Honda Prelude ជាប្រភេទឡានស្ព័របែប Compact Coupe ទ្វា២ដ៏ពេញនិយមមួយក្នុងសម័យកាលនោះ ដែលផលិតដំបូងនៅឆ្នាំ១៩៧៩ ដល់ឆ្នាំ២០០១ ឆ្លងកាត់អស់ ៥ជំនាន់ ហើយក៏ស្ងាត់បាត់ស្រមោលក្រោយដំណើរការផលិតអស់ជាង ៤០ឆ្នាំ។
ថ្មីៗនេះ កម្មវិធីតាំងពិព័រណ៍រថយន្ដដ៏ធំរបស់ជប៉ុន Japan Mobility Show ប្រចាំឆ្នាំ២០២៣ Honda បានធ្វើឲ្យពិភពរថយន្ដមានការភ្ញាក់ផ្អើលខ្លាំង ក្រោយឃើញវត្តមានឡើងវិញនៃម៉ូឌែល Prelude Concept។
រូបរាងថ្មីស្លីមស្អាតទាក់ភ្នែក ប្រើប្រាស់ថាមពលអគ្គិសនី EV ដែលមិនធ្លាប់មានពីមុនមក តែទោះជាយ៉ាងណា រូបរាងភិនភាពបែបនេះស្ថិតក្នុង Concept ទៅថ្ងៃមុខនៅឡើយ ខណៈពេលវេលា ចេញលក់ដាក់ឲ្យប្រើប្រាស់ និង Specs ក៏ដូចជា Performance យ៉ាងណានោះ Honda មិនទាន់បញ្ចេញនៅឡើយទេ។
ការឌីស្សាញ Concept ថ្មីនេះនៅរក្សារាងជា Compact Coupe ទ្វា២ដដែល តែបង្កើតជាទម្រង់ Aerodynamic កាន់តែខ្លាំង ជាមួយផ្ទៃខាងមុខ បំពាក់ចង្កៀង Full LED រាងវែងកាច់មកមុខបន្ដិច តែភ្លើងបំភ្លឺពេលថ្ងៃ LED Light Bar បានអូសកាត់ផ្ទៃខាងមុខ មើលទៅទាក់ទាញ អមដោយសំណាញ់បាណាពណ៌ខ្មៅនៅពីក្រោយ កាន់តែអំណាច និងស្ព័រកាន់តែខ្លាំង។
ចំណែកស្ដុបក្រោយប្រើជា Full LED Light Bar អូសកាត់ផ្ទៃគូទក្រោយតែម្ដង អមជាមួយ Spoiler និងកាងក្រោមជាកាបូន គួមផ្សំទម្រង់យាន់កង់ស្ព័រផង កាន់តែលើកសម្រស់ Prelude មួយកម្រិតថែមទៀត។
ចំពោះផ្ទៃខាងក្នុង ប្លុកម៉ាស៊ីនរបស់ Prelude ជំនាន់ថ្មី ជាមួយនឹងព័ត័មានអំពី ភិនភាគលក្ខណៈទូទៅយ៉ាងណានោះ Honda មិនទាន់ត្រូវបានបញ្ចេញនៅឡើយទេ៕
ដោយ៖ Bunsak
លោកអ្នកអាចចូលទៅទស្សនាវីដេអូអំពីរថយន្តជាច្រើនទៀតនៅលើ YouTube Channel Advan Auto
*អត្ថបទនេះរក្សាសិទ្ធដោយ Advanced Auto Digital Media Co.,LTD ©2023
*ADVAN AUTO មិនគាំទ្រការចម្លងអត្ថបទទៅប្រើប្រាស់ឡើងវិញដោយគ្មានអនុញ្ញាតិនោះទេ
*ជាការជូនដំណឹងនិងព្រមានទៅកាន់បុគ្គលទាំងឡាយណាដែលចម្លងអត្ថបទយើងយកទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ សូមអរគុណ!
ចង់ជិះ Staria ពពួកស្លាកលេខគួរកាន់ប៉ុន្មាន? ខណៈ Option មានដល់ទៅ 3 ប្រភេទ តម្លៃវិញខុសគ្នាខ្ទង់ 1ម៉ឺនដុល្លារជាង
Highlander ស៊េរីឆ្នាំ ២០០៨ ដល់ ២០១០ ហាក់ស្ងាត់ទីផ្សារ ខណៈតម្លៃមិនខ្ពស់ដូចមុនឡើយ កាន់ខ្ទង់ ២ម៉ឺនជាងរកជិះបាន
មកដឹង 10ចំណុចដែល Prius 06-09 អេមប្លែកជាង Prius 04-05 ទោះបីជារូបរាងស្ទើតែដូចគ្នាក៏ដោយ
បញ្ជុះតម្លៃរហូតដល់ ៥០០០$ ក្នុងពិធីសម្ពោធដាក់លក់ជាផ្លូវការនូវ ម៉ូដែល JETOUR TRAVELLER T2 ២០២៥
បញ្ជុះតម្លៃរហូតដល់ ៥០០០$ ក្នុងពិធីសម្ពោធដាក់លក់ជាផ្លូវការនូវ ម៉ូដែល JETOUR TRAVELLER T2 ២០២៥
ឡានខ្លាញ់គោ Mazda 2 2025 ផ្លាស់ប្ដូររាងថ្មីតែលក់ធូរថ្លៃជាងមុន ខណៈធន់សន្សំសំចៃ នឹងស៊ីសាំងខ្ទង់ 5L/100km
បញ្ចុះតម្លៃក្រោម 3ម៉ឺនដុល្លារ Hyundai Stargazer ក្លាយជាឡានថ្មីខ្លាញ់គោ 7កៅអីតម្លៃធូរ នឹងទំនើបមិនធម្មតាឡើយ
រថយន្តអគ្គិសនី Maxus Mifa9 សម្រេចបាននូវសម្ធិទផលលក់ដាច់ជាខ្លាំងលើសរថយន្តដទៃនៅហុងកុង និងប្រទេសថៃ