បើនិយាយពីឡានមួយទឹក Hybrid ស្រុកខ្មែរល្បីណាស់ Toyota និង Lexus មួយទឹកពីអាមេរិក។ តែក៏មិនប្រាកដថាពពួក Hybrid សុទ្ធតែសន្សំសំចៃទាំងអស់នោះដែរ ក្នុងបរិបទសព្វថ្ងៃនេះឡាន Hybrid ណាដែលស៊ីសាំងច្រើនជាង ៧លីត្រ គេលែងចាត់ទុកថាស៊ីសាំងតិចទៀតហើយ។
ថ្ងៃនេះ Advan Auto សូមលើកយកកម្រិតស៊ីសាំងរបស់ឡាន Hybrid មួយទឹកដែលល្បី និងពេញនិយមនៅស្រុកខ្មែរ ដែលមានអាយុលើស១០ឆ្នាំ សម្រាប់ឲ្យបងប្អូនពិចារណាលេងៗ ហើយក្នុងនោះគ្មានវត្តមានអាព្រូសឡើយ។
១/ Toyota Camry Hybrid 07
សម្រាប់ Camry 07 បច្ចុប្បន្នមានអាយុកាលខ្ទង់ ១៥ឆ្នាំទៅហើយ តែកម្រិតគុណភាពហាក់មិនទាន់ធ្លាក់កម្លាំងឡើយ គ្រាន់តែកម្រិតស៊ីសាំងរាងហក់ឡើងបន្ដិច។
ដែលកាលចេញពីរោងចក្រដំបូង ប្រភេទឡាន Hybrid របស់ Toyota មួយនេះស៊ីត្រឹម ៦លីត្រ ទៅ ៧លីត្រប៉ុណ្ណោះ តែបច្ចុប្បន្នតាមការឲ្យដឹងពីបងប្អូនអ្នកប្រើជាក់ស្ដែងអាចហក់ដល់ ៨លីត្រជាង ទៅក្បែរ១០លីត្រ ក្នុង១០០គីឡូម៉ែត្រ។
២/ Lexus RX400h
ត្រកូល RX ចាយរាងសម្បើមណាស់នៅស្រុកខ្មែរ កាលពីជំនាន់ឡានថ្មីមិនទាន់មានតម្លៃក្រោម ៣ម៉ឺន ឃើញថា RX400h នេះនៅតម្លៃខ្ពស់ ហើយនឹងល្អណាស់ទោះបីជាស៊ីសាំងបន្ដិចក្ដី។
សម្រាប់បទពិសោធន៍បងប្អូនដែលធ្លាប់ប្រើដឹងហើយ RX400h ជិះស្ងាត់រត់នឹងល្អ ហើយម៉ាស៊ីនក៏ខ្លាំងទៀត ចំណែកកម្រិតស៊ីសាំងជាក់ស្ដែង បច្ចុប្បន្នចន្លោះពី ៩លីត្រ ទៅ ១០លីត្រជាងក្នុង ១០០គីឡូម៉ែត្រ ខណៈចេញដំបូលស៊ីត្រឹម ៨លីត្រជាង ទៅ ៩លីត្រប៉ុណ្ណោះ។
៣/ Lexus CT200h
CT200h មួយរយៈចុងក្រោយនេះក៏ពេញនិយមមិនចាញ់ឡាន Hybrid ដទៃឡើយ ដែលគេឲ្យរហ័សមានថា ជាឡានពាក់អាវ Lexus តែប្រើម៉ាស៊ីន Toyota Prius 2010។
ទោះបីជាប្រើម៉ាស៊ីនដូចអាព្រូសមែន តែកម្រិតស៊ីសាំងហាក់ខុសប្លែកគ្នាគួរសម ព្រោះតែទម្ងន់ និងបម្រែបម្រួលទម្រង់ Aerodynamic ដែលជាក់ស្ដែងបច្ចុប្បន្ន CT200h ស៊ីខ្ទង់ ៦លីត្រ ទៅក្បែរ ៨លីត្រ ខណៈចេញដំបូងត្រឹមតែ ៥លីត្រ ទៅ ៦លីត្រប៉ុណ្ណោះក្នុង១០០គីឡូមែត្រ។
៤/ Lexus HS250h
សម្រាប់ HS250h ឃើញប្រើគួរសមខណៈឃ្លាំងលក់រថយន្ដមួយចំនួនក៏សម្រុកនាំចូលនៅម៉ូឌែលនេះច្រើនជាងមុនផងដែរ។ តើបងប្អូនណាខ្លះដែលដឹងថាហេតុអ្វីបានជា Lexus សម្រេចបញ្ឍប់ការផលិតម៉ូឌែល HS250 នេះ?
ចង់ដឹងច្បាស់អាចចូលទៅមើលក្នុងអត្ថបទរថយន្តមួយទឹករបស់ Advan Auto បន្ថែមបាន តែចំណុចធំមួយនោះក៏ទាក់ទងនឹងកម្រិតស៊ីសាំងនេះដែរ។ ជាក់ស្ដែងតាមបទពិសោធន៍បងប្អូនដែលធ្លាប់ប្រើបានឲ្យដឹងថា HS250h ស៊ីខ្ទង់ ៨លីត្រ ទៅក្បែរ ៩លីត្រក្នុង១០០គីឡូម៉ែត្រ។ ខណៈចេញពីរោចក្រដំបូងស៊ីចន្លោះពី ៦លីត្រ ទៅ ៧លីត្រប៉ុណ្ណោះ។
៥/ Toyota Highlander
និយាយចំពោះ Highlander កម្រិស៊ីសាំងមិនចាញ់ត្រកូល RX នោះទេបើជាប្រភេទ Hybrid ស៊ីសាំងប្រហាក់ប្រហែល RX400h ដែរព្រោះប្រើម៉ាស៊ីនដូចគ្នាទំហំ ៦ស៊ីឡាំង ចំណុះ ៣.៣លីត្រ។
កាលចេញដំបូងក្នុង១០០គីឡូម៉ែត្រត្រឹម ៨.៥លីត្រ ទៅ ៩.៥លីត្រប៉ុណ្ណោះ តែបច្ចុប្បន្នទោះបីជា Hybrid មែនតែកម្រិតស៊ីសាំងហក់ដល់ ១០លីត្រ ទៅ ១១លីត្រឯណោះ។
និយាយជារួម ឡានមួយទឹកទាំងអស់នេះកម្រិតស៊ីសាំងមានការប្រែប្រួលគួរសម ឡានខ្លះក៏ហក់លើស ១០លីត្រក៏មានដែរ។ ក្នុងបរិបថសាំងឡើងថ្លៃបែបនេះ ពពួកឡាន Hybrid ដែលស៊ីសាំងលើសពី ៧លីត្រមិនត្រូវបានគេហៅថាឡានសន្សំសំចៃទៀតឡើយ។
ក្នុងនោះឡាន Hybrid ដែលស៊ីសាំងតិចត្រូវបានអ្នកប្រើឲ្យពិន្ទុទៅលើ Toyota Prius ទោះបីជាមានអាយុកាលលើស ១០ឆ្នាំខ្លះក៏ក្បែរ២០ឆ្នាំហើយក្ដីក៏កម្រិតស៊ីសាំងនៅមិនទាន់ប្រែប្រួលខ្លាំងនៅឡើយ។ សម្រាប់ពពួកព្រូស បើទោះបីជាស៊ីសាំងខ្លាំងប៉ុណ្ណាក៏មិនលើសពី ៧លីត្រដែរក្នុង១០០គីឡូម៉ែត្រ។
តែឡាន Toyota Prius ខ្លះក៏មានស៊ីសាំងលើស៧លីត្រដែរ ដែលអាចមកពីបញ្ហាប្លុកម៉ាស៊ីន ឬបញ្ហាសំបុកឃ្មុំបំពង់ស៊ីម៉ាំង ទាមទារឲ្យបងប្អូនទៅប្រឹក្សាយោបល់ជាមួយជាងជំនាញដើម្បីដោះស្រាយបញ្ហានេះ។
មួយវិញទៀតសម្រាប់ឡាន Hybrid របស់ Lexus ភាគច្រើនផលិតឡើងដើម្បីជំនួយសន្ទុះឬកម្លាំងម៉ាស៊ីនតែប៉ុណ្ណោះ មិនសូវផ្តោតលើការសន្សំសំចៃសាំងដូចឡាន Hybrid របស់ Toyota ទេ ដូចជាក់ស្តែងរវាង Lexus CT200h ឆ្នាំ ២០១២ និង Toyota Prius ២០១២ ប្រើម៉ាស៊ីនដូចគ្នា តែ CT200h ជាន់ស្ទុះជាង អញ្ចឹងបានជាកម្រិតស៊ីសាំងវាច្រើនតាមហ្នឹងដែរ
ចុះបងប្អូនវិញយល់យ៉ាងណាដែរ ចំពោះកម្រិតស៊ីសាំងទាំងនេះ? សម្រាប់បងប្អូនដែលធ្លាប់ប្រើ ឬមានបទពិសោធន៍ជាមួយឡាន Hybrid ទាំងនេះអាចចូលមកចែករំលែកបន្ថែមបាន៕អរគុណ!
ដោយ៖ Bunsak
*អត្ថបទនេះរក្សាសិទ្ធដោយ Advanced Auto Digital Media Co.,LTD ©2023
*ADVAN AUTO មិនគាំទ្រការចម្លងអត្ថបទទៅប្រើប្រាស់ឡើងវិញដោយគ្មានអនុញ្ញាតិនោះទេ។
*ជាការជូនដំណឹងនិងព្រមានទៅកាន់បុគ្គលទាំងឡាយណាដែលចម្លងអត្ថបទយើងយកទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ សូមអរគុណ!
ធ្លាប់តែឃើញ Rav4 ស៊េរីឆ្នាំ2006 ពេលនេះ Toyota ត្រៀមបញ្ចេញស៊េរីឆ្នាំ2026 ជំនាន់ថ្មីរូបរាងថ្មី ជាមួយជម្រើសម៉ាស៊ីន Hybrid នឹង Plug-In
នេះជាមូលហេតុ RX400h បច្ចុប្បន្នតម្លៃទីផ្សារមិនសូវល្អ នឹងសម្បូរដូច RX330 ទោះបី RX330 ស៊ីសាំងច្រើនជាងក៏ដោយ
ដឹងអត់! Highlander ម៉ាស៊ីន៤ នឹង ៦ស៊ីឡាំង កម្លាំងកម្រិតស៊ីសាំងខុសគ្នាប៉ុណ្ណា? ខណៈពន្ធផ្លូវបង់ ២៥ម៉ឺន នឹង ៦០ម៉ឺនរៀលក្នុង១ឆ្នាំ
នោះ! ទីបំផុត Nissan Juke 2025 បានចេញលក់ហើយជាមួយរូបរាងថ្មី ទំនើបជាងមុន នឹងប្រើម៉ាស៊ីនត្រឹម 3-Cylinder ប៉ុណ្ណោះ
នេះជាមូលហេតុ RX400h បច្ចុប្បន្នតម្លៃទីផ្សារមិនសូវល្អ នឹងសម្បូរដូច RX330 ទោះបី RX330 ស៊ីសាំងច្រើនជាងក៏ដោយ
ដឹងអត់! Highlander ម៉ាស៊ីន៤ នឹង ៦ស៊ីឡាំង កម្លាំងកម្រិតស៊ីសាំងខុសគ្នាប៉ុណ្ណា? ខណៈពន្ធផ្លូវបង់ ២៥ម៉ឺន នឹង ៦០ម៉ឺនរៀលក្នុង១ឆ្នាំ
Ford Everest 2022 តម្លៃទីផ្សារខ្ទង់ 4ម៉ឺនដុល្លារជាងគួរពិចារណាអត់? ល្បីថាសន្សំសំចៃទំនើប នឹងធន់ក្នុងការប្រើប្រាស់
តស់! មកមើលតម្លៃ Corolla Cross 2023 ប្រភេទស្លាកលេខនៅសល់ប៉ុន្មាន? ខណៈស៊េរីឆ្នាំ 2024 ប្ដូររាងថ្មីបានចេញលក់ស្ទើអស់ស្ដុកទៅហើយ