ចំពោះ Prius ជំនាន់ទី២ ឆ្នាំ២០០៤ ដល់ ២០០៩ បើនិយាយពីរូបរាងវិញគឺថាដូចគ្នាតែម្ដង គ្រាន់តែនៅឆ្នាំ២០០៦ Toyota ធ្វើការកែប្រែ Facelift លើកទី១ ក្នុងជំនាន់ទី២ ជាមួយការបន្ថែមផ្នែកខ្លះដែលមើលទៅកាន់តែជាតិ នឹងអេមជាងពពួក Prius ២០០៤ នឹង ២០០៥។
ថ្ងៃនេះកម្មវិធី បទបង្ហាញរថយន្ដមួយទឹក របស់ Advan Auto សូមលើកយកពីចំណុចខ្លីខ្លឹមចំនួន ១០ ដែល Toyota បានបំពាក់បន្ថែមទៅលើ Prius ២០០៦ដល់ ២០០៩ ដូចជា៖
ក/ ផ្នែកខាងក្រៅ
បើយើងមើលត្រួសៗនឹងឃើញចំណុចប្លែកគ្នាដល់ទៅ ៤ចំណុចទី១ បន្ថែមជាមួយតែម Hybrid នៅថ្ពាល់សងខាង ទី២ ស្ដុបក្រោយរំលេចភ្លើង LED ច្បាស់ល្អមិនមានបិតឡាយពណ៌ក្រមៅ ទី៣ ចង្កៀងមុខផ្លាស់ប្ដូរថ្មី HID បន្ថែមជាមួយ LED Light Bar មួយខ្សែកាត់ពាក់កណ្ដាលចង្កៀងតែម្ដង ទី៤ បន្ថែមក្រូមពណ៌ស នៅចំកណ្ដាល បាណាមុខ នឹងទី៥ ផ្នែកគូទក្រោយ មានបន្ថែមជាមួយកាមេរ៉ា ១គ្រាប់ន្ថែមទៀត។
ខ/ ផ្នែកខាងក្នុង
ឆ្នាំ២០០៦ ឡើងទៅទទួលបានដូចជា៖ ទី១ បន្ថែម Texture គ្រឺមៗនៅតាបឡូ នឹងផ្នែកជញ្ជាំងទ្វា ទី២ ចង្កូតថ្មីតូចនឹងស្លីមជាងមុន ទី៣ អេក្រង់បន្ថែម Resolution ច្បាស់ល្អជាងមុន ទី៤ បន្ថែមខ្សែ Aux នឹងទី៥ បើជាប្រភេទ Full Option បំពាក់កៅអីស្បែក ជាដើម។
ចំណែកប្លុកម៉ាស៊ីន នឹងប្រព័ន្ធជើងក្រោមមិនត្រូវបានកែសម្រួល ឬបន្ថែមអ្វីប្លែកឡើយ គ្រាន់តែឆ្នាំ២០០៧ បន្ថែម Option មួយទៀតគឺ Turing Editon ជាដើម។
សរុបមក ១០ចំណុចខ្លីៗនេះគ្រាន់តែជាផ្នែកត្រួសៗមួយចំនួនធំប៉ុណ្ណោះ ដែលបងប្អូនអាចចំណាំបាន ខណៈពពួក Prius នេះបច្ចប្បន្នកំពុងពេញនិយមខ្លាំងណាស់នៅលើទីផ្សារ។
សម្រាប់បងប្អូនវិញយល់យ៉ាងណាដែរចំពោះ Toyota Prius ជំនាន់ទី២ ស៊េរីឆ្នាំ ២០០៤ ដល់ ២០០៩ មួយនេះ? សម្រាប់បងប្អូនដែលមានមតិយោបល់ បទពិសោធន៌ អំពីការប្រើប្រាស់ផ្ទាស់ នឹងព័ត៍មានបន្ថែម អាចចែករំលែកបាន៕
ដោយ៖ Bunsak
*អត្ថបទនេះរក្សាសិទ្ធដោយ Advanced Auto Digital Media Co.,LTD ©2023
*ADVAN AUTO មិនគាំទ្រការចម្លងអត្ថបទទៅប្រើប្រាស់ឡើងវិញដោយគ្មានអនុញ្ញាតិនោះទេ។
*ជាការជូនដំណឹងនិងព្រមានទៅកាន់បុគ្គលទាំងឡាយណាដែលចម្លងអត្ថបទយើងយកទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ សូមអរគុណ!
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
នោះ! Lexus IS200t 2016 បច្ចុប្បន្នមានតម្លៃក្រោម 3ម៉ឺនដុល្លារ ខណៈតម្លៃនេះពីមុនរកទិញមិនបានឡើយ
Chevrolet Trailblazer ជាអតីតឡានកៅអី 3ជួរ SUV ខ្លាញ់គោស្រុកខ្មែរឆ្នាំខ្ពស់ហើយធូរថ្លៃគួរសម ម្យ៉ាងក៏សន្សំសំចៃគ្រាន់បើដែរ
បាត់វត្តមាន Colorado មួយរយៈធំស៊េរីថ្មីមិនទាន់មក អាចមើលស៊េរីចាស់ពពូកឆ្នាំ2017-2020 បានតម្លៃខ្ទង់ 2ម៉ឺនដុល្លារជាងប៉ុណ្ណោះ
Prius ពណ៌ខៀវ 2010-2015 ធូរថ្លៃជាងគេកាន់ខ្ទង់ 1ម៉ឺនដុល្លារស្ដើងក៏ទិញបាន បច្ចុប្បន្នពណ៌នេះស្ទើរគ្មានសោះប្រភេទក្រដាសពន្ធ