ម៉ូឌែល CT5 ជាប្រភេទឡាន Sedan ដ៏ទាក់ទាញរបស់ Cadillac ដែលផលិតដំបូងនៅឆ្នាំ២០២០ សម្រាប់បច្ចុប្បន្ន CT5 នៅមិនទាន់មានការផ្លាស់ប្ដូររូបរាងទាំងស្រុងឡើយ។ តែស៊េរីឆ្នាំ២០២៥នេះ ក៏មិនសាមញ្ញពេកឡើយ សំណាញ់បាណាខាងមុខកែសម្រួលមើលទៅអំណាចជាងមុន ហើយអ្វីដែលប្លែកភ្នែកខ្លាំងនោះគឺ តាបឡូខាងក្នុងត្រូវបានរុះរើដាក់ថ្មីទាំងស្រុងតែម្ដង។
ស៊េរីឆ្នាំមុនៗ CT5 ភ្ជាប់មកជាមួយជម្រើស Trim/Option ចំនួន ៣ដូចជា៖ CT5, CT5-V និង កំពូលម៉ាស៊ីន Performance CT5-V Blackwing។ តែសម្រាប់ឆ្នាំ២០២៥នេះ Cadillac ឃើញហាក់បោះចោលប្រភេទ CT5 ដែលប្រើជាមួយម៉ាស៊ីន Turbo ៤ស៊ីឡាំង ដោយបន្សល់ទុកតែ ២ ជម្រើសប៉ុណ្ណោះ។
ទី១ ម៉ូឌែល CT5-V ភ្ជាប់ជាមួយម៉ាស៊ីន Twin-Turbo ៦ស៊ីឡាំង ចំណុះ ៣.០លីត្រ ផលិតកម្លាំងបាន ៣៦០សេះ កម្លាំងរមួល ៤០៥ផោនហ្វីត ប្រើប្រអប់លេខ ១០វគ្គអូតូ បង្វិលកង់ដោយប៉ុង១ RWD និងប៉ុង២ AWD។
ចំណែកប្រភេទ CT5-V Blackwing បំពាក់ម៉ាស៊ីន Supercharge ៨ស៊ីឡាំង ចំណុះ ៦.២លីត្រ ផលិតកម្លាំងបាន ៦៦៨សេះ កម្លាំងរមួល ៦៥៩ផោនហ្វីត រត់ដោយប្រអប់លេខ ៦វគ្គលេខដៃ និង ១០វគ្គអូតូ សម្រាប់ម៉ូឌែល High Performance នេះវិញអាចជាន់ពី ០ ទៅ ១០០គីឡូម៉ែត្រចាយពេលត្រឹម ៣.៤វិនាទីប៉ុណ្ណោះ ជាមួយសមត្ថភាពរត់ល្បឿនបាន ៣៣៦គីឡូម៉ែត្រ/ម៉ោង។
CT5 ជាអម្បូរឡាន Luxury Sedan ដែលមានប្រវែងតួរខ្លួនសរុប ៤៩២៣ម.ម ទទឹង ១៨៨២ម.ម កម្ពស់ ១៤៥៣ម.ម និងទម្ងន់១៦៦០គីឡូក្រាម។
ក្រៅពីរូបរាងដ៏ទាក់ទាញ នឹងទាន់សម័យ CT5 ក៏បំពាក់ជាមួយប្រព័ន្ធបូម Adaptive Suspension សម្រួលដល់ការបើកបរទៅតាមស្ថានភាពផ្លូវ អមជាមួយហ្វ្រាំងប្រភេទ Brembo ចំណែកថាសជាប្រភេទ Cabon-Ceramic មិនចាញ់ពពួក Super Car ប៉ុន្មានឡើយ។
អ្វីដែល Update ធំបំផុតនៅស៊េរីឆ្នាំ២០២៥ គឺនៅផ្នែកខាងក្នុង Cadillac បានប្ដូរការបីនខាងមុខ ពីអេក្រង់ដាច់មកជាអេក្រង់ភ្ជាប់ពីកុងទ័រឌីជិថល ជាមួយអេក្រង់ថាច់ Display LED ដែលមានទំហំដល់ទៅ ៣៣អ៉ីង។
ភ្ជាប់មុខងារ Google Buil-in ប្រើប្រព័ន្ធ 5G និង Speaker AKG Premium Audio កាន់តែ Luxury ខ្លាំងជាងមុនទៅទៀត។ ផ្នែកជាច្រើនស្រោបដោយស្បែក ជាមួយការបូន មើលទៅ Premium ម្យ៉ាង។
ចំណែកប្រព័ន្ធសុវត្ថិភាពជំនួយពេលបើកបរ CT5-V ទទួលបានកញ្ចប់សុវត្ថិភាពជំនាន់ចុងក្រោយមួយឈុតធំ ដ៏ទំនើបរបស់ Cadillac ចំណែក CT5-V Blackwing បន្ថែមជាមួយមុខងារ Super Cruise ពីលើកាន់តែពិសេសថែមទៀត៕
ដោយ៖ Bunsak
តោះ! ចូលរួមការងារជាមួយ Advan Auto ប្រសិនបើអ្នកស្រឡាញ់វិស័យរថយន្ត មិនចាំបាច់មានបទពិសោធន៍ក៏បាន អ្នកអាចមករៀនសូត្រពីការងារជាមួយពួកយើងឥឡូវនេះ ។
អ្នកផលិតមាតិកា/សរសេរអត្ថបទព័ត៌មាន - Content Creator/Writer (Intern)
អ្នកកាត់តវីដេអូ - Video Editor (Intern)
ដាក់ពាក្យមកកាន់ Telegram: https://t.me/advanauto_contact
ទាញយកព័ត៌មានលម្អិត (Job Description) : https://shorturl.at/izBIW
នេះបានហៅថាបាឡែន! Toyota Previa ប្រើម៉ាស៊ីនបាឡែនរាងស្រដៀងត្រីបាឡែនជាឡាន Minivan ៧កៅអី នៅខ្មែរមានប្រើមួយៗដែរ
កាន់ 3ម៉ឺនដុល្លារស្ដើងចង់បានឡាន SUV កៅអី3ជួរអាចមើល Ford Everest នេះបានធ្លាប់ជាអតិតខ្លាញ់គោស្រុកខ្មែរ
មុនចូលឆ្នាំនេះ Camry LE, XLE ស្លាកលេខកំពុងត្រូវប៉ាន់ នឹងមានទីផ្សារល្អ ខណៈប្រភេទក្រដាសពន្ធស្ទើតែគ្មានសោះ
នៅស្រុកខ្មែរឡាន ៧កៅអីរបស់ Honda ម៉ូឌែល Odyssey ទោះបីមិនសម្បូរ នឹងទីផ្សារមិនសូវល្អក៏មានគេប្រើធម្មតា
នោះ! Ford XL, XLT នឹង Wildtrak 2025 ផលិតនៅខ្មែរធូរថ្លៃជាងមុនរាប់ពាន់ដុល្លារ បើធៀបនឹងតម្លៃស៊េរីឆ្នាំ 2024
មកដឹងពីលក្ខខណ្ឌធានារយះពេលពេញមួយជីវិត របស់រថយន្តអគ្គីសនី AION នៅកម្ពុជា
មិនធម្មតា 𝗗𝗘𝗘𝗣𝗔𝗟 𝗦𝟬𝟳 រថយន្តអគ្គិសនីដែលសុវត្ថិភាពខ្ពស់កម្រិតស្តង់ដា ទទួលបានការវាយពិន្ទុផ្កាយ 5 ក្នុងការធ្វើតេស្តសុវត្តិភាពដោយស្តង់ដា ពីប្រទេសអូស្រ្តាលី ANCAP
ម៉ូតូស៊េរីទំនើបបំផុត ROYAL ENFIELD GUERRILLA 450 ត្រូវបានដាក់លក់ជាផ្លូវការនៅកម្ពុជាហើយ!