរបស់ Nissan ខណៈតម្លៃបច្ចុប្បន្នខ្ទង់ 3ម៉ឺនស្ដើងប៉ុណ្ណោះ
នោះ! Ford XL, XLT នឹង Wildtrak 2025 ផលិតនៅខ្មែរធូរថ្លៃជាងមុនរាប់ពាន់ដុល្លារ បើធៀបនឹងតម្លៃស៊េរីឆ្នាំ 2024
មកដឹងពីលក្ខខណ្ឌធានារយះពេលពេញមួយជីវិត របស់រថយន្តអគ្គីសនី AION នៅកម្ពុជា
មិនធម្មតា 𝗗𝗘𝗘𝗣𝗔𝗟 𝗦𝟬𝟳 រថយន្តអគ្គិសនីដែលសុវត្ថិភាពខ្ពស់កម្រិតស្តង់ដា ទទួលបានការវាយពិន្ទុផ្កាយ 5 ក្នុងការធ្វើតេស្តសុវត្តិភាពដោយស្តង់ដា ពីប្រទេសអូស្រ្តាលី ANCAP
ម៉ូតូស៊េរីទំនើបបំផុត ROYAL ENFIELD GUERRILLA 450 ត្រូវបានដាក់លក់ជាផ្លូវការនៅកម្ពុជាហើយ!