បងប្អូនប្រហែលជាស្គាល់ហើយឡាន Toyota ទាំង៥ម៉ូឌែលនេះ សុទ្ធតែជាឡានដែលពេញនិយមទោះបីជាឡានខ្លះរាងចាស់ឆ្នាំបន្ដិចហើយក្ដី។ តែបងប្អូនខ្លះក៏គាត់ប្រហែលជាឆ្ងល់ដែរទាក់នឹងម៉ាស៊ីនដែលមានបំពាក់នៅលើឡានទាំង ៥គ្រឿងនេះប្រើម៉ាស៊ីន ៤ស៊ីឡាំងចំណុះ ២.៤លីត្រដូចគ្នា តែបែជាស៊ីសាំងខុសគ្នាទៅវិញ។
ដោយមានការស្នើរសុំពីបងប្អូនអ្នកប្រើមួយចំនួន ទាក់ទងនិងញ្ហាខាងលើ ថាហេតុអ្វីបានជាឡានទាំង ៥ម៉ួឌែលនេះ ប្រើប្រភេទម៉ាស៊ីនតែមួយ ហេតុអ្វីបានជាកម្រិតស៊ីសាំងមានការប្រែប្រួលខុសគ្នា? ចុះកម្រិតស៊ីសាំងរបស់ឡានទាំង ៥គ្រឿងនេះខុសគ្នាដូចម្ដេចខ្លះ? តោះ! Advan Auto និងស្រាយចម្ងល់មួយនេះជូនបងប្អូនទាំងអស់គ្នា។
1.Toyota Highlander 01-07
ឡានប្រភេទ Crossover SUV មួយម៉ូឌែលនេះមានទាំងម៉ាស៊ីន ៤ស៊ីឡាំង និង៦ស៊ីឡាំង សម្រាប់ផ្ដល់ជាជម្រើសក្នុងការប្រើប្រាស់សម្រាប់អតិថិជនផងដែរ។
ជាក់ស្ដែងចំពោះពពួក ៤ស៊ីឡាំង មានចំណុះ ២.៤លីត្រ ផលិតកម្លាំងបាន ១៥៥សេះ កម្លាំងរមួល ១៦៣ផោនហ្វីត រត់ដោយប្រអប់លេខ ៤ វគ្គអូតូ ល្បឿនអតិបរិមា ១៩៧ គីឡូម៉ែត្រ/ម៉ោង។ វាអាចជាន់ស្ទុះពី០ ទៅ ១០០គីឡូម៉ែត្រប្រើពេល ១០.វិនាទី មានជម្រើសរត់ដោយប៉ុង១ (FWD) និងប៉ុង២ (AWD) ជាមួយនិងទម្ងន់ ១៥៨០គីឡូក្រាម។
កម្រិតស៊ីសាំងរបស់ Highlander ម៉ាស៊ីន៤ ស៊ីឡាំងប្រភេទប៉ុង១ ចន្លោះពី ៨ទៅ ១០ លីត្រក្នុង១០០គីឡូម៉ែត្រ ចំណែកប៉ុង ២ ចន្លោះពី ១០ ទៅ១២ លីត្រ។
2. Toyota Rav4 06
Rav4 ជាឡានមួយម៉ូឌែលទទួលបានការចាប់អារម្មណ៍ និងពេញនិយមក្នុងការប្រើប្រាស់មិនចាញ់ឡានផ្សេងៗឡើយ។ សម្រាប់ពពួកសេរ៊ីឆ្នាំ២០០៦ ដែលជាជំនាន់ទី៣នេះ គឺមានជម្រើសម៉ាស៊ីន ២ដូចជា ប្រភេទ ៤ស៊ីឡាំង និង ៦ស៊ីឡាំងដូចទៅនឹង Highlander ដែរ។
ចំពោះម៉ាស៊ីន ៤ស៊ីឡាំងវិញ ចំណុះ ២.៤លីត្រ ផលិតកម្លាំង ១៦៦សេះ កម្លាំងរមួល ១៦៥ផោនហ្វីត រត់ដោយប្រអប់លេខ ៤វគ្គអូតូ បង្វិលកង់ដោយប្រភេទ ប៉ុងមួយ (2WD មានជំនួយដោយប្រព័ន្ធ LSD ) និងប៉ុងពីរ (4WD ជំនួយដោយប្រព័ន្ធ Differential Lock ) ជាមួយនិងទម្ងន់សរុប ១៥៧០គីឡូក្រាម។
កម្រិតស៊ីសាំងចន្លោះពី ៨លីត្រ ទៅ១០លីត្រ ក្នុង១០០គីឡូម៉ែត្រ សម្រាប់ប្រភេទប៉ុងមួយ។
សម្រាប់ប៉ុងពីរខ្ទង់ ១០លីត្រ ទៅ១២លីត្រ ក្នុង១០០គីឡូម៉ែត្រឬអាចលើសខ្វះតិចតួច ប្រហាក់ប្រលែងទៅនឹង Highlander ដែរ។
3 Toyota Alphard 02-04
Alphard ជាប្រភេទឡាន Minivan ដែលពេញនិយមគ្រាន់សម្រាប់ប្រើជាលក្ខណៈគ្រួសារ អាជីវកម្មផងដែរ។ ទោះបីជាមើលទៅរាងធំក៏ពិតមែនតែ Toyota នៅតែផ្ដល់ជាជម្រើសម៉ាស៊ីនសម្រាប់បងប្អូនប្រើប្រាស់ទៅតាមតម្រូវការបាន ដែលមានទាំងប្រភេទ ៤ស៊ីឡាំង និង៦ស៊ីឡាំង មិនខុសពីសិស្សច្បងរួមត្រកូលឡើយ។
ចំពោះម៉ាស៊ីន ៤ស៊ីឡាំង មានមុខកាត់ ២.៤លីត្រ ផលិតកម្លាំង ១៦០សេះ កម្លាំងរមួល ១៦៣ផោនហ្វីត។ រត់ដោយប្រអប់លេខ ៤វគ្គអូតូ បង្វិកកង់ដោយប្រភេទប៉ុងមួយ(FWD) និងប៉ុងពីរ(AWD) ជាមួយនឹងទម្ងន់ ១៨៦០គីឡូក្រាម អាចរត់ល្បឿន ១៨០គីឡូម៉ែត្រ/ម៉ោងបាន។
កម្រិតស៊ីសាំងចន្លោះពី ១០លីត្រ ទៅ ១២លីត្រក្នុង១០០គីឡូម៉ែត្រ ឬអាចលើសតិចតួចតាមស្ថានភាពជាក់ស្ដែង។
4. Toyota Camry បានឡែន 02-06
ចំពោះ Camry បាឡែនមួយប្រភេទនេះនៅស្រុកខ្មែរនរណាក៏ស្គាល់ និងធ្លាប់ឃើញវាដែរ អាចនិយាយបានថាជាឡានល្បីនៅស្រុកខ្មែរកាលពីមុន ហើយបច្ចុប្បន្នក៏នៅមានសន្ទុះគ្រាន់បើដែរ។
Toyota Camry ជំនាន់ទី ៥ នេះ បំពាក់ម៉ាស៊ីន ៤ ស៊ីឡាំង មុខកាត់ស៊ីឡាំង ២.៤ លីត្រ ផលិតកម្លាំង ១៥៧ សេះ កម្លាំងរមួល ១៦២ ផោនហ្វីត ប្រើប្រអប់លេខ ៤ វគ្គអូតូ រត់ដោយប៉ុងមុខ (FWD)។ ល្បឿនអតិបរិមា ១៩០ គីឡូម៉ែត្រ/ម៉ោងជាន់ស្ទុះពី ០-១០០គីឡូម៉ែត្រប្រើពេល ៩.៤ វិនាទី ជាមួយទម្ងន់ ១៤៦៥ គីឡូក្រាម។
កម្រិតស៊ីសាំងជាក់ស្ដែងបច្ចុប្បន្ន គួរសមដែរខ្ទង់ ៨លីត្រ ទៅ១១ លីត្រ ក្នុង១០០គីឡូម៉ែត្រ។
5. Toyota Camry 07
Camry ០៧ បំពាក់ម៉ាស៊ីន ៤ ស៊ីឡាំង មុខកាត់ស៊ីឡាំង ២.៤លីត្រ ផលិតកម្លាំង ១៥៨សេះ រត់ដោយប្រអប់លេខ ៥វគ្គអូតូ បង្វិលកង់ដោយប៉ុងមុខ (FWD) ជាមួយល្បឿនលឿនបំផុត ២០០គីឡូម៉ែត្រ/ម៉ោង ជាន់ស្ទុះពី ០-១០០ គីឡូម៉ែត្រប្រើរយៈពេល ៧.៤ វិនាទី ជាមួយនឹងទម្ងន់១៤៨០គីឡូក្រាម។
ចំពោះប្រភេទប្រើម៉ាស៊ីនសាំងសុទ្ធ វាស៊ីចន្លោះពី ៩លីត្រ ទៅ១១លីត្រក្នុង១០០គីឡូម៉ែត្រ ឬអាចលើសខ្វះតិចតួចទៅតាមស្ថានភាពជាក់ស្ដែង។
និយាយរួមឡាន៣ម៉ូឌែលនេះ ម៉ាស៊ីនដូចគ្នា ចំណែកកម្លាំងសន្ទុះ និងកម្លាំងរមួលអាចមិនលើសខ្វះគ្នាច្រើនទេ ប្រហាក់ប្រហែលអាចទទួលយកបាន ចំណែកការចំណាយលើពន្ធផ្លូវក៏ដូចគ្នាផងដែរ។
តែចំពោះកម្រិតស៊ីសាំងខុសគ្នា គឺមកពីកត្តាមួយចំនួនដូចជា អាយុកាលនៃការប្រើប្រាស់ ការឌីហ្សាញរូបរាងដែលនាំឲ្យប្រែប្រួលទម្រង់ Aerodynamic និងទម្ងន់របស់ឡាន និងទម្ងន់ផ្ទុកជាដើម។ ចុះបងប្អូនយល់យ៉ាងដែរចំពោះ ឡានទាំង៣ម៉ូឌែលនេះ បើមានឡានណាដែលមានប្រើម៉ាស៊ីនប៉ុនគ្នាដូចគ្នាទៅនឹងឡាន ៥ខាងលើហ្នឹង អាចចែករំលែកនៅក្នុង Comment ឲ្យ Admin បានដឹងផង៕
ដោយ៖ BunSak
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
ការពិនិត្យមើលលេខតួរថយន្ត (VIN Number) ដើម្បីដឹងថារថយន្តរបស់អ្នកផលិតពីប្រទេសណាគឺជារឿងសំខាន់មុននឹងសម្រេចចិត្តទិញ
នោះ! Lexus IS200t 2016 បច្ចុប្បន្នមានតម្លៃក្រោម 3ម៉ឺនដុល្លារ ខណៈតម្លៃនេះពីមុនរកទិញមិនបានឡើយ
Chevrolet Trailblazer ជាអតីតឡានកៅអី 3ជួរ SUV ខ្លាញ់គោស្រុកខ្មែរឆ្នាំខ្ពស់ហើយធូរថ្លៃគួរសម ម្យ៉ាងក៏សន្សំសំចៃគ្រាន់បើដែរ
បាត់វត្តមាន Colorado មួយរយៈធំស៊េរីថ្មីមិនទាន់មក អាចមើលស៊េរីចាស់ពពូកឆ្នាំ2017-2020 បានតម្លៃខ្ទង់ 2ម៉ឺនដុល្លារជាងប៉ុណ្ណោះ