Fiesta ជាប្រភេទឡាន Hatchback មួយរបស់ Ford សម្រាប់ស្រុកខ្មែរវិញ ឃើញក្រុមហ៊ុននាំចូលមកលក់នៅឆ្នាំ២០១៤ ដល់ ២០១៨ ។ តែភាគច្រើនឃើញពេញនិយមជាងគេពពួកស៊េរីឆ្នាំ២០១៧ នឹង២០១៨ ជាមួយតម្លៃថ្មីខ្លាញ់គោកាលនោះខ្ទង់ ២៩,០០០ដុល្លារឯណោះ។
ចំពោះទីផ្សារបច្ចុប្បន្ន ហាក់រាងស្ងាប់ស្ងាត់ទោះបីជា Fiesta ស្ថិតក្នុងប្រភេទឡានធន់ សន្សំសំចៃ តម្លៃធូរក៏ដោយ ជាក់ស្ដែងតម្លៃមួយទឹកហាក់ធូរថ្លៃគួរសម ខ្ទង់ ១ម៉ឺនដុល្លារ ទៅ ១ម៉ឺនដុល្លារស្ដើង អាចរកបានជិះហើយ ។ តម្លៃនេះអាចថាប្រហាក់ប្រហែលទៅនឹង Toyota Pruis ឆ្នាំ២០០៥ និង២០០៦ អីដែរ។
Ford Fiesta មិនតូចពេក ក៏មិនធំពេក ស័ក្កិសមសម្រាប់ប្រើប្រាស់ក្នុងក្រុង ងាយស្រួលបតបែន ជាមួយប្រវែងតួរខ្លួន ៣៩៧៥ម.ម ទទឹង ១៧០៩ម.ម កម្ពស់ ១៤៩៥ម.ម ពីដីមកបាត ១២០ម.ម ជាមួយនឹងទម្ងន់ ១១២៧គីឡូក្រាម។
កូនទន្សាយរបស់ Ford មួយនេះភ្ជាប់មកជាមួយម៉ាស៊ីន Ecoboost ទំហំ ៣ស៊ីឡាំង ១.០លីត្រ មានកម្លាំង ១២៥សេះ កម្លាំងរមួល ១៤៧ញ៉ូតុនម៉ែត្រ បង្វិលកង់ដោយប៉ុង១ FWD រត់ដោយប្រអប់លេខ ៦វគ្គអូតូ ជាមួយសមត្ថភាពរត់ល្បឿនអតិបរិមាបាន ១៨០គីឡូម៉ែត្រ។
ចំពោះកម្រិតស៊ីសាំងវិញសន្សំសំចៃគ្រាន់បើ ក្នុង១០០គីឡូម៉ែត្រចន្លោះពី ៥លីត្រជាង ទៅក្បែរ ៧លីត្រ ឬអាចលើសខ្វះតិចតួចអាស្រ័យលើការបើកបរជាក់ស្ដែង។
តូចមែនតែឃើញបំពាក់យាន់ កង់ទំហំ ១៦អ៉ីង អមដោយហ្វ្រាំងឌីសគៀបនៅផ្នែកខាងមុខ និងខាងក្រោយប្រើជាហ្វ្រាំងត្រលោកជំនួយដោយ ABS ជាមួយប្រព័ន្ធ ទប់លំនឹង ប្រព័ន្ធជំនួយពេលឡើង និងចុះចំណោត ផងដែរ។
Fiesta ជាប្រភេទឡាន Hatchback ទ្វា៥ កៅអី ស្បែកលាយកាំញ៉ៃ ២ជួរ មិនចង្អៀតពេក ក៏មិនទូលាយពេកដែរ មានប្រើជាមួយប្រព័ន្ធ Smart Key ៣គ្រាប់ ប៉ូតុង Power Start ទូលាយគួរសមអាចជិះបានគ្នា៥នាក់។ ក្រៅពីនឹងក៏ឃើញមានបំពាក់ Speaker ៦គ្រាប់ ពោងសុវត្ថិភាពមួយជុំ មានផ្លិតទឹកអូតូ សេនស័រជំនួយពេលចូលចត មានមុខងារបញ្ជាលើដៃចង្កូត តែមិនមានបំពាក់អេក្រង់ថាច់ឡើយ ជាមួយទ្វាក្រោយអាចបិទបើកបញ្ជាដោយប្រើតេលេបាន ជាដើម។
និយាយរួម ចំពោះ Ford Fiesta ធន់សន្សំសំចៃមិនចាញ់រថយន្ដ Hatchback ផ្សេងៗឡើយ តែចំពោះភាពសម្បូរ និងការពេញនិយមបច្ចុប្បន្ននេះហាក់រាងស្ងប់ស្ងាត់ ព្រោះទីផ្សារតម្លៃខ្ទង់ ១ម៉ឺនដុល្លារជាង អាចនិយាយបានថា រថយន្ដមួយទឹកពីអាមេរិក វាយលុកខ្លាំងជាង ដូចជា Toyota Pruis ជាដើម។
សម្រាប់បងប្អូនវិញយល់យ៉ាងណាដែរចំពោះ Ford Fiesta មួយនេះ? បងប្អូនដែលមានមតិយោបល់ នឹងបទពិសោធន៍ អាចចែករំលែកបន្ថែមបាន៕
ដោយ៖ Bunsak
ប្រភព៖ Ford.KH
*អត្ថបទនេះរក្សាសិទ្ធដោយ Advanced Auto Digital Media Co.,LTD ©2023
*ADVAN AUTO មិនគាំទ្រការចម្លងអត្ថបទទៅប្រើប្រាស់ឡើងវិញដោយគ្មានអនុញ្ញាតិនោះទេ។
*ជាការជូនដំណឹងនិងព្រមានទៅកាន់បុគ្គលទាំងឡាយណាដែលចម្លងអត្ថបទយើងយកទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ សូមអរគុណ!
ក្រុមហ៊ុន RMA Cambodia បានធ្វើការស្រាយបំភ្លឺជុំវិញរឿងករណីឆាបឆេះរថយន្ត Changan ម៉ូឌែល UNI-T
JETOUR ផ្តល់ជូនតម្លៃពិសេសដល់អតិថិជនកម្ពុជា ក្នុងឱកាសអបអរការចុះបញ្ជីទីផ្សារមូលបត្រ
ទើបចេញលក់ក្ដៅៗ All-New Mazda BT50 2025 ប្ដូររាងថ្មីតម្លៃក្រោម 4ម៉ឺនដុល្លារ ល្មមពិចារណាអត់?
នោះ! Lexus IS200t 2016 បច្ចុប្បន្នមានតម្លៃក្រោម 3ម៉ឺនដុល្លារ ខណៈតម្លៃនេះពីមុនរកទិញមិនបានឡើយ
នោះ! Lexus IS200t 2016 បច្ចុប្បន្នមានតម្លៃក្រោម 3ម៉ឺនដុល្លារ ខណៈតម្លៃនេះពីមុនរកទិញមិនបានឡើយ
Chevrolet Trailblazer ជាអតីតឡានកៅអី 3ជួរ SUV ខ្លាញ់គោស្រុកខ្មែរឆ្នាំខ្ពស់ហើយធូរថ្លៃគួរសម ម្យ៉ាងក៏សន្សំសំចៃគ្រាន់បើដែរ
បាត់វត្តមាន Colorado មួយរយៈធំស៊េរីថ្មីមិនទាន់មក អាចមើលស៊េរីចាស់ពពូកឆ្នាំ2017-2020 បានតម្លៃខ្ទង់ 2ម៉ឺនដុល្លារជាងប៉ុណ្ណោះ
Prius ពណ៌ខៀវ 2010-2015 ធូរថ្លៃជាងគេកាន់ខ្ទង់ 1ម៉ឺនដុល្លារស្ដើងក៏ទិញបាន បច្ចុប្បន្នពណ៌នេះស្ទើរគ្មានសោះប្រភេទក្រដាសពន្ធ