Starai ជាប្រភេទរថយន្ដ Minivan ១១កៅអី ដ៏ពេញនិយម នឹងទំនើប Luxury របស់កូរ៉េ Hyundai ដែលម៉ូឌែល Starai នេះយកមកជំនួសតម្លៃ Starex ដែលចេញលក់សម្រាប់ស៊េរីឆ្នាំ ២០២២ នឹង ២០២៣ ជាមួយរូបរាងថ្មីមើលទៅប្លែក នឹងទាក់ភ្នែកតែម្ដង។
ស្រុកខ្មែរកាលចេញដំបូងថ្មីខ្លាញ់គោសម្រាប់ស៊េរីឆ្នាំ ២០២៣ ចាប់ពី ៥ម៉ឺនដុល្លារឡើងទៅ អមដោយជម្រើស Trim/Option ចំនួន៣ ដូចជា៖ Deluxe មានតម្លៃ ៥២៩៩០ដុល្លារ, Premium ៥៥៩៩០ដុល្លារ និង Lounge ដែលគេហៅថាប្រភេទ VIP តម្លៃ ៦៥៩៩០ដុល្លារ។
តែបើក្រឡេកមកមើលពពួកមួយទឹកស្លាកលេខវិញ ពពួកឆ្នាំ២០២២ នឹង ២០២៣ ឃើញទីផ្សារដាក់លក់ចាប់ខ្ទង់ ៤ម៉ឺនដុល្លារស្ដើង ទៅ ៥ម៉ឺនដុល្លារស្ដើង អាស្រ័យលើ ពណ៌ ឆ្នាំផលិត Option នឹងភិនភាគឡានជាក់ស្ដែង។
Hyundai Starai ប្រើម៉ាស៊ីនម៉ាស៊ូតជំនាន់ថ្មី ៤ស៊ីឡាំង ២.២លីត្រ ជំនួយដោយ Turbo ផលិតកម្លាំងសេះបាន ១៧៥សេះ កម្លាំងរមួល ៤៣០ញ៉ូតុនម៉ែត្ររត់ដោយប្រអប់លេខ ៨វគ្គអូតូមាន Paddle Shift បង្វិលកង់ដោយប្រភេទប៉ុង១ FWD (ម៉ូឌែល Deluxe, Premium) ប៉ុង២ AWD (ម៉ូឌែលLounge)។
និងមានបន្ថែមជាមួយ Drive Mode ចំនួន ៣ដូចជា៖ Normal, Eco, Sport និងប្រពន្ធ Lock ប៉ុងផងដែរ។
ចំពោះកម្រិតស៊ីប្រេងចន្លោះពី ៨លីត្រ ទៅ ៩លីត្រជាងក្នុង១០០គីឡូម៉ែត្រ ឬអាចលើសខ្វះតិចតួចទៅតាមស្ថានភាពជាក់ស្ដែង។
ចំពោះផ្ទៃខាងក្នុង នឹងភាពទំនើបវិញ Starai មានបែងចែកទៅតាម Option ដូចជា៖
១/ Deluxe ឃើញបំពាក់កៅអីស្បែកធម្មតា ៣ជួរ ស្មើរនឹង ១១កៅអី ដែលជួរមុខមានមុខងារក្ដៅត្រជាក់ និងផ្នែកជាច្រើនទៀតស្រោបដោយស្បែក។
ក្រៅពីនឹងក៏ឃើញមាន អេក្រង់កុងទ័រឌីជីថល ១០អ៉ីង អេក្រង់កម្សាន្ដ ៨អ៉ីង Apple Carplay Android Auto បំពាក់កាម៉េរា 360 ឌឺក្រេ Charge Wireless ពោងសុវត្តិភាព ៨គ្រាប់ Speaker ធម្មតា ៦គ្រាប់ កញ្ចក់មើលក្រោយកាត់ចំណាំងផ្លាត ទ្វាខាងអ្នកដំណើរបើកអូតូជាដើម។
២/ ចូលដល់ម៉ូឌែល Premium វិញ Deluxe ដែរតែមានបន្ថែមដំបូងបើក២តង់ និងទ្វាក្រោយអូតូជាដើម។
៣/ សម្រាប់ Staria Lounge បំពាក់ជាមួយ ពូកស្បែកប្រណិត ៣ជួរ ស្មើរនឹង ៧កៅអី(ខ្លះ ៩កៅអីតែមិនមានជើងទម្រ) សម្រាប់ជួរទីមួយ និងទី២ មានមុខងារក្ដៅត្រជាក់ នឹងជើងទម្រពីក្រោម។ ក្រៅពីនឹងប្រើ Speaker ប្រភេទ Bose និងប្ដូរពីប្រើចង្កើសលេខធម្មតាទៅ ជាប្រភេទចុចបែបអេឡិចត្រនិច ជាមួយជម្រើសរត់ប៉ុង២ផងដែរ។
បើនិយាយពីប្រព័ន្ធបច្ចេកវិទ្យាទំនើបវិញ Starai Lounge បានបំពាក់ សេនស័រជុំវិញ ១០គ្រាប់ជំនួយ ទទួលបានកញ្ចប់ប្រព័ន្ធជំនួយសុវត្ថិភាពពេលបើកបរ ADAS មួយឈុតធំផងដែរ។
សម្រាប់បងប្អូនវិញយល់យ៉ាងណាដែរចំពោះ Hyundai Starai មួយនេះ? បងប្អូនដែលមានមតិយោបល់ បទពិសោធន៍ នឹងព័ត៍មានបន្ថែម អាចចែករំលែកបាន៕
ដោយ៖ Bunsak
*អត្ថបទនេះរក្សាសិទ្ធដោយ Advanced Auto Digital Media Co.,LTD ©2023
*ADVAN AUTO មិនគាំទ្រការចម្លងអត្ថបទទៅប្រើប្រាស់ឡើងវិញដោយគ្មានអនុញ្ញាតិនោះទេ។
*ជាការជូនដំណឹងនិងព្រមានទៅកាន់បុគ្គលទាំងឡាយណាដែលចម្លងអត្ថបទយើងយកទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ សូមអរគុណ!
MG បង្ហាញរថយន្តប្រភេទ SUV 7កៅអីស៊េរីថ្មី តម្លៃត្រឹមតែ
MG Cambodia ត្រលប់មកវិញជាមួយតម្លៃថ្មីកាន់តែអស្ចារ្យសម្រាប់រថយន្ត MG ZS ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក!
រោងចក្រ BYD នៅខេត្តព្រះសីហនុត្រៀមនឹងសម្ពោធជាផ្លូវការ, Seal 5 ដឹកនាំបរិបទថ្មីនៃការពេញនិយមរថយន្តថាមពលថ្មី
រថយន្ត Leapmotor C10 មានតម្លៃត្រឹមតែ $30,xxx ហើយបំពាក់ដោយបច្ចេកវិទ្យាទំនើបៗដែលអាចយកឈ្នះការប្រកួតប្រជែងលើទីផ្សាររថយន្តអគ្គិសនីនៅកម្ពុជា
នោះ! Lexus IS200t 2016 បច្ចុប្បន្នមានតម្លៃក្រោម 3ម៉ឺនដុល្លារ ខណៈតម្លៃនេះពីមុនរកទិញមិនបានឡើយ
Chevrolet Trailblazer ជាអតីតឡានកៅអី 3ជួរ SUV ខ្លាញ់គោស្រុកខ្មែរឆ្នាំខ្ពស់ហើយធូរថ្លៃគួរសម ម្យ៉ាងក៏សន្សំសំចៃគ្រាន់បើដែរ
បាត់វត្តមាន Colorado មួយរយៈធំស៊េរីថ្មីមិនទាន់មក អាចមើលស៊េរីចាស់ពពូកឆ្នាំ2017-2020 បានតម្លៃខ្ទង់ 2ម៉ឺនដុល្លារជាងប៉ុណ្ណោះ
Prius ពណ៌ខៀវ 2010-2015 ធូរថ្លៃជាងគេកាន់ខ្ទង់ 1ម៉ឺនដុល្លារស្ដើងក៏ទិញបាន បច្ចុប្បន្នពណ៌នេះស្ទើរគ្មានសោះប្រភេទក្រដាសពន្ធ