ដោយមើលឃើញពីតម្រូវការនៃការប្រើប្រាស់រថយន្ដប្រចាំថ្ងៃ បានកើនឡើងជាលំដាប់ ហើយក៏មានបងប្អូនខ្លះឆ្ងល់អំពីឡាន ដែលប្រើប្រភេទសាំង និងប្រភេទម៉ាសូត។ ថាតើវាមានលក្ខណៈខុសគ្នាដូចម្ដេចខ្លះ? និងមានគុណសម្បត្តិ គុណវិបត្តិបែបណាខ្លះ?
ថ្ងៃនេះ Advan Auto នឹងលើកយកប្រធានបទខ្លីខ្លឹមមួយនេះ ដើម្បីជាការឆ្លើយតបទៅកាន់បងប្អូន សម្រាប់ឲ្យបងប្អូនពិចារណាបាន ងាយស្រួលក្នុងការសម្រេចចិត្ត។
១. រថយន្ដប្រភេទសាំង
វាជាប្រភេទម៉ាស៊ីនដែលពេញនិយមខ្លាំងបើធៀបនឹងម៉ាស៊ូត ព្រោះម៉ាស៊ីនសាំងវាដំណើរការដោយដុតប្រេងសាំង រួមជាមួយនឹងខ្យល់នៅក្នុងស៊ីឡាំង ដើម្បីបង្កើតថាមពលឲ្យម៉ាស៊ីនដំណើរការបាន។ ឬនិយាយម្យ៉ាងទៀតថា ស៊ីឡាំងសម្រាប់ទ្រទ្រង់ចំហេះ ផលិតឡើងក្នុងល្បាញរបស់សាំង និងខ្យល់ពីខាងក្រៅ បូករួមនឹងប៉ូស៊ីដែលទទួលអគ្គីសនី បង្កើតបានជាផ្កាភ្លើង ដើម្បីបង្កើតចង្ហេះនៅក្នុងស៊ីឡាំងនេះឡើង។
+ គុណសម្បត្តិរបស់ម៉ាស៊ីនសាំង
_ ចំណាយការថែទាំតិច គ្រឿងបន្លាស់ធូរជាងប្រភេទម៉ាស៊ូត
_ សម្លេងស្ងាត់ បើធៀបនិងម៉ាស៊ីម៉ាស៊ូត
_ កម្លាំងសេះខ្លាំងជាន់ស្ទុះ
_ ចំហេះកាក់សំណលស្អាត មិនសូវប៉ះពាល់បរិស្ថាន
_ ក្នុងប្រទេសខ្លះប្រេងសាំងធូថ្លៃជាងម៉ាស៊ូត
_ ទិញធូរ តម្លៃទាបជាងប្រភេទម៉ាស៊ូត
+ គុណវិបត្តិ
_ លក់វិញខាតច្រើន
_ ស៊ីសាំងច្រើន ជាងម៉ាស៊ីម៉ាស៊ូត
_ កម្លាំងរមួលតិចជាងម៉ាស៊ូត
_ អាយុកាលនៃការប្រើប្រាស់មិនបានយូ ដូចម៉ាស៊ូត
២.ម៉ាស៊ីនម៉ាស៊ូត
ម៉ាស៊ីនម៉ាស៊ូតវាមិនប្រើប៉ូស៊ី ដើម្បីបង្កើតចំហេះឡើយ គឺវាដំណើរការដោយការប៉ូមយកខ្យល់ពីខាងក្រៅ មកបង្ហាប់ឲ្យណែន ដើម្បីបង្កើនសីតណ្ហភាពខ្ពស់ ហើយវាក៏បាញ់ប្រេងម៉ាស៊ូតចូលក្នុងខ្យល់នោះ ដើម្បីបង្កើតចំហេះឡើង។
+ គុណសម្បត្តិរបស់ម៉ាស៊ីនម៉ាស៊ូ
_ ស៊ីប្រេងតិច
_ កម្លាំងរមួល និងអូសទាញខ្លាំង
_ លក់ចេញខាតតិចជាម៉ាស៊ីនសាំង
_ ម៉ាស៊ីម៉ាស៊ូវាដំណើររលូនជាង ក្នុងរយៈចម្ងាយឆ្ងាយ
_ អាយុកាលនៃការប្រើប្រាស់បានយូជាងម៉ាស៊ីនសាំង
_ ប្រេងម៉ាស៊ូតនៅប្រទេសខ្លះមានតម្លៃធូរជាងសាំង(ដូចនៅស្រុកខ្មែរពីមុន)
+ គុណវិបត្តិ
_ ទិញមកមានតម្លៃថ្លៃជាងប្រភេទសាំង
_ កម្លាំងសេះតិច ជាន់មិនសូវស្ទុះដូចម៉ាស៊ីសាំង ទោះបីជាទំហំស៊ីឡាំងប៉ុនគ្នាក៏ដោយ
_ ចំណាយការថែទាំខ្ពស់ គ្រឿងបន្លាស់ថ្លៃជាងម៉ាស៊ីសាំង
_ ម៉ាស៊ីនម៉ាស៊ូតមានសម្លេងឮជាងម៉ាស៊ីនសាំង កាន់តែចាស់កាន់តែឮខ្លាំង
_ ចំហេះរបស់ម៉ាស៊ូតមិនស្អាត និងផ្ដល់ផលប៉ះពាល់ដល់បរិស្ថានច្រើនជាងម៉ាស៊ីនសាំង
សរុបមក ម៉ាស៊ីនដែលដំណើរការដោយឥន្ធនៈទាំងពីរប្រភេទនេះ សុទ្ធតែមានគុណសម្បត្តិ និងគុណវិបត្តិដូចគ្នា។ តែជាទូទៅ សម្រាប់ឡានដែលប្រើប្រាស់ធម្មតា ប្រចាំថ្ងៃ គឺប្រភេទសាំងស្រូលប្រើ និងពេញនិយមជាង។
តែចំពោះបងប្អូនណាដែលមានតម្រូវការប្រើប្រាស់ ដូចជាក្នុងអាជីវកម្មរកស៊ីដឹកជញ្ជូនទំនិញ និងពិសេសគឺឡានដឹកទម្ងន់គឺគេតែងប្រើជាមួយនឹងប្រភេទម៉ាស៊ូត។ ព្រោះវាមានកម្លាំងរមួសខ្លាំង សម្រាប់សណ្ដោង អូសទាញបាន និងសន្សំសំចៃផងដែរ តែបើខូចវិញក៏អស់ច្រើនទៅតាមនឹងដែរ។ ដូច្នេះបងប្អូនអាចពិចារណាសម្រេចចិត្ត អាស្រ័យទៅលើតម្រូវការនៃការប្រើប្រាស់របស់បងប្អូនបាន៕
ដោយ៖ BunSak
MG ក្នុងខែធ្នូនេះ ចាប់រង្វាន់លុយសុទ្ធ $5,000
ក្រុមហ៊ុន ខេ អិន អិន ខេមបូឌា ទទួលសិទ្ធិនាំចូល និងចែកចាយផ្តាច់មុខលើរថយន្តម៉ាក JETOUR គ្រប់ម៉ូឌែល
រថយន្ត New MG HS ស៊េរីថ្មីមកកាន់ទីផ្សារប្រទេសកម្ពុជាមានតម្លៃប្រកួតប្រជែងខ្លាំងត្រឹមតែ 37,xxx ដុល្លារប៉ុណ្ណោះ
MG បង្ហាញរថយន្តប្រភេទ SUV 7កៅអីស៊េរីថ្មី តម្លៃត្រឹមតែ
ការពិនិត្យមើលលេខតួរថយន្ត (VIN Number) ដើម្បីដឹងថារថយន្តរបស់អ្នកផលិតពីប្រទេសណាគឺជារឿងសំខាន់មុននឹងសម្រេចចិត្តទិញ
នោះ! Lexus IS200t 2016 បច្ចុប្បន្នមានតម្លៃក្រោម 3ម៉ឺនដុល្លារ ខណៈតម្លៃនេះពីមុនរកទិញមិនបានឡើយ
Chevrolet Trailblazer ជាអតីតឡានកៅអី 3ជួរ SUV ខ្លាញ់គោស្រុកខ្មែរឆ្នាំខ្ពស់ហើយធូរថ្លៃគួរសម ម្យ៉ាងក៏សន្សំសំចៃគ្រាន់បើដែរ
បាត់វត្តមាន Colorado មួយរយៈធំស៊េរីថ្មីមិនទាន់មក អាចមើលស៊េរីចាស់ពពូកឆ្នាំ2017-2020 បានតម្លៃខ្ទង់ 2ម៉ឺនដុល្លារជាងប៉ុណ្ណោះ