Fiesta ជាប្រភេទឡាន Hatchback ទ្វា៥ កៅអីពីជួររបស់ Ford ដែលមានដាក់លក់ជាប្រភេទឡានថ្មីខ្លាញ់គោស្រុកខ្មែរតែម្ដង ក្នុងអំឡុងឆ្នាំ ២០១៤ រហូតដល់ ២០១៨ ខណៈពេលនោះទីផ្សាររបស់ពពួកឡានមួយទឹកដូចជា Prius មិនទាន់មានទីផ្សារទូលំទូលាយដូចបច្ចុប្បន្ននេះទេ។
ដែលធ្វើឲ្យ Fiesta ក្លាយទៅជាឡានថ្មីដែលមានភាពពេញនិយមគួរសម ហើយក៏ស្ថិតក្នុងចំណោមឡានដែលសន្សំសំចៃស៊ីសាំងតិចផងដែរ។
Fiesta កាលចេញដំបូងថ្មីខ្លាញ់គោឃើញលក់តម្លៃ ២៩,០០០ដុល្លារ ខណៈបច្ចុប្បន្នហាក់ស្ងប់ស្ងាត ចំណែកតម្លៃក៏ធូរគួរសមដែរ ខ្ទង់ ១ម៉ឺនដុល្លារស្ដើង ហើយខ្លះក៏មានតម្លៃក្បែរ ១ម៉ឺនដុល្លារផងដែរ អាស្រ័យលើ ពណ៌ ឆ្នាំផលិត នឹងភិនភាគាឡានជាក់ស្ដែង។
Ford Fiesta ជាប្រភេទឡាន Hatchback ទ្វា៥ ជាមួយប្រវែងតួរខ្លួន ៣៩៧៥ម.ម ទទឹង ១៧០៩ម.ម កម្ពស់ ១៤៩៥ម.ម ពីដីមកបាត ១២០ម.ម ជាមួយនឹងទម្ងន់ ១១២៧គីឡូក្រាម។
ឡាន Hatchback មួយនេះបំពាក់ម៉ាស៊ីន Ecoboost ទំហំ ៣ស៊ីឡាំង ១.០លីត្រ មានកម្លាំង ១២៥សេះ កម្លាំងរមួល ១៤៧ញ៉ូតុនម៉ែត្រ បង្វិលកង់ដោយប៉ុង១ FWD រត់ដោយប្រអប់លេខ ៦វគ្គអូតូ។ គួមផ្សំយាន់កង់ទំហំ ១៦អ៉ីងជំនួយដោយប្រព័ន្ធ ABS ប្រព័ន្ធទប់លំនឹង ប្រព័ន្ធជំនួយពេលឡើង និងចុះចំណោត ជាមួយល្បឿនអតិបរិមាបាន ១៨០គីឡូម៉ែត្រក្នុងមួយម៉ោង។
ចំពោះកម្រិតស៊ីសាំងវិញសន្សំសំចៃគ្រាន់បើ ក្នុង១០០គីឡូម៉ែត្រចន្លោះពី ៥លីត្រជាង ទៅក្បែរ ៧លីត្រ ឬអាចលើសខ្វះតិចតួចអាស្រ័យលើការបើកបរជាក់ស្ដែង។
ផ្នែកខាងក្នុងមិនសាមញ្ញពេកទេសម្រាប់ Ford Fiesta មួយនេះ បំពាក់កៅអីស្បែកលាយកាំញ៉ៃ ២ជួរ អាចជិះបាន ៥នាក់ នឹងសល់ឃ្លុបក្រោយអាចដាក់អីវ៉ានបានច្រើនគួរសម។
ក្រៅពីនឹងក៏មានប្រើជាមួយប្រព័ន្ធ Smart Key ៣គ្រាប់ ប៉ូតុង Power, Speaker ៦គ្រាប់ ពោងសុវត្ថិភាពមួយជុំ មានផ្លិតទឹកអូតូ សេនស័រជំនួយពេលចូលចត មានមុខងារបញ្ជាលើដៃចង្កូត តែមិនមានបំពាក់អេក្រង់ថាច់ឡើយ ជាមួយទ្វាក្រោយអាចបិទបើកបញ្ជាដោយប្រើតេលេបាន ជាដើម។
សម្រាប់បង្អូនវិញយល់យ៉ាងណាដែរចំពោះ Ford Fiesta មួយនេះ? បងប្អូនដែលមានមតិយោបល់ បទពិសោធន៍ នឹងព័ត៍មានបន្ថែម អាចចែករំលែកបាន៕
ដោយ៖ Bunsak
*អត្ថបទនេះរក្សាសិទ្ធដោយ Advanced Auto Digital Media Co.,LTD ©2023
*ADVAN AUTO មិនគាំទ្រការចម្លងអត្ថបទទៅប្រើប្រាស់ឡើងវិញដោយគ្មានអនុញ្ញាតិនោះទេ។
*ជាការជូនដំណឹងនិងព្រមានទៅកាន់បុគ្គលទាំងឡាយណាដែលចម្លងអត្ថបទយើងយកទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ សូមអរគុណ!
ក្រុមហ៊ុន RMA Cambodia បានធ្វើការស្រាយបំភ្លឺជុំវិញរឿងករណីឆាបឆេះរថយន្ត Changan ម៉ូឌែល UNI-T
JETOUR ផ្តល់ជូនតម្លៃពិសេសដល់អតិថិជនកម្ពុជា ក្នុងឱកាសអបអរការចុះបញ្ជីទីផ្សារមូលបត្រ
ទើបចេញលក់ក្ដៅៗ All-New Mazda BT50 2025 ប្ដូររាងថ្មីតម្លៃក្រោម 4ម៉ឺនដុល្លារ ល្មមពិចារណាអត់?
នោះ! Lexus IS200t 2016 បច្ចុប្បន្នមានតម្លៃក្រោម 3ម៉ឺនដុល្លារ ខណៈតម្លៃនេះពីមុនរកទិញមិនបានឡើយ
នោះ! Lexus IS200t 2016 បច្ចុប្បន្នមានតម្លៃក្រោម 3ម៉ឺនដុល្លារ ខណៈតម្លៃនេះពីមុនរកទិញមិនបានឡើយ
Chevrolet Trailblazer ជាអតីតឡានកៅអី 3ជួរ SUV ខ្លាញ់គោស្រុកខ្មែរឆ្នាំខ្ពស់ហើយធូរថ្លៃគួរសម ម្យ៉ាងក៏សន្សំសំចៃគ្រាន់បើដែរ
បាត់វត្តមាន Colorado មួយរយៈធំស៊េរីថ្មីមិនទាន់មក អាចមើលស៊េរីចាស់ពពូកឆ្នាំ2017-2020 បានតម្លៃខ្ទង់ 2ម៉ឺនដុល្លារជាងប៉ុណ្ណោះ
Prius ពណ៌ខៀវ 2010-2015 ធូរថ្លៃជាងគេកាន់ខ្ទង់ 1ម៉ឺនដុល្លារស្ដើងក៏ទិញបាន បច្ចុប្បន្នពណ៌នេះស្ទើរគ្មានសោះប្រភេទក្រដាសពន្ធ