Ford XLT ជារថយន្ដត្រកូល Ranger ដែលពេញនិយមមិនចាញ់សិស្សច្បងរបស់ខ្លួននោះទេ សម្រាប់ស្រុកខ្មែរបងប្អូនតែងចាត់ថ្នាក់ថាជាប្រភេទពាក់កណ្ដាលហ្វូល Haft Full Option បន្ទាប់ពីបងធំទី២ Wildtrak ។
The All-New Next Generation ត្រូវបានផ្លាស់ប្ដូររូបរាងថ្មីទាំងស្រុងគ្រប់ម៉ូឌែលនៃត្រកូល Ranger ទាំងអស់ ក្រៅពីរូបរាងថ្មី បច្ចេកវិទ្យាថ្មី សម្រាប់ម៉ូឌែល XLT ក៏បាននាំមកជាមួយជម្រើសម៉ាស៊ីន ២ប្រភេទផងដែរដូចជា៖
ម៉ាស៊ីនម៉ាស៊ូតជំនាន់ថ្មីទំហំ ៤ស៊ីឡាំង ចំណុះ ២.០លីត្រ Si-Turbo (ទាក់បូ១) ផលិតកម្លាំងបាន ១៧០សេះ កម្លាំងរមួល ៤០៥ញូតុនម៉ែត្រ រត់ដោយប្រអប់លេខ ៦វគ្គអូតូ ជាមួយតម្លៃ ៤៤,៥០០ដុល្លារ។
ចំណែកមួយប្រភេទទៀតបំពាក់ Bi-Turbo (ទាក់បូ២) អាចផលិតកម្លាំងបាន ២១០សេះ កម្លាំងរមួល ៥០០ញូតុនម៉ែត្រ រត់ដោយប្រអប់លេខ ១០វគ្គអូតូ ជាមួយតម្លៃខ្ពស់ជាង ៤៦,៥០០ដុល្លារ។
ចំពោះម៉ាស៊ីនទាំង២ប្រភេទនេះ ក្រៅពីជំនួយដោយប្រព័ន្ធ Lock ប៉ុង និងកាប់ពីតាស់ XLT ក៏ទទួលបាននៅមុខងារ Terrain Select បន្ថែមចំនួន ៤ដូចជា៖ Normal, Eco, Tow/Haul, Slippery និងមុខងារសំខាន់ៗមួយចំនួនទៀតផងដែរ។
បើនិយាយពីកម្រិសស៊ីប៊្រេងវិញសន្សំសំចៃគួរសម ១០០គីឡូម៉ែត្រស៊ីចន្លោះពី ៨លីត្រ ទៅក្បែ ១០លីត្រប៉ុណ្ណោះ ឬអាចលើសខ្វះតិចតួចទៅតាមស្ថានភាពបើកបរជាក់ស្ដែង។
សម្រាប់ផ្ទៃខាងមុខ XLT បំពាក់សំណាញ់ថ្មីរំលិចបែបគ្រាប់ពេជ្រ និងក្រូមនៅចំកណ្ដាលអូសកាត់ទៅភ្ជាប់ចង្កៀងសងខាង ហើយសម្រាប់ចង្កៀងជំនាន់ថ្មីនេះដែរប្រើជា LED ប្រភេទ Adaptive អាចបិតបើកអូតូ និងដំឡើងទម្លាក់ហ្វាកូតដោយស្វ័យប្រវត្តិ។ ក្រៅពីនឹងក៏មានភ្លើង Daytime រាងជាអក្សរ C ដែល Ford ហៅថា C-Clap និងមានពិលកាង LED មួយ១គូរបន្ថែមទៀតផងដែរ។
ចំណែកស្ដុបក្រោយក៏ផ្លាស់ប្ដូររាងថ្មី ជាមួយទ្រុងក្រោយមានទំហំ ធំជាងមុនអាចផ្ទុកទម្ងន់បានដល់ទៅ ១តោនជាង ហើយក៏មានកន្លែងសម្រាប់ចង់ខ្សែរ និងរន្ធប្រឡោះសម្រាប់ដាក់រនាំងខណ្ធចែកដើម្បីទប់អីវ៉ាន់ផងដែរ។
ហើយអ្វីដែលពិសេសទ្វាទ្រុងក្រោយក៏ធូរស្រួលបិតបើក និងមានបន្ទាត់ម៉ែត្រក្រិតសម្រាប់វាស់ឈើ ដែលដូចទៅនឹងកូនរោងជាងចល័តមួយអញ្ជឹង។
មុននឹងចូលដល់ខាងក្នុង XLT ស៊េរីថ្មីនេះអាចបញ្ជាទម្លាក់កញ្ចក់ទាំងសងខាងអោយខ្យល់ចេញចូល ដើម្បីកាត់បន្ថយកម្ដៅពេលថតឡានចោលជាដើម។ ខាងក្នុងទាំងមូលត្រូវបានផ្លាស់ប្ដូរថ្មី ជាមួយកៅអី២ជួរធំទូលាយគួរសម អាចជិះគ្នា ៥ ទៅ ៦នាក់ និងមានរន្ធម៉ាស៊ីនត្រជាក់ក្រោយសម្រាប់អ្នកដំណើរផងដែរ។
ក្រៅពីនឹងក៏មានបំពាក់អេក្រង់កុងទ័រ LCD ទំហំ ៨អ៉ីងពហុមុខងារ ជាមួយអេក្រង់ថាច់ SYNC 4 ទំហំ ១០អ៉ីងភ្ជាប់ Apple Carplay & Android Auto កាម៉េរាក្រោយ, កន្លែងសាក់ថ្មឥតខ្សែបន្ថែមជាមួយ USB, USB C, ផ្លឹតទឹកអូតូ ចញ្ចក់ក្ដោប, និងមានមុខងារជាច្រើនលើដៃចង្កូត ដែលអាចគ្រប់គ្រងទៅលើមុខងារសុវត្ថិភាពសំខាន់ៗដូចជា៖
១/ ប្រព័ន្ធកំណត់ល្បឿនតាមរថយន្ដខាងមុខ។
២/ ប្រព័ន្ធផ្ដល់សញ្ញា និងចាប់ហ្វ្រាំងដោយស្វ័យប្រវត្តិពេលមានឧបសគ្គនៅខាងមុខ ។
៣/ ប្រព័ន្ធផ្ដល់សញ្ញាពេលឡានចាកគន្លងផ្លូវ។
៤/ ប្រព័ន្ធទប់លំនឹងពេលបើកបរផ្លូវកោង និងមុខងារជំនួយពេលឡើង និងចុះចំណោត ជាមួយមុខងារសំខាន់ៗជាច្រើនទៀតផងដែរ។
សរុបមក ទាំងរូបរាង ការផ្លាស់ប្ដូរផ្ទៃខាងក្នុង និងមុខងារបច្ចេកវិទ្យាប្រព័ន្ធសុវត្តិភាព អាចនិយាយបានថា XLT ស៊េរីឆ្នាំ២០២៣ មិនធម្មតាៗដូចមុនឡើយ បើទោះបីជាសមត្ថភាពមិនដល់ Wildtrak ក៏ដោយ។ ហើយរថយន្ដ Pick Up ដែលផ្លាស់ប្ដូរមុខងារថ្មី បច្ចេកវិទ្យាទំនើប និងតម្លៃខ្ទង់ ៤ម៉ឺនដុល្លារជាងបែបនេះ ស្រុកខ្មែរហាក់មិនមានច្រើនឡើយ ម៉្យាងតម្លៃវិញដូចជាមិនទាន់មានការប្រែប្រួល ឬបញ្ចុះតម្លៃនៅឡើយបើធៀបជាមួយ XL និង Wildtrak ក៏ដូចជា Ranger Raptor ក្នុងគ្រួសារតែមួយ។
ចុះបងប្អូនយល់យ៉ាងណាដែរចំពោះ Ford Ranger XLT ស៊េរីឆ្នាំ២០២៣នេះ? សម្រាប់បងប្អូនដែលមានបទពិសោធ៍ និងមតិយោបល់ អាចចែករំលែកបន្ថែមបាន៕
ដោយ៖ Bunsak
*អត្ថបទនេះរក្សាសិទ្ធដោយ Advanced Auto Digital Media Co.,LTD ©2023
*ADVAN AUTO មិនគាំទ្រការចម្លងអត្ថបទទៅប្រើប្រាស់ឡើងវិញដោយគ្មានអនុញ្ញាតិនោះទេ
*ជាការជូនដំណឹងនិងព្រមានទៅកាន់បុគ្គលទាំងឡាយណាដែលចម្លងអត្ថបទយើងយកទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ សូមអរគុណ!
លោកអ្នកអាចចូលទៅទស្សនាវីដេអូអំពីរថយន្តជាច្រើនទៀតនៅលើ YouTube Channel Advan Auto
មកដឹងចំណុចពិសេស RX300 Coach Edition ដែល Lexus ផលិតក្នុងឆ្នាំ 2002 តែមួយគត់ ខុសប្លែកដាច់ពី RX300 ធម្មតា
Mazda BT50 ឆ្នាំ 2012-2014 គុណភាពនៅតែអេម ទោះបីវ័យរាងជ្រេបន្ដិចក្ដី ខណៈតម្លៃវិញក៏នឹងគួរសមដែរ
Hyundai Tucson 2017-2018 ប្រភេទស្លាកលេខយូរៗមានដាក់លក់មួយ ជាមួយតម្លៃទីផ្សារខ្ទង់ 2ម៉ឺនដុល្លារ
Option 2 មានអ្វីខ្លះ? Prius 2012 តម្លៃធូរគ្រាន់បើ បងប្អូនដែលមិនខ្វល់ពីភាពទំនើបអាចប្រើត្រឹម Option 2 បានតម្លៃខ្ទង់ 1ម៉ឺនជាងប៉ុណ្ណោះ
Kia Tasman ត្រូវបានគេចាត់ទុកជា Raptor របស់កូរ៉េ ដែលមានសមត្ថភាពខ្លាំងមិនធម្មតាឡើយ ខណៈលិចឮដំណឹងថា អាចនឹងចេញលក់នៅស្រុកខ្មែរឆាប់ៗនេះផង
ក្រុមហ៊ុន អ អិម អេ ខេមបូឌា ទទួលបានសិទ្ធិផ្ដាច់មុខក្នុងការនាំចូល និងចែកចាយរថយន្ដ RAM នៅកម្ពុជា
Nissan Rogue 2025 ទើបចេញលក់ក្ដៅៗ ខណៈតម្លៃធូរជាងកាលឆ្នាំ 2024 ខ្ទង់ 2ពាន់ដុល្លារឯណោះ
នោះ! Chevrolet Trax 2024 ថ្មីខ្លាញ់គោទំនងលក់លាងឃ្លាំង ឃើញបញ្ចុះតម្លៃនៅខ្ទង់ 3ម៉ឺនស្ដើង ទំនើបហើយសន្សំសំចៃស៊ីសាំងតិច