ថ្មីៗនេះ ក្រុមបងធំទាំង ៥ របស់ Ferrari ឬ Ferrari's “Big Five” ដែលប្រមូលផ្ដុំដោយរថយន្ដម៉ូដែល legendary របស់ Ferrari ៥ ម៉ូដែល តាំងពីឆ្នាំ ១៩៨៥ មក នឹងត្រូវដាក់ដេញថ្លៃ ក្នុងកម្មវិធី DARE TO DREAM COLLECTION រៀបចំដោយ RM Sotheby’s ដែលនឹងចាប់ផ្ដើមក្នុងពេលឆាប់ៗ ជាមួយនឹងការរំពឹងទុកថានឹងកើបលុយបានមិនតិចជាង ២០ លានដុល្លារ។
តាម HypeBeast បានឲ្យដឹងថា collection នេះ ត្រូវបានរៀបចំឡើងដើម្បីបង្ហាញពី បម្រែបម្រួលនៃការអភិវឌ្ឍលើវិស្វកម្ម រថយន្ដដែលមានកេរ្ដ៍ឈ្មោះល្បីល្បាញរបស់ Ferrari និងដើម្បីទាក់ទាញអតិថិជនអ្នកដែលគាំទ្រ ស្រឡាញ់ឲ្យតម្លៃរថយន្ដ legendary ទាំងនេះ។
ក្រុមបងធំទាំង ៥ នេះ ចាប់ផ្ដើមពី 1985 Ferrari 288 GTO ដែលជាប្រភេទ supercar ដំបូងគេបង្អស់របស់ Ferrari ផ្ទាល់ បំពាក់ម៉ាស៊ីន twin turbo V8 ដែលជារថយន្ដមួយជំរុញឲ្យឈ្មោះ Ferrari ផុសឡើង ក្លាយជាម៉ាកសញ្ញារថយន្ដបែប high performance ឈានមុខគេពេលនោះ។
ទី ២ គឺ 1990 Ferrari F40 ដែលជាម៉ូដែលមានចំនួនកំណត់ ឬអាចថាកម្រមួយ ដែលផលិតឡើងដើម្បីអបអរសាទរខួប ៤០ ឆ្នាំ របស់ Ferrari ប្រើប្រាស់ម៉ាស៊ីន twin turbo V8 ដូច 288 GTO ដែរ ដែលល្បីខ្លាំងនៅពេលនោះ ដោយការរចនាម៉ូដប្លែក និងសមត្ថភាពបើកបរខ្លាំងរបស់វា។
ទី ៣ គឺ 1996 Ferrari F50 ជាម៉ូដែលល្បីខ្លាំងនៅកំឡុងទសវត្សទី ៩០ បំពាក់ម៉ាស៊ីនដែលជា aspirated V12 ផ្ទាល់ពីរថយន្ដប្រណាំងរបស់ F1 របស់ Ferrari តែម្ដង ផ្សំបញ្ចូលគ្នារវាងបច្ចេកវិទ្យាប្រើក្នុងឡានប្រណាំង និងបច្ចេកវិទ្យា តម្រូវការរត់លើផ្លូវធម្មតា។
ទី ៤ គឺ 2003 Ferrari Enzo ជាម៉ូដែលធ្វើឡើងជាការរំឭកដល់ស្ថាបនិកបិតា Ferrari លោក Enzo Ferrari និងជាការបើកទំព័រសតវត្សថ្មីរបស់ Ferrari វាត្រូវបានបំពាក់បច្ចេកវិទ្យារថយន្ដប្រណាំង F1 របស់ Ferrari ផ្ដល់នូវសមត្ថភាព performance កម្រិតខ្ពស់។
និងចុងក្រោយទី ៥ គឺ 2015 LaFerrari បំពាក់ម៉ាស៊ីន Hybrid V12 ដែលជា supercar ដំបូងបង្អស់របស់ Ferrari ដែលប្រើប្រាស់ប្រព័ន្ធ Hybrid និងក្លាយជាការបើកផ្លូវនៃការផ្លាស់ប្ដូរបចេ្ចកវិទ្យាម៉ាស៊ីនរថយន្ដ supercar ថ្មីៗ សម្រាប់ឧស្សាហកម្មរថយន្ដ supercar ទាំងមូល។
រថយន្ដទាំង ៥ នេះត្រូវបានគេរំពឹងថានឹងទទួលបានតម្លៃដេញថ្លៃយ៉ាងហោច ២០ លានដុល្លារ ជាក់ស្ដែងគ្រាន់តែ 288 GTO តែឯងអាចដេញបានដល់ ៤ លានដុល្លារ យោងទៅតាមការឲ្យដឹងពី លោក Ian Poulter ម្ចាស់ដើមរបស់វា, F40 អាចដេញបាន ៣ លាន ២៥ មុឺន (៣ ២៥០ ០០០ ដុល្លារ), រីឯ F50 វិញ អាចបានដល់ ៤ ៥០០ ០០០ ដុល្លារ ឯណោះ, ចំណែកឯ Enzo និង LaFerrari អាចដេញបានមួយ ៤ ២៥០ ០០០ ដុល្លារដូចគ្នា។
គួរបញ្ជាក់ថា ម៉ូដែលទាំងអស់នេះ សុទ្ធតែជារថយន្ដល្បីល្បាញ មានកេរ្ដិ៍ឈ្មោះ តដំណែលគ្នាជាយូរ ដោយមិនចាំបាច់តែ ក្លាយជាម្ចាស់របស់វាទាំង ៥ នោះទេ គ្រាន់តែជាម្ចាស់តែ ១ គ្រឿងនេះ ក៏ជាក្ដីស្រមៃមួយសម្រាប់អ្នកចូលចិត្តប្រមូលឡាន (Car Collector) ដែរ ដោយមានន័យថា បានជាប់ឈ្មោះជាអ្នកស្នង និងថែរក្សាមរតករបស់ Ferrari។
អត្ថបទ៖ Andra
ប្រភព៖ HypeBeast
លោកអ្នកអាចចូលទៅទស្សនាវីដេអូអំពីរថយន្តជាច្រើនទៀតនៅលើ YouTube Channel Advan Auto
*អត្ថបទនេះរក្សាសិទ្ធដោយ Advanced Auto Digital Media Co.,LTD ©2023
*ADVAN AUTO មិនគាំទ្រការចម្លងអត្ថបទទៅប្រើប្រាស់ឡើងវិញដោយគ្មានអនុញ្ញាតិនោះទេ
*ជាការជូនដំណឹងនិងព្រមានទៅកាន់បុគ្គលទាំងឡាយណាដែលចម្លងអត្ថបទយើងយកទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ សូមអរគុណ!
Camry 2014 អតីតឡានខ្លាញ់គោស្រុកខ្មែរ ចាយរាងគ្រាន់បើសំខាន់តម្លៃហាក់ធូរគួរសមខ្ទង់ 2ម៉ឺនដុល្លារបន្ដិចប៉ុណ្ណោះ
នោះ! Toyota Veloz 2025 ឡាន 7កៅអីមានប្រភេទមួយទឹកស្លាកលេខហើយ តម្លៃធូរជាងខ្លាញ់គោច្រើនគួរសម
មកដឹងចំណុចពិសេស RX300 Coach Edition ដែល Lexus ផលិតក្នុងឆ្នាំ 2002 តែមួយគត់ ខុសប្លែកដាច់ពី RX300 ធម្មតា
Mazda BT50 ឆ្នាំ 2012-2014 គុណភាពនៅតែអេម ទោះបីវ័យរាងជ្រេបន្ដិចក្ដី ខណៈតម្លៃវិញក៏នឹងគួរសមដែរ
មកដឹងមូលហេតុដែល Toyota បញ្ឈប់ការផលិត Toyota Rush ខណៈស្រុកខ្មែរត្រូវប៉ាន់ នឹងលក់ដាច់គ្មានសល់
Kia Tasman ត្រូវបានគេចាត់ទុកជា Raptor របស់កូរ៉េ ដែលមានសមត្ថភាពខ្លាំងមិនធម្មតាឡើយ ខណៈលិចឮដំណឹងថា អាចនឹងចេញលក់នៅស្រុកខ្មែរឆាប់ៗនេះផង
ក្រុមហ៊ុន អ អិម អេ ខេមបូឌា ទទួលបានសិទ្ធិផ្ដាច់មុខក្នុងការនាំចូល និងចែកចាយរថយន្ដ RAM នៅកម្ពុជា
Nissan Rogue 2025 ទើបចេញលក់ក្ដៅៗ ខណៈតម្លៃធូរជាងកាលឆ្នាំ 2024 ខ្ទង់ 2ពាន់ដុល្លារឯណោះ