ល្មមប្រើ! Toyota Wigo 2024 មួយទឹកស្លាកលេខតម្លៃខ្ទង់ 16,000ដុល្លារ រឿងគុណភាពអាចទុកចិត្តបាន

អ្នកទស្សនា
88
0/ AKlasseAuto Promotion
Untitled-45-Recovered-Recovered8.jpg

Wigo កាលចេញដំបូងគឺថាផ្អើងទីផ្សារតែម្ដង ពីព្រោះអាចនិយាយបានថាជាប្រវត្តិសាស្ដ្រមួយដែរដែលក្រុមហ៊ុន Toyota នាំចូលរថយន្ដថ្មីខ្លាញ់គោតម្លៃក្រោម ២ម៉ឺនដុល្លារបែបនេះ។

image.png

Wigo ជាប្រភេទឡាន Compact SUV ទ្វា៥ កៅអីពីរជួរ ដែលមានប្រវែងសរុប ៣៧៦០ មម ទទឹង ១៦៦៥ ម.ម កំពស់ ១៥០៥ ម.ម ប្រវែងគន្លាតកង់មុខ-ក្រោយ ២៥២៥ ម.ម និងកំពស់ពីដីទៅបាតរថយន្ត ១៦០ ម.ម មិនខ្លីពេកមិនវែងពេក គឺថាងាយស្រួលបើកបរក្នុងក្រុងមែនតែន។ 

image.png

ពិសេសបងប្អូនអ្នកធ្វើការ សិស្សសាលា ហាក់ត្រូវប៉ានតែម្ដង ខណៈតម្លៃក៏ធូរគួរសម ម្យ៉ាងរឿងគុណភាពគឺថាអាចទុកចិត្តបាន មិនងាយឈឺផ្ដាស់ទេ ហើយក៏មិនមានប្រព័ន្ធភ្លើងស្មុកស្មាយដែរ ថែទាំប្ដូរប្រេងតិចតួច មិនបារម្ភរឿងដេកតាមផ្លូវឡើយ។ 

image.png

Wigo ស្ថិនក្នុងប្រភេទឡានសន្សំសំចៃ ដែលភ្ជាប់មកជាមួយ ម៉ាស៊ីនជំនាន់ថ្មីទំហំ ៣ស៊ីឡាំង ១.០លីត្រ អាចផលិតកម្លាំងបាន ៦៦សេះ បង្វិលកង់ដោយប៉ុង១ FWD រត់ដោយប្រអបលេខ (CVT) អាចថែមថយលេខដៃបាន ជាមួយកម្រិតស៊ីសាំងខ្ទង់ ៤លីត្រ ទៅ ៥លីត្រជាងប៉ុណ្ណោះក្នុង ១០០គីឡូម៉ែត្រ។

484965833_1400317447997171_6956566164449529125_n.jpg

ចំពោះផ្ទៃខាងក្នុង មិនជាសាមញ្ញពេកទេ ជាមួយកៅអីកាំម្ញៃពីរជួរអាចជិះបាន ៥នាក់ នឹងសល់ឃ្លុបក្រោយដាក់អីវ៉ានបានមួយចំនួនបន្ដែមទៀត។

481127947_1098449922295740_8663117980122949938_n.jpg

ក្រៅពីនឹងឃើញបំពាក់អេក្រង់ទំហំ ៨អ៉ីង មានភ្ជាប់មុខងារ Apple CarPlay & Android Auto មានការម៉េរាក្រោយ ជំនួយដោយសេនស័រសម្រាប់ចូលចត ពោងសុវត្តិភាព ៦គ្រាប់ ហើយអ្វីដែលប្លែកភ្នែកនោះគឺមានមុខងារ 𝐁𝐥𝐢𝐧𝐝 𝐒𝐩𝐨𝐭 𝐌𝐨𝐧𝐢𝐭𝐨𝐫𝐢𝐧𝐠 ដែលជំនួយក្នុងការផ្តល់សញ្ញាពីឧបសគ្គនៅផ្នែកចំហៀង និងមានមុខងារសំខាន់ៗមួយចំនួនទៀតផងដែរ។

481080815_1051240130368873_9038936170210458103_n.jpg

ចំពោះតម្លៃវិញឃើញទីផ្សារដាក់លក់ពពួកមួយទឹកខ្ទង់ ១៦,០០០ដុល្លារជាង ខណៈប្រភេទខ្លាញ់គោតម្លៃ ១៩,៩០០ដុល្លារឯណោះ

សម្រាប់បងប្អូនយល់យ៉ាងណាដែរ Toyota Wigo មួយនេះ? បងប្អូនដែលមានមតិយោបល់ បទពិសោធន៍ នឹងព័ត៍មានបន្ថែមអាចចែករំលែកបាន៕

481901929_1051240090368877_8283440685308869612_n.jpg

ដោយ៖ Bunsak 

*អត្ថបទនេះរក្សាសិទ្ធដោយ Advanced Auto Digital Media Co.,LTD ©2023

*ADVAN AUTO មិនគាំទ្រការចម្លងអត្ថបទទៅប្រើប្រាស់ឡើងវិញដោយគ្មានអនុញ្ញាតិនោះទេ។

*ជាការជូនដំណឹងនិងព្រមានទៅកាន់បុគ្គលទាំងឡាយណាដែលចម្លងអត្ថបទយើងយកទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ សូមអរគុណ! 

ចែករំលែក

អត្ថបទថ្មី

Bejing Auto Show 2026_Aticle thumbnail.jpg

កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026

MG New Collection_Aticle thumbnail.jpg

ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ

ADVAN AUTO Thumbnail Poster (1920 x 1080 px) (4).jpg

ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ

6车阵.jpg

ក្រុមហ៊ុន Leapmotor ទទួលបានតំណែងការលក់លំដាប់កំពូលក្នុងខែកុម្ភៈឆ្នាំ២០២៦ ក្នុងចំណោមក្រុមហ៊ុនដែលបានចាប់ផ្តើមផលិតរថយន្តអគ្គិសនី

វីដេអូ

maxresdefault.webp
[English Sub] The adventure with Land Rover Defender 130: The Ultimate Challenge
maxresdefault (1).webp
Should You Own Toyota​ Raize? - តម្លៃខ្ទង់ ២ ម៉ឺនដុល្លារជាង ស័ក្តជាមួយអ្នកណាខ្លះ? I Advan Auto
3 Model Hyundai .png
សុទ្ធតែឡាន Hyundai ពេញនិយម - មុនរើសមួយណា មើលវីដេអូសិន I Advan Auto
maxresdefault (1).jpeg
Toyota Tacoma 2024 Reaction & Review - មកម្តងនេះដើរមុនគេ ១០ ជំហ៊ាន I Advan Auto
Advan Auto videos for sharing more automotive knowledge
See More