Prius ជាប្រភេទឡាន Hatchback កូនកាត់ Hybrid ដែលពេញនិយមខ្លាំងនៅស្រុកខ្មែរ បើទោះបីជាស្ថិតក្នុងប្រភេទឡានមួយទឹក ដែលមានអាយុកាលរាងជ្រេបន្ដិចក្ដី។
សម្រាប់ពពួកឆ្នាំ ២០១០ នឹង ២០១១ ពីមួយឆ្នាំ ទៅមួយឆ្នាំ ឃើញថាទីផ្សារលក់ចេញទិញចូល នឹងការនិយមប្រើកាន់តែខ្លាំងឡើងជាលំដាប់ ខណៈតម្លៃទីផ្សារវិញហាក់ធូរជាងមុនបន្ដិច ហេតុនេះហើយទើបការប្រើប្រាស់ កាន់តែច្រើនឡើងៗ ជាងរថយន្ដមួយទឹក ផ្សេងៗ។
Toyota Prius ជំនាន់ទី៣ មួយនេះប្រើម៉ាស៊ីន ៤ ស៊ីឡាំង ១.៨លីត្រ ផលិតកម្លាំងបាន ៩៨ សេះ បន្ថែមជាមួយនិងម៉ូទរ័ Hybrid មួយគ្រាប់ ធ្វើការរួមគ្នាបង្កើនកម្លាំងបាន ១៣៤សេះ កម្លាំងរមួល ១០៥ ផោនហ្វីត ប្រើប្រអប់លេខ CVT បង្វិលកង់ដោយប៉ុងមុខ។
មិនតែប៉ុណ្ណោះក៏មានភ្ជាប់ជាមួយនឹង Drive Mode សម្រាប់ថែមថយតាមស្ថានភាពផ្លូវដូចជា៖ EV, Eco, និង Power Mode ផងដែរ។
ចពោះកម្រិតស៊ីសាំងវិញចន្លោះពីក្បែរ ៥លីត្រ ទៅ ៦លីត្រក្នុង២១០០គីឡូម៉ែត្រ ឬអាចលើសខ្វះតិចតួចអាស្រ័យលើស្ថានភាពជាក់ស្ដែង ។
ចំពោះភាពទំនើប នឹងបរិក្ខាដែលបំពាក់មកជាមួយ អាចមានការលើសខ្វះ នឹងខុសប្លែកគ្នាច្រើនគួរសម អាស្រ័យលើ Trim/Option ដែល Toyota Prius ស៊េរីឆ្នាំ ២០១០ នឹង ២០១១ មួយនេះមាន Option ច្រើនជម្រើសណាស់ដូចជា៖ Option 2, Option 3, Option 3 Solar, Option 4, Option 4 Solar, Option 5 នឹង Option 5 Advanced ជាដើម។
ចំពោះតម្លៃវិញទីផ្សារបច្ចុប្បន្ននេះ ឃើញដាក់លក់ខ្ទង់ ១៤,០០០ដុល្លារជាង ទៅក្បែរ ២២,០០០ដុល្លារ អាស្រ័យលើ ពណ៌ Option ប្រភេទស្លាកលេខ ឬក្រដាស់ពន្ធ នឹងភិនភាគឡានជាក់ស្ដែងជាដើម។
តម្លៃទីផ្សារប៉ុណ្ណឹងអាចចាត់ទុកថាធូរថ្លៃជាងមុនច្រើនគួរសម បើធៀបទៅ ២ឆ្នាំមុន សម្រាប់ពពួក 5 Advanced ខ្លះអាចហក់ដល់ទៅ ២៥,០០០ដុល្លារជាងឯណោះចំពោះប្រភេទក្រដាសពន្ធនារដូវកាលបុណ្យទានម្ដងៗ។
សម្រាប់បងប្អូនវិញយល់យ៉ាងណាដែរចំពោះ Toyota Prius ជំនាន់ទី៣ មួយនេះ? បងប្អូនដែលមានមតិយោបល់ បទពិសោធន៌ក្នុងការប្រើប្រាស់ នឹងព័ត៍មានបន្ថែម អាចចែករំលែកបាន៕
ដោយ៖ Bunsak
*អត្ថបទនេះរក្សាសិទ្ធដោយ Advanced Auto Digital Media Co.,LTD ©2023
*ADVAN AUTO មិនគាំទ្រការចម្លងអត្ថបទទៅប្រើប្រាស់ឡើងវិញដោយគ្មានអនុញ្ញាតិនោះទេ។
*ជាការជូនដំណឹងនិងព្រមានទៅកាន់បុគ្គលទាំងឡាយណាដែលចម្លងអត្ថបទយើងយកទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ សូមអរគុណ!
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
នោះ! Lexus IS200t 2016 បច្ចុប្បន្នមានតម្លៃក្រោម 3ម៉ឺនដុល្លារ ខណៈតម្លៃនេះពីមុនរកទិញមិនបានឡើយ
Chevrolet Trailblazer ជាអតីតឡានកៅអី 3ជួរ SUV ខ្លាញ់គោស្រុកខ្មែរឆ្នាំខ្ពស់ហើយធូរថ្លៃគួរសម ម្យ៉ាងក៏សន្សំសំចៃគ្រាន់បើដែរ
បាត់វត្តមាន Colorado មួយរយៈធំស៊េរីថ្មីមិនទាន់មក អាចមើលស៊េរីចាស់ពពូកឆ្នាំ2017-2020 បានតម្លៃខ្ទង់ 2ម៉ឺនដុល្លារជាងប៉ុណ្ណោះ
Prius ពណ៌ខៀវ 2010-2015 ធូរថ្លៃជាងគេកាន់ខ្ទង់ 1ម៉ឺនដុល្លារស្ដើងក៏ទិញបាន បច្ចុប្បន្នពណ៌នេះស្ទើរគ្មានសោះប្រភេទក្រដាសពន្ធ