ឲ្យតែមានគំនិត Ford ចេញលុយឲ្យធ្វើតែម្ដង ថ្មីៗនេះ Boreham Motorwork ក្រុមវិស្វកររថយន្ដ high performance និងរថយន្ដប្រណាំង (high performance motorsport and racing) ដែលជាបុត្រសម្ព័ន្ធនៃក្រុមហ៊ុន DRVN Automotive Group របស់អង់គ្លេស បានទទួលការអនុញ្ញាត និងឧបត្ថម្ភពី Ford ផ្ទាល់ក្នុងការចនា និងផលិតឡើងវិញ (remastered and produce) ជំនាន់ថ្មីនៃរសេរីរថយន្ដ legendary របស់ Ford នោះគឺ RS200 series ដែលនឹងបង្ហាញមុខជាផ្លូវការចុងឆ្នាំ ២០២៤ ក្នុងគម្រប់ខួប ៤០ របស់សេរីនេះ។
តាមការឲ្យដឹងពី AutoCar ថា សម្រាប់ RS200 ជំនាន់ថ្មីនេះនឹងត្រូវបាន រចនា និងផលិត ថ្មីស្ទើរតែទាំងស្រុងតែម្ដង ជាជាងគ្រាន់តែបំបែករាងពីជំនាន់ចាស់ ដោយ Boreham បានឲ្យដឹងថា ការរចនាទៅលើរូបរាង និងផ្នែកមេកាណិចដកស្រង់ចេញពី RS200 ឆ្នាំ ១៩៨០ ច្រើន និងរចនាបទផ្សេងៗទៀតស្រដៀងម៉ូដែលដទៃទៀត ដូចជា Kimera Evo37, HWA Evo និង Maturo Stradale ជាដើម យ៉ាងណារូបរាងទាំងមូលមិនទាន់បានឲ្យឃើញនៅឡើយទេ ត្រូវបានគ្របជិតឲ្យឃើញត្រឹមតែចង្កៀង LED មុខ ដែល បង្ហាញថារថយន្ដត្រូវបានឡើងសេរី និងធ្វើទំនើបកម្មយ៉ាងទាក់ភ្នែកផងដែរ។
Boreham មិនទាន់បានឲ្យដឹងពីព័ត៌មានលម្អិតលើ Spec របស់ RS200 ថ្មីនៅឡើយទេ គ្រាន់តែបានបង្ហើថា វានឹងប្រើប្រាស់ម៉ាស៊ីនបែប mid-mounted engine, រត់ដោយ ប៉ុង២ (four wheel drive system) អមជាមួយនឹងគ្រឿងបរិក្ខារ suspension និងជើងក្រោមទំនើបៗជួយតម្លើងសមត្ថភាពរបស់វាឲ្យកាន់តែខ្លាំង ដែល Boreham សន្យាថានឹងផ្ដល់បទពិសោធន៍នៃការបើកបរដ៏ភ្លេចមិនបានសម្រាប់អ្នកដែលបានបើកបរវា។
គួរបញ្ជាក់ថា ក្រៅតែពី សេរី RS200 នេះ Boreham ក៏ទទួលបានការអនុញ្ញាតក្នុងការបង្កើតជា blueprint ដើម្បីរចនា និងផលិតឡើងវិញនូវជំនាន់ថ្មីនៃរថយន្ដល្បីរបស់ Ford ផងដែរ បន្ទាប់ពីសម្រេច RS200 នេះហើយ ដោយចាប់ផ្ដើមពី MK2 Escort នៅចុងឆ្នាំនេះ និងយ៉ាងតិច ៤ ម៉ូដែលបន្ដកន្ទុយគ្នាទៀត ដែលគេទាយទុកថាមានដូចជា Ford Capri, GT40, Sierra Cosworth និង XR2i ជាដើម។
អត្ថបទ៖ Andra
ប្រភព៖ AutoCar
លោកអ្នកអាចចូលទៅទស្សនាវីដេអូអំពីរថយន្តជាច្រើនទៀតនៅលើ YouTube Channel Advan Auto
*អត្ថបទនេះរក្សាសិទ្ធដោយ Advanced Auto Digital Media Co.,LTD ©2023
*ADVAN AUTO មិនគាំទ្រការចម្លងអត្ថបទទៅប្រើប្រាស់ឡើងវិញដោយគ្មានអនុញ្ញាតិនោះទេ
*ជាការជូនដំណឹងនិងព្រមានទៅកាន់បុគ្គលទាំងឡាយណាដែលចម្លងអត្ថបទយើងយកទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ សូមអរគុណ!
ការគាំទ្រសហការណ៏ពីក្រុមហ៊ុនអន្តរជាតិរបស់ MG បានផ្តល់នូវតម្លៃថ្មីកាន់តែពិសេសសម្រាប់រថយន្ត MG ដ៏ពេញនិយមបំផុតទាំង 3 ម៉ូឌែលនេះនៅប្រទេសកម្ពុជា
ក្រុមហ៊ុន RMA Cambodia បានធ្វើការស្រាយបំភ្លឺជុំវិញរឿងករណីឆាបឆេះរថយន្ត Changan ម៉ូឌែល UNI-T
JETOUR ផ្តល់ជូនតម្លៃពិសេសដល់អតិថិជនកម្ពុជា ក្នុងឱកាសអបអរការចុះបញ្ជីទីផ្សារមូលបត្រ
ទើបចេញលក់ក្ដៅៗ All-New Mazda BT50 2025 ប្ដូររាងថ្មីតម្លៃក្រោម 4ម៉ឺនដុល្លារ ល្មមពិចារណាអត់?
ការគាំទ្រសហការណ៏ពីក្រុមហ៊ុនអន្តរជាតិរបស់ MG បានផ្តល់នូវតម្លៃថ្មីកាន់តែពិសេសសម្រាប់រថយន្ត MG ដ៏ពេញនិយមបំផុតទាំង 3 ម៉ូឌែលនេះនៅប្រទេសកម្ពុជា
ក្រុមហ៊ុន RMA Cambodia បានធ្វើការស្រាយបំភ្លឺជុំវិញរឿងករណីឆាបឆេះរថយន្ត Changan ម៉ូឌែល UNI-T
JETOUR ផ្តល់ជូនតម្លៃពិសេសដល់អតិថិជនកម្ពុជា ក្នុងឱកាសអបអរការចុះបញ្ជីទីផ្សារមូលបត្រ
ទើបចេញលក់ក្ដៅៗ All-New Mazda BT50 2025 ប្ដូររាងថ្មីតម្លៃក្រោម 4ម៉ឺនដុល្លារ ល្មមពិចារណាអត់?