Spark ឃើញមានវត្តមាននៅស្រុកខ្មែរច្រើនគួរសម ស្ថិតក្នុងប្រភេទឡាន Hatchecbak ទ្វា៥ កៅអី ២ជួរ របស់ក្រុមហ៊ុន អាមេរិក Chevrolet ផងដែរ។
សម្រាប់ជំនាន់ទី៤ ដែលលើកយកមកនិយាយនេះ គឺជាស៊េរីឆ្នាំ២០២១ ដែលចេញលក់នៅស្រុកខ្មែរដំបូងជាមួយតម្លៃ ខ្ទង់ ២ម៉ឺនដុល្លារ។ តែសម្រាប់បច្ចុប្បន្ន Spark ពពួកស្លាកលេខមួយប្រភេទនេះហាក់ធូរថ្លៃគ្រាន់បើ ដែលឃើញនៅលើទីផ្សារដាក់លក់ខ្ទង់ ១ម៉ឺនដុល្លារជាងប៉ុណ្ណោះ។
Spark ស៊េរីឆ្នាំ២០២១ មានការផ្លាស់ប្ដូររូបរាងថ្មីប្លែក នឹងស្លាមមិនធម្មតាឡើយ ជាមួយផ្ទៃខាងមុខបំពាក់សំណាញ់ ពីរជាន់លើក្រោម អមដោយចង្គៀងគុជ LED រំលិចដោយភ្លើង DRL LED បែបថ្មី ចំណែកស្ដុបក្រោយក៏មានជា LED ផងដែរ។
Spark មានប្រវែង ៣៦៣៥ម.ម ទទឹង ១៥៩៥ម.ម កម្ពស់ ១៤៨៣ម.ម ពីដីមកបាត ១៣២ម.ម ជាមួយទម្ងន់ ១៣៨៨គីឡូក្រាម។
ផ្ទៃខាងក្នុង បំពាក់កៅអីស្បែកលាយកាំម្ងៃធម្មតា ២ជួរ អាចជិះបាន ៥នាក់ នឹងសល់ឃ្លុបក្រោយ អាចដាក់អីវ៉ានបានមួយចំនួនទៀតផងដែរ។ ឡាន Hatchback មួយនេះភ្ជាប់មកជាមួយចង្កូត អេឡិចត្រនិចធូរងាយស្រួលបត់បែន អេក្រង់ថាច់ ៧អ៉ីង ភ្ជាប់មុខងារ Apple CarPlay & Android Auto ការមេរាក្រោយជំនួយពេលចូលចត នឹងមុខងារពិសេសៗមួយចំនួនទៀតផងដែរ។
ប្រឡេកមកមើលពីម៉ាស៊ីនវិញ Spark របស់ អាមេរិច មួយនេះ បំពាក់ម៉ាស៊ីន Eco Tech ទំហំ ៤ស៊ីឡាំង ១.៤លីត្រ ផលិតកម្លាំងបាន ១០០សេះ កម្លាំងរមួល ១២៨ញ៉ូតុនម៉ែត្រ បង្វិលកង់ដោយប៉ុង មុខ ជំនួយដោយប្រព័ន្ធហ្វ្រាំង ABS នឹង EBD ជាមួយកម្រិតស៊ីសាំងជាមធ្យមខ្ទង់ ៦លីត្រ ក្នុង ១០០គីឡូម៉ែត្រ។
សរុបមក Chevrolet Spark ចាយរាងសម្បើមណាស់សម្រាប់ ស៊េរីឆ្នាំ ២០២១នេះ ខណៈសាច់ឈាម ភិនភាគឡាន នឹងការប្រើប្រាស់ ហាក់មិនទាន់បាត់ខ្លិនខ្លាញ់គោឡើយ។ បើទោះបីជាមិនមានភាពទំនើបសម្បូរបែប តែឡាន Hatchback មួយនេះស្ថិនក្នុងប្រភេទឡានដែលសន្សំសំចៃ ងាយស្រួលប្រើប្រាស់ផងដែរ។
សម្រាប់បងប្អូនវិញយល់យ៉ាងណាដែរចំពោះ Spark មួយនេះ? បងប្អូនដែលាមានមតិយោបល់ បទពិសោធន៍ នឹងព័ត៍មានបន្ថែម អាចចែករំលែកបាន៕
ដោយ៖ Bunsak
*អត្ថបទនេះរក្សាសិទ្ធដោយ Advanced Auto Digital Media Co.,LTD ©2023
*ADVAN AUTO មិនគាំទ្រការចម្លងអត្ថបទទៅប្រើប្រាស់ឡើងវិញដោយគ្មានអនុញ្ញាតិនោះទេ។
*ជាការជូនដំណឹងនិងព្រមានទៅកាន់បុគ្គលទាំងឡាយណាដែលចម្លងអត្ថបទយើងយកទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ សូមអរគុណ!
Chevrolet Tracker 2024 បញ្ចុះតម្លៃ 3,500ដុល្លារសល់ 2ម៉ឺនដុល្លារជាង ក្លាយជាឡានថ្មីខ្លាញ់គោតម្លៃធូរ ក្នុងចំណោមឡានថ្មីផ្សេងទៀត
BYD M6 បង្ហាញវត្តមាននៅក្នុងទីផ្សារថៃ ថ្មីៗនេះ ជាមួយតម្លៃចាប់ផ្ដើមពី ២៤ ០០០ ដុល្លារទៅ
Ford XL 2024 ជាឡាន Pick Up ថ្មីខ្លាញ់គោតម្លៃ 3ម៉ឺនដុល្លារជាង បន្ថែម ២ចំណុចពិសេសប្លែកជាងស៊េរីឆ្នាំមុន
នោះ! Toyota Cambodia នាំចូល Land Cruiser Prado 250 ជំនាន់ចុងក្រោយមកកាន់ទីផ្សារស្រុកខ្មែរ កំពុងបើកទទួលកក់ហើយ
Hyundai Starex ហាក់ធូរថ្លៃច្រើន ចង់ប្រើឡានកៅអី ៤ជួររបស់កូរ៉េមួយនេះ កាន់ខ្ទង់ ១ម៉ឺនដុល្លារ រកបានជិះហើយ
ចង់ជិះ Prius ប្រភេទ Option 3-4 ឆ្នាំ ២០១០ គួរកាន់ប៉ុន្មាន? ស្រុកខ្មែរល្បីថា Option មួយនេះជា Option ពេញនិយម?
ស្រលាញ់ GS300 តែខ្លាចស៊ីសាំងច្រើន អាចមើល GS450h Hybrid រូបរាងដូចគ្នា ទំនើបស៊ីសាំងតិច កម្លាំងខ្លាំងជាងទៀតផង
Corolla Specs អាមេរិកមួយនេះ ស្រុកខ្មែរនៅតែនិយម ព្រោះល្បីថាធន់ សន្សំសំចៃស្រួលប្រើ តម្លៃវិញនៅខ្ពស់គួរសម