Mustang បើទោះបីជាបច្ចុប្បន្នធ្លាក់ថ្លៃបន្ដិចមែន ប៉ុន្ដែសមត្ថភាព Performance ក្នុងការបើកបរ ហាក់មិនទាន់ធ្លាក់ទៅណាឡើយ ប្រើម៉ាស៊ីនតែ ២.៣លីត្រទេ ប៉ុន្ដែកុំគងជើងឲ្យសោះ គឺដឹងតែហើបក្បាលតែម្ដង។
សេះកំណាច់របស់ Ford មួយនេះចំពោះបងប្អូនដែលចង់បានឡាន ស្ព័រ Specs អាមេរិកចំតែម្ដង អាចមើល Mustang ស្រុកខ្មែរសម្បូរប្រើគួរសម ម្យ៉ាងម៉ាស៊ីនតូចតែខ្លាំង ចំពោះរឿងស៊ីសាំងវិញ មិនគួរឲ្យបារម្ភឡើយសម្រាប់បងប្អូនដែលចង់បានឡានកម្លាំងសេះខ្លាំងហើយស៊ីសាំងតិច។
ជាក់ស្ដែង Mustang ប្រើម៉ាស៊ីន Ecoboost ត្រឹម ៤ស៊ីឡាំង ២.៣លីត្រ ជំនួយដោយ Turbo អាចផលិតកម្លាំងបាន ៣១០សេះ កម្លាំងរមួល ៣២០ផោនហ្វីត រត់ដោយប្រអប់លេខ ៦វគ្គអូតូអាចថែមថយលេខដោយប្រើ Paddle Shift ជាមួយនឹងការបង្វិលកង់ប្រភេទ ប៉ុងក្រោយ RWD ជំនួយដោយប្រព័ន្ធ LSD សម្រាប់រើបម្រាស់ចេញពីផ្លូវលំបាកៗ និងមាន Drive Mode ដូចជា៖ Normal, Sport+, Track, Snow/wet ផងដែរ។
សេះអាគាំងមួយនេះ អាចរត់បានលឿនបំផុត ២៣០គីឡូម៉ែត្រ/ម៉ោង ជាមួយសន្ទុះពី ០ ទៅ ១០០គីឡូម៉ែត្រចាយពេលត្រឹម ៥.៦វិនាទីប៉ុណ្ណោះ។ ចំណែកកម្រិតស៊ីសាំងបច្ចុប្បន្នចន្លោះពី ៩លីត្រ ទៅ ១១លីត្រ ក្នុង១០០គីឡូម៉ែត្រ ឬអាចលើសខ្វះតិចតួចទៅតាមស្ថានភាពជាក់ស្ដែង នឹងការប្រើប្រាស់ Drive Mode ផ្សេងៗជាដើម ។
ចំពោះកម្រិតស៊ីសាំងខ្ទង់ ១០លីត្របែបនេះអាចសន្សំសំចៃខ្ពស់គួរសមសម្រាប់ពពួកឡាន Sport Car មួយនេះ ចំណែកកម្លាំងវិញមិនធម្មតាឡើយ ខ្ទង់ ៣១០សេះ អាចថាទាល់តែពពួកឡានម៉ាស៊ីន ៦ស៊ីឡាំងទើបមាន បើធៀបនឹងឆ្នាំផលិត តម្លៃជាមួយរថយន្ដក្នុងស្រុកខ្មែរបច្ចុប្បន្ន ដូចជាពពួក Lexus នឹង Toyota មួយទឹកឆ្នាំប្រហាក់ប្រហែកគ្នាជាដើម។
ចំពោះតម្លៃវិញ បច្ចុប្បន្នហាក់ធូរគួរសមកាន់ខ្ទង់ ២ម៉ឺនដុល្លារក្រាស់ ទៅ ៣ម៉ឺនដុល្លារ ឬអាចដល់ ៣ម៉ឺនដុល្លារស្ដើងរកទិញជិះបានហើយ សម្រាប់ស៊េរីឆ្នាំ ២០១៥ ដល់ ២០១៧ (ខ្លះក៏មានតម្លៃខ្ទង់ ២ម៉ឺនស្ដើងដែរ)។ ហើយតម្លៃនេះអាចប្រែប្រួលលើសខ្វះអាស្រ័យលើ ឆ្នាំផលិត ពណ៌ Option ប្រភេទស្លាកលេខ ឬក្រាសពន្ធ នឹងភិនភាគឡានជាក់ស្ដែងជាដើម។
សម្រាប់បងប្អូនវិញយល់យ៉ាងណាដែរចំពោះ សេះកំណាច់អាមេរិក មួយនេះ? បងប្អូនដែលមានមតិយោបល់ បទពិសោធន៌ នឹងព័ត៍មានបន្ថែម អាចចែករំលែកបាន៕
ដោយ៖ Bunsak
*អត្ថបទនេះរក្សាសិទ្ធដោយ Advanced Auto Digital Media Co.,LTD ©2023
*ADVAN AUTO មិនគាំទ្រការចម្លងអត្ថបទទៅប្រើប្រាស់ឡើងវិញដោយគ្មានអនុញ្ញាតិនោះទេ។
*ជាការជូនដំណឹងនិងព្រមានទៅកាន់បុគ្គលទាំងឡាយណាដែលចម្លងអត្ថបទយើងយកទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ សូមអរគុណ!
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
នោះ! Lexus IS200t 2016 បច្ចុប្បន្នមានតម្លៃក្រោម 3ម៉ឺនដុល្លារ ខណៈតម្លៃនេះពីមុនរកទិញមិនបានឡើយ
Chevrolet Trailblazer ជាអតីតឡានកៅអី 3ជួរ SUV ខ្លាញ់គោស្រុកខ្មែរឆ្នាំខ្ពស់ហើយធូរថ្លៃគួរសម ម្យ៉ាងក៏សន្សំសំចៃគ្រាន់បើដែរ
បាត់វត្តមាន Colorado មួយរយៈធំស៊េរីថ្មីមិនទាន់មក អាចមើលស៊េរីចាស់ពពូកឆ្នាំ2017-2020 បានតម្លៃខ្ទង់ 2ម៉ឺនដុល្លារជាងប៉ុណ្ណោះ
Prius ពណ៌ខៀវ 2010-2015 ធូរថ្លៃជាងគេកាន់ខ្ទង់ 1ម៉ឺនដុល្លារស្ដើងក៏ទិញបាន បច្ចុប្បន្នពណ៌នេះស្ទើរគ្មានសោះប្រភេទក្រដាសពន្ធ