Starex ជាប្រភេទឡានដែលពេញនិមយខ្លាំងរបស់ Hyundai ដែលស្ថិតក្នុងអម្បូរ Minivan ១២ កៅអីឬ កៅអី ៤ជួរ ទូលាយគ្រាន់បើ អាចជិះបានដល់ទៅក្បែរ ១៤នាក់ឯណោះ។ ហើយសម្រាប់ Starex H-1 វិញចាប់ពីឆ្នាំ ២០១៩ ដល់ ២០២១ មកគឺថាមានការផ្លាស់ប្ដូរប្លែកគួរសមដូចជាផ្ទៃខាងមុខ ស្ដុបក្រោយ នឹងផ្នែកជាច្រើនមួយចំនួនទៀតផងដែរ។
H-1 ស៊េរីឆ្នាំ ២០១៩ ដល់ ២០២១ គឹថាស្រុកខ្មែរកំពុងតែពេញនិយមស្រាប់តែម្ដង បើទោះបីជាមិនមានអ្វីទំនើបប្លែកច្រើន ប៉ុន្ដែភាពធន់ ធំទូលាយ នឹងសន្សំសំចៃស៊ីប្រេងតិច ម្យ៉ាងបានឆ្នាំផលិតខ្ពស់នៅឡើយ មិនជាបញ្ហាចោតសម្រាប់ការប្រើប្រាស់នោះទេ។
បច្ចុប្បន្នទីផ្សារ H-1 មិនជាប្រែប្រួលខ្លាំងនោះទេ ឃើញដាក់លក់ក្នុងតម្លៃខ្ទង់ ២ម៉ឺនដុល្លារក្រាស់ ទៅ ៣ម៉ឺនដុល្លារស្ដើងបន្ដិច អាស្រ័យឆ្នាំផលិត ពណ៌ Option នឹងភិនភាគឡានជាក់ស្ដែង។
Hyundai H-1 ប្រើប្រភេទម៉ាស៊ីនម៉ាស៊ូត ៤ស៊ីឡាំង ២.៥លីត្រ ជំនួយដោយ Turbo ផលិតកម្លាំងបាន ១៧៥សេះ កម្លាំងរមួល ២៩៦ផោនហ្វីត រត់ដោយប្រអប់លេខ ៥វគ្គអូតូបង្វិលកង់ដោយប៉ុងក្រោយ RWD។ បំពាក់យ៉ាន់កង់១៧អីញ ហ្វ្រាំងឌីសគៀមមុខក្រោយ ជំនួយដោយ ABS និងប្រព័ន្ធជំនួយសុវត្ថិភាពមួយចំនួនទៀត ដែលអាចរត់ល្បឿនអតិបរិមា ២០០គីឡូម៉ែត្រ/ម៉ោង។
និយាយពីកម្រិតស៊ីប្រេងវិញ ជាមធ្យមចន្លោះពី ៨លីត្រ ទៅ១០លីត្រ ក្នុង១០០គីឡូម៉ែត្រប៉ុណ្ណោះ ឬអាចលើសខ្វះតិចតួចអាស្រ័យលើស្ថានភាពជាក់ស្ដែង។
ចំពោះផ្ទៃខាងក្នុងវិញបើជាប្រភេទ Full Option ឃើញបំពាក់ជាមួយនឹង កៅអីស្បែកពណ៌លឿងស្រស់ ជួរមុខមានមុងារក្ដៅត្រជាក់ និងជួរកណ្ដាលអាចកាច់សារ៉េបែក្រោយសម្រាប់ពិភាក្សារការងារអីជាដើម។
ក្រៅពីនឹងក៏មានអេក្រង់ថាច់ ៧អីញ ការមេរ៉ាក្រោយ សេនស័រជំនួយពេលចូលចត់ ដំបូលបើក២តង់ កម្ដៅកញ្ចក់មុខក្រោយ ចង្អៀងមុខអូតូ, Sensor ផ្លឹតទឹក កញ្ចក់ក្ដោប កញ្ចក់ក្រោយកាត់ចំណាំងផ្លាត ពោងសុវត្ថិភាពជុំវិញ និងSpeaker Surround Sound ជាដើម។
សរុបមក បើទោះបីជាតម្លៃរាងខ្ពស់បន្ដិចក្ដី ប៉ុន្ដែ H-1 ស្ថិតក្នុងប្រភេទឡានដែលទូលាយ បានទាំងឆ្នាំខ្ពស់ ធន់ នឹងសន្សំចៃគួរសម ហើយអាចជិះបានគ្នាច្រើន។ ដែលសមស្របសម្រាប់គ្រួសារធំ ឬក្រុមហ៊ុនអាជីវកម្ម ដែលត្រូវការធ្វើដំណើរដឹងសមាជិក Starex H-1 នៅតែស័ក្ដិសមក្នុងការពិចារណា សម្រាប់ប្រភេទឡាន កៅអី៤ជួរ តម្លៃខ្ទង់ ៣ម៉៉ឺនដុល្លារនាពេលបច្ចុប្បន្ននេះ។ ម្យ៉ាងបានឆ្នាំផលិតខ្ពស់ ឬថាមិនទាន់បាត់ខ្លិនខ្លាញ់គោនៅឡើយទេ ដូចនេះចំពោះហានិភ័យក្នុងការប្រើប្រាស់ក៏ដូចជា បញ្ហាកំហូចផ្សេងៗ ហាក់មិនជាក្ដីបារម្ភឡើយសម្រាប់ពពួកឡានឆ្នាំខ្ពស់បែបនេះ។
សម្រាប់បងប្អូនវិញយល់យ៉ាងណាដែរចំពោះ Hyundai Starex H-1 ស៊េរីឆ្នាំ ២០១៩ ដល់ ២០២១ មួយនេះ? តម្លៃខ្ទង់ ៣ម៉ឺនដុល្លារ ចង់បានឡាន កៅអី ៤ជួរ គិតថាគួរពិចារណា H-1 ដែរឬទេ? ចុះក្រៅពី H-1 តើមានម៉ូឌែលណាដែលតម្លៃ នឹងឆ្នាំផលិត ក៏ដូចជាទីផ្សារ នឹងតម្រូវការប្រើប្រាស់ ប្រហាក់ប្រហែលទៅនឹង Hyundai H-1 នេះដែរឬអត់? សម្រាប់មតិយោបល់ បទពិសោធន៍ នឹងព័ត៍មានបន្ថែម អាចចែករំលែកបាន៕
ដោយ៖ Bunsak
*អត្ថបទនេះរក្សាសិទ្ធដោយ Advanced Auto Digital Media Co.,LTD ©2023
*ADVAN AUTO មិនគាំទ្រការចម្លងអត្ថបទទៅប្រើប្រាស់ឡើងវិញដោយគ្មានអនុញ្ញាតិនោះទេ។
*ជាការជូនដំណឹងនិងព្រមានទៅកាន់បុគ្គលទាំងឡាយណាដែលចម្លងអត្ថបទយើងយកទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ សូមអរគុណ!
Kia Picanto 2024 ប្រភេទមួយទឹកស្លាកលេខឃើញមានលក់បណ្ដើរៗហើយ តម្លៃក្រោម 2ម៉ឺនដុល្លារ ល្មមពិចារណាដែរអត់?
CR-V ឆ្នាំ 2020-2023 អត់ទំនើបតែធន់សន្សំសំចៃខ្ពស់ មិនស្មុកស្មាញច្រើនស្រួលប្រើ គ្រាន់តែតម្លៃនៅរាងខ្ពស់បន្ដិច
Celerio 2022 ប្រភេទឡានមួយទឹកខ្លាញ់គោស្រុកខ្មែរធូរថ្លៃគ្រាន់បើ កាន់ក្រោម 1ម៉ឺនអាចទិញបានជិះហើយ
Kia Ray កំពុងមានសន្ទុះប្រើច្រើនគួរសម ពិសេសឆ្នាំ 2012-2017 តម្លៃទីផ្សារក្រោម 1ម៉ឺនក៏មានលើ 1ម៉ឺនក៏មានដែរ
Kia Picanto 2024 ប្រភេទមួយទឹកស្លាកលេខឃើញមានលក់បណ្ដើរៗហើយ តម្លៃក្រោម 2ម៉ឺនដុល្លារ ល្មមពិចារណាដែរអត់?
CR-V ឆ្នាំ 2020-2023 អត់ទំនើបតែធន់សន្សំសំចៃខ្ពស់ មិនស្មុកស្មាញច្រើនស្រួលប្រើ គ្រាន់តែតម្លៃនៅរាងខ្ពស់បន្ដិច
Celerio 2022 ប្រភេទឡានមួយទឹកខ្លាញ់គោស្រុកខ្មែរធូរថ្លៃគ្រាន់បើ កាន់ក្រោម 1ម៉ឺនអាចទិញបានជិះហើយ
Kia Ray កំពុងមានសន្ទុះប្រើច្រើនគួរសម ពិសេសឆ្នាំ 2012-2017 តម្លៃទីផ្សារក្រោម 1ម៉ឺនក៏មានលើ 1ម៉ឺនក៏មានដែរ