Corolla Cross ជាប្រភេទឡាន Crossover SUV ដ៏ពេញនិយមរបស់ Toyota ជាមួយការឌីស្សាញរូបរាងមើលទៅ រមទមទាន់សម័យ ពិសេសល្បីថាធន់ ទំនើប នឹងសន្សំសំចៃ គ្រាន់បើ។
សម្រាប់ស៊េរីឆ្នាំ២០២៣ កាលចេញដំបូងថ្មីខ្លាញ់គោតម្លៃ ៤៦,៩០០ដុល្លារ ខណៈពីផ្សាររថយន្ដមួយទឹកបច្ចុប្បន្នឃើញដាក់លក់ Corolla Cross ២០២៣ ប្រភេទមួយទឹកស្លាកលេខចន្លោះពី ៣៦,០០០ដុល្លារជាង ទៅ ៣៨,០០០ដុល្លារ អាស្រ័យលើ ពណ៌ នឹងភិនភាគឡានជាក់ស្ដែង។
ផ្នៃកប្លុកម៉ាស៊ីន Corolla Cross នេះបំពាក់ម៉ាស៊ីនជំនាន់ថ្មី ៤ស៊ីឡាំង ១.៨លីត្រ អាចផលិតកម្លាំងបាន ១៣៨សេះ កម្លាំងរមួល ១៧០ញុតុនម៉ែត្រ រត់ដោយប្រអប់លេខ CVT បង្វិលកង់ដោយប៉ុង១ FWD ជាមួយកម្រិតស៊ីសាំងជាមធ្យម ៦លីត្រជាងប៉ុណ្ណោះក្នុង១០០គីឡូម៉ែត្រ។
Corolla ធ្លាប់តែជាឡានដែលសាមញ្ញធម្មតា ប៉ុន្ដែពេលនេះ សម្រាប់ពពួកឆ្នាំខ្ពស់ដូចជា ២០២២ នឹង ២០២៣ ចាប់ផ្ដើមទំនើបស្មើរមុខស្មើរមាត់ជាមួយបងប្អូនរួមគ្រួសារទៅហើយ។
ជាក់ស្ដែង Cross ជាប្រភេទឡាន ទ្វា៥ បំពាក់កៅអីស្បែក ២ជួរធំទូលាយ ជំនួយដោយអេឡិចត្រនិច អាចជិះគ្នា ៥នាក់មិនទាន់ចង្អៀតឡើយ និងសល់ឃ្លុបក្រោយអាចដាក់អីវ៉ានបានច្រើនគួរសម។
ក្រៅពីនឹងឃើញមានបំពាក់អេក្រង់តាប់ឡូទំហំ ៨អ៉ីងអាចភ្ជាប់ជាមួយ Apple Carplay & Android Auto និងកាម៉េរាក្រោយ, ពោងសុវត្ថិភាព ៩គ្រាប់ជុំវិញ រន្ធម៉ាស៊ីនត្រជាក់ក្រោយ, ដំបូលបើក, កញ្ចក់ក្ដោបអូតូ និងកាត់ចំណាំងផ្លាត, ទ្វាក្រោយបិតបើកដោយមុខងារក្រវាស់ជើង, និងផ្នែកជាច្រើនទៀតស្រោមដោយស្បែកមើលទៅស្អាតមិនចាញ់ឡាន Luxury ប៉ុន្មានឡើយ។
មិនតែប៉ុណ្ណោះក៏មានភ្ជាប់មកជាមួយប្រព័ន្ធ Toyota Safety Sense ដ៏ទំនើបសម្រាប់ជំនួយពេលបើកបរដូចជា៖
១/ ប្រព័ន្ធទម្លាក់ទម្លើងហ្វាកូតដោយស្វ័យប្រវត្តិ Auto High Beam ។
២/ ប្រព័ន្ធចាប់ល្បឿនអូតូតាមឡានខាងមុខ Adaptive Cruise Control ។
៣/ ប្រព័ន្ធរក្សាឡានឲ្យបើកត្រូវតាមកន្លងផ្លូវ Land Tracing Assist។
៤/ ប្រព័ន្ធចាប់ហ្វ្រាំងបន្ទាន់ពីមានឧបសគ្គនៅខាងមុខ Pre-Collision System ។
៥/ ប្រព័ន្ធផ្ដល់សញ្ញានៅកញ្ចក់ពេលមានការវ៉ាជែង Blind Spot Monitor ។
៦/ ប្រព័ន្ធជំនួយផ្ដល់សញ្ញាពេលមានឧបសគ្គនៅខាងក្រោយ Rear Cross Traffic Alert ជាដើម។
សម្រាប់បងប្អូនវិញយល់យ៉ាងណាដែរចំពោះ Toyota Cross 2023 មយនេះ? បងប្អូនដែលមានមតិយោបល់ បទពិសោធន៌ នឹងព័ត៍មានបន្ថែម អាចចែករំលែកបាន៕
ដោយ៖ Bunsak
*អត្ថបទនេះរក្សាសិទ្ធដោយ Advanced Auto Digital Media Co.,LTD ©2023
*ADVAN AUTO មិនគាំទ្រការចម្លងអត្ថបទទៅប្រើប្រាស់ឡើងវិញដោយគ្មានអនុញ្ញាតិនោះទេ។
*ជាការជូនដំណឹងនិងព្រមានទៅកាន់បុគ្គលទាំងឡាយណាដែលចម្លងអត្ថបទយើងយកទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ សូមអរគុណ!
ការគាំទ្រសហការណ៏ពីក្រុមហ៊ុនអន្តរជាតិរបស់ MG បានផ្តល់នូវតម្លៃថ្មីកាន់តែពិសេសសម្រាប់រថយន្ត MG ដ៏ពេញនិយមបំផុតទាំង 3 ម៉ូឌែលនេះនៅប្រទេសកម្ពុជា
ក្រុមហ៊ុន RMA Cambodia បានធ្វើការស្រាយបំភ្លឺជុំវិញរឿងករណីឆាបឆេះរថយន្ត Changan ម៉ូឌែល UNI-T
JETOUR ផ្តល់ជូនតម្លៃពិសេសដល់អតិថិជនកម្ពុជា ក្នុងឱកាសអបអរការចុះបញ្ជីទីផ្សារមូលបត្រ
ទើបចេញលក់ក្ដៅៗ All-New Mazda BT50 2025 ប្ដូររាងថ្មីតម្លៃក្រោម 4ម៉ឺនដុល្លារ ល្មមពិចារណាអត់?
នោះ! Lexus IS200t 2016 បច្ចុប្បន្នមានតម្លៃក្រោម 3ម៉ឺនដុល្លារ ខណៈតម្លៃនេះពីមុនរកទិញមិនបានឡើយ
Chevrolet Trailblazer ជាអតីតឡានកៅអី 3ជួរ SUV ខ្លាញ់គោស្រុកខ្មែរឆ្នាំខ្ពស់ហើយធូរថ្លៃគួរសម ម្យ៉ាងក៏សន្សំសំចៃគ្រាន់បើដែរ
បាត់វត្តមាន Colorado មួយរយៈធំស៊េរីថ្មីមិនទាន់មក អាចមើលស៊េរីចាស់ពពូកឆ្នាំ2017-2020 បានតម្លៃខ្ទង់ 2ម៉ឺនដុល្លារជាងប៉ុណ្ណោះ
Prius ពណ៌ខៀវ 2010-2015 ធូរថ្លៃជាងគេកាន់ខ្ទង់ 1ម៉ឺនដុល្លារស្ដើងក៏ទិញបាន បច្ចុប្បន្នពណ៌នេះស្ទើរគ្មានសោះប្រភេទក្រដាសពន្ធ