Ford Everest 2022 តម្លៃទីផ្សារខ្ទង់ 4ម៉ឺនដុល្លារជាងគួរពិចារណាអត់? ល្បីថាសន្សំសំចៃទំនើប នឹងធន់ក្នុងការប្រើប្រាស់

អ្នកទស្សនា
121
0/ AKlasseAuto Promotion
Untitled-45-Recovered-Recovered.jpg

Everest ជាប្រភេទឡាន SUV កៅអី ៣ជួររបស់ Ford ដែលបងប្អូនយើងតែស្គាល់ថា Ranger SUV ព្រោះតែការឌីស្សាញ នឹងទម្រង់ Plateforme មួយចំនួនធំប្រើរួមគ្នាដូចទៅនឹងពពួក Pick Up ត្រកូល Ranger ដែរ។

Ford Everest 2023
Ford Everest 2023

ស្រុកខ្មែរឃើញមានប្រើច្រើនតាំងពីស៊េរីឆ្នាំ ២០១១មកម្ល៉េះ ចូលដល់ឆ្នាំ ២០១៦ Everest បានផ្លាស់ប្ដូររូបរាងថ្មីទាំងស្រុងដូចទៅនឹងស៊េរីឆ្នាំ ២០២១ បច្ចុប្បន្ន ខណៈ២០២២ ដែលលើកយកមកនិយាយក្នុងថ្ងៃនេះ មានការផ្លាស់ប្ដូរផ្ទៃខាងមុខ ជាមួយសំណាញ់ក្រឡាថ្មី ខុសប្លែកពីឆ្នាំមុនៗ ដែលមើលទៅកាន់តែកាច នឹងស្ព័រថែមទៀត។

Ford Everest 2021 ចុះក្រោម
Ford Everest 2021 ចុះក្រោម

កាលចេញដំបូងថ្មីខ្លាញ់គោ Everest 2022 មានតម្លៃខ្ទង់ ៦៤,៩០០ដុល្លារ ខណៈបច្ចុប្បន្នប្រភេទមួយទឹកស្លាកលេខឃើញដាក់លក់នៅលើទីផ្សារខ្ទង់ ៤ម៉ឺនដុល្លារក្រាស់ ទៅក្បែរ ៥ម៉ឺនដុល្លារអីដែរ អាស្រ័យលើ ពណ៌ នឹងភិនភាគឡានជាក់ស្ដែង។

រូបរាងផ្ទៃខាងមុខស៊េរីឆ្នាំ ២០២២
រូបរាងផ្ទៃខាងមុខស៊េរីឆ្នាំ ២០២២

Ford Everest ប្រើម៉ាស៊ីនម៉ាស៊ូត ៤ស៊ីឡាំង ២.០លីត្រ Bi-Turbo ជំនាន់ថ្មី ផលិតកម្លាំងបាន ២១៣សេះ កម្លាំងរមួលរហូតដល់ទៅ ៥០០ញ៉ូតុនមែត្រ រត់ដោយប្រអប់លេខ ១០អូតូ អាចថែមថយលេខដៃបាន បង្វិលកង់ដោយប៉ុង២ (4WD) ជំនួយដោយប្រព័ន្ធកាប់ពីតាស ប្រព័ន្ធ Lock ប៉ុង និងមាន Mode ៤ ជំនួយដល់ការប្រើប្រាស់បែបផ្លូវ Off-Road បែប Adventure ជាដើម ។  

464147712_1054796643110181_5871913361537379205_n.jpg

ចំពោះកម្រិតស៊ីប្រេងសន្សំសំចៃគ្រាន់បើជាធម្យមខ្ទង់ ៨លីត្រប៉ុណ្ណោះក្នុង ១០០គីឡូម៉ែត្រ ឬអាចលើសខ្វះតិចតួចទៅតាមស្ថានភាពបើកបរជាក់ស្ដែង។

464192623_1054799479776564_2701978286828982371_n.jpg

Everest 2022 បើទោះបីជាមិនទាន់ផ្លាស់ប្ដូររាងទាំងស្រុងក្ដី ប៉ុន្ដែបើនិយាយពីភាពទំនើបវិញ មិនចាញ់ស៊េរី ២០២៣ នឹង ២០២៤ឡើយ។ ជាមួយផ្ទៃខាងក្នុងទូលាយល្អណាស់ ជាប្រភេទឡានទ្វា៥ កៅអីស្បែក ៣ជួរ អាចជិះគ្នា៧ នឹងសល់ឃ្លុបក្រោយដាក់អីវ៉ានបានមួយចំនួនផងដែរ។

185631213_1859894467507362_6992633230173511592_n.jpg

ក្រៅពីនឹងឃើញមានភ្ជាប់មកជាមួយ ដំបូលបើក ២តង់ រន្ធម៉ាស៊ីនត្រជាក់៣ជួរ ទ្វាគូទក្រោយមានមុខងារ បើកដោយក្រវាស់ជើង អេក្រង់ ៨អីញ Ford SYNC​ 3 ជាដើម។
ក្រៅពីនឹងបើក្រឡេកមកមើលប្រព័ន្ធសុវត្ថិភាពវិញ Everest មានសេនស័រ ១០គ្រាប់ ដែលធ្វើការទៅលើមុខងារមួយចំនួនដូចជា៖

463020548_1074490184190828_8063091036633314274_n.jpg

1. ប្រព័ន្ធចូលចតដោយស្វ័យប្រវត្តិ Packing Assist 

2. ប្រព័ន្ធចាប់ហ្វ្រាំងដោយស្វ័យប្រវត្ថិពេលមានឧបសគ្គនៅខាងមុខ Pre-Collision System  

3. ប្រព័ន្ធរក្សាឡានអោយត្រូវតាមគន្លងផ្លូវ Land Keeping Assist 

4. ប្រព័ន្ធផ្ដល់សញ្ញាពេលមានវ៉ាជែង Blind Spot Monitor

5. ប្រព័ន្ធផ្ដល់សញ្ញាពេលឡានថយក្រោយជិះបុកប៉ះអ្វីមួយ Rear Cross-Traffic Alert  

6. ប្រព័ន្ធរក្សារល្បឿន និងទម្លាក់ដម្លើងល្បឿនតាមឡានខាងមុខ Adaptive Cruise Control និងប្រព័ន្ធជំនួយសំខាន់ៗជាច្រើនទៀត។

464202976_1054792659777246_9145919065507358971_n.jpg

និយាយរួមចំពោះ Everest 2022 អាចនិយាយបានថា ទំនើប សន្សំសំចៃ សមត្ថភាពខ្លាំង នឹងសុវត្ថិភាពខ្ពស់ ម្យ៉ាងចំពោះស៊េរីឆ្នាំ ២០២២ ភិនភាគឡាននៅថ្មីល្អណាស់។ សម្រាប់បងប្អូនដែលចាប់អារម្មណ៌ស្រឡាញ់ចង់ប្រើ ឡាន SUV 7កៅអី ខ្ពស់ស្រឡះ ធន់សន្សំសំចៃនឹងទំនើប តម្លៃខ្ទង់ ៤ម៉ឺនដុល្លារក្រាស់ Everest ២០២២ នៅតែជាឡាន SUV  មួយក្នុងចំណោមរថយន្ដផ្សេងទៀតដែលបងប្អូនគួរពិចារណាបាន៕

464191881_1054784843111361_734907406302076084_n.jpg

ដោយ៖ Bunsak 

*អត្ថបទនេះរក្សាសិទ្ធដោយ Advanced Auto Digital Media Co.,LTD ©2023

*ADVAN AUTO មិនគាំទ្រការចម្លងអត្ថបទទៅប្រើប្រាស់ឡើងវិញដោយគ្មានអនុញ្ញាតិនោះទេ។

*ជាការជូនដំណឹងនិងព្រមានទៅកាន់បុគ្គលទាំងឡាយណាដែលចម្លងអត្ថបទយើងយកទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ សូមអរគុណ!

ចែករំលែក
ពាក្យទាក់ទង

អត្ថបទថ្មី

MG Forever Care.jpg

រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា

Bejing Auto Show 2026_Aticle thumbnail.jpg

កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026

MG New Collection_Aticle thumbnail.jpg

ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ

ADVAN AUTO Thumbnail Poster (1920 x 1080 px) (4).jpg

ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ

វីដេអូ

maxresdefault.webp
[English Sub] The adventure with Land Rover Defender 130: The Ultimate Challenge
maxresdefault (1).webp
Should You Own Toyota​ Raize? - តម្លៃខ្ទង់ ២ ម៉ឺនដុល្លារជាង ស័ក្តជាមួយអ្នកណាខ្លះ? I Advan Auto
3 Model Hyundai .png
សុទ្ធតែឡាន Hyundai ពេញនិយម - មុនរើសមួយណា មើលវីដេអូសិន I Advan Auto
maxresdefault (1).jpeg
Toyota Tacoma 2024 Reaction & Review - មកម្តងនេះដើរមុនគេ ១០ ជំហ៊ាន I Advan Auto
Advan Auto videos for sharing more automotive knowledge
See More