Elantra ជាប្រភេទឡាន Sedan របស់ Hyundai ដែលផលិតដំបូងនៅឆ្នាំ១៩៩០ ជាជំនាន់ទី១ រហូតចូលដល់ជំនាន់ទី៧ ឆ្នាំ២០២១ ដល់ឆ្នាំ២០២៤។
ទើបចេញក្ដៅៗ ស៊េរីឆ្នាំ២០២៤ ហាក់មិនទាន់មានការប្រែប្រួលខ្លាំង ប្លែកពីឆ្នាំមុនៗរួមជំនាន់ឡើយ តែអ្វីដែលចាប់អារម្មណ៍ Elantra នៅតែជាឡាន Sedan ដែលមានរូបរាងស្លីមទាក់ភ្នែកបែបស្ព័រ កម្លាំងខ្លាំង ទំនើប តម្លៃសមរម្យ នឹងសន្សំសំចៃគួរសម។
កាឌីស្សាញរបស់ Elantra 2024 នៅរក្សារទម្រង់ជា parametric dynamics design language ដែលមើលទៅផ្ទៃខាងមុខ និងខាងក្រោយរាងវែង (មើលស្រដៀងក្បាលត្រីអណ្ដែង) ជាមួយភាពស្ព័រ បំពាក់សំណាញ់បាណាជា split grille ប្រើចង្កៀង Full LED អមដោយភ្លើង DRL មួយខ្សែរនៅខាងលើ រំលេចដោយក្រូមអូសកាត់ផ្ទៃខាងមុខ មើលទៅទាក់ភ្នែក។
ចំណែកស្ដុបក្រោយវិញក៏ប្រើជា LED Light Bar អូសភ្ជាប់ទៅស្ដុបសងខាង រំលេចភាពទាន់សម័យ គួមផ្សំយាន់កង់ទម្រង់បែបស្ព័រទំហំ ១៨អ៉ីង និយាយរួមផ្នែកខាងក្រៅមើលទៅស្ព័រ នឹងទម្រង់ជា Aerodynamics តែម្ដង។
ផ្នែកប្លុកម៉ាស៊ីនវិញស៊េរីឆ្នាំ២០២៤ ឃើញមានបំពាក់ជាមួយជម្រើសម៉ាស៊ីន ដូចជា៖
ម៉ាស៊ីន ៤ស៊ីឡាំង ចំណុះ ២.០លីត្រ ផលិតកម្លាំងបាន ១៤៧សេះ កម្លាំងរមួល ១៣២ផោនហ្វីត បង្វិលកង់ដោយប៉ុងមុខ រត់ដោយប្រអប់លេខ CVT ជាមួយកម្រិតស៊ីសាំងចន្លោះពី ៥.៦លីត្រ ទៅ ៧លីត្រក្នុង ១០០គីឡូម៉ែត្រ។
ប្រភេទម៉ាស៊ីន ១.៦លីត្រ ប្រភេទ Hybrid ផលិតកម្លាំងបាន ១៣៩សោះ កម្លាំងរមួល ១៩៥ផោនហ្វីត ជាមួយកម្រិតស៊ីសាំងជាមធ្យម ៤.៤លីត្រក្នុង ១០០គីឡូម៉ែត្រ។ ខណៈម៉ាស៊ីន ១.៦លីត្រ ជំនួយដោយ Turbo អាចផលិតកម្លាំងបានដល់ទៅ ២០១សេះ ជាមួយកម្រិតស៊ីសាំងជាមធ្យម ៧.៦លីត្រក្នុង ១០០គីឡូម៉ែត្រ។
សម្រាប់ម៉ាស៊ីន Top Performance វិញទំហំ ៤ស៊ីឡាំង ចំណុះ ២.០លីត្រជំនួយដោយ Turbo អាចផលិតកម្លាំងដល់ទៅ ២៧៦សេះ កម្លាំងរមួល ២៨៩ផោនហ្វីត បង្វិលកង់ដោយប៉ុងមុខ ប្រើប្រអប់លេខ ៨វគ្គអូតូ Dual Clutch ស៊ីសាំងជាធម្យម ៨លីត្រជាងក្នុង ១០០គីឡូម៉ែត្រ។
សម្រាប់ Trim/Option វិញ Elantra ភ្ជាប់មកចំនួន ៥ដូចជា៖ SE, SEL, N Line, Limited និង High Performance ដែលប្រើម៉ាស៊ីន 2.0L Turbo គឺម៉ូឌែល N ហើយក៏ភ្ជាប់ជាមួយប្រភេទ Hybrid ចំនួន ២បន្ថែមទៀតដូចជា Blue និង Limited ជាដើម។
ចំណែកតម្លៃចេញពីរោងចក្រវិញ អាស្រ័យលើជម្រើសម៉ាស៊ីន នឹង Trim/Option ដែលចាប់ពី ២២,៥៩០ដុល្លារ ដល់ ៣១,១០០ដុល្លារ។
ចូលដល់ប្លុកខាងក្នុង Elantra ជាប្រភេទឡាន Sedan ទ្វា៤ កៅអី ២ជួរទូលាយគួរសម អាចជិះគ្នា ៥នាក់ នឹងសល់ឃ្លុបក្រោយដាក់អីវ៉ានបានច្រើនគួរសមផងដែរ។
បើនិយាយជារួមសម្រាប់ Trim/Option ខ្ពស់ៗវិញ Elantra ទទួលបាន កៅអីស្បែកជំនួយដោយអេឡិចត្រនិច ជាមួយមុខងារក្ដៅត្រជាក់ កញ្ចក់មើលក្រោយកាត់ចំណាំងផ្លាត កុងទ័រឌីជីថល ១០.៣អ៉ីង អេក្រង់កុងថាច់ ១០.៣អ៉ីងភ្ជាប់ Apple Carplay & Android Auto កាម៉េរា ៣៦០ រន្ធ USB-C ជាមួយ Wireless Charger ភ្លើង Ambient Light ប្រព័ន្ធ Speaker ៨គ្រាប់ Bose មុខងារបញ្ជាឆេះពីចម្ងាយ និងប្រព័ន្ធបច្ចេកវិទ្យាសុវត្ថិភាពជំនួយការបើកបរ ADAS មួយកញ្ចប់ធំតែម្ដង។
សម្រាប់បងប្អូនវិញយល់យ៉ាងណាដែរចំពោះ Hyundai Elantra 2024 បែបស្ព័រមួយនេះ? សម្រាប់មតិយោបល់ បទពិសោធន៍ នឹងព៍ត័មានបន្ថែម អាចចែករំលែកបាន៕
ដោយ៖ Bunsak
តោះ! ចូលរួមការងារជាមួយ Advan Auto ប្រសិនបើអ្នកស្រឡាញ់វិស័យរថយន្ត មិនចាំបាច់មានបទពិសោធន៍ក៏បាន អ្នកអាចមករៀនសូត្រពីការងារជាមួយពួកយើងឥឡូវនេះ ។
អ្នកផលិតមាតិកា/សរសេរអត្ថបទព័ត៌មាន - Content Creator/Writer (Intern)
អ្នកកាត់តវីដេអូ - Video Editor (Intern)
ដាក់ពាក្យមកកាន់ Telegram: https://t.me/advanauto_contact
ទាញយកព័ត៌មានលម្អិត (Job Description) : https://shorturl.at/izBIW
CR-V ឆ្នាំ 2020-2023 អត់ទំនើបតែធន់សន្សំសំចៃខ្ពស់ មិនស្មុកស្មាញច្រើនស្រួលប្រើ គ្រាន់តែតម្លៃនៅរាងខ្ពស់បន្ដិច
Celerio 2022 ប្រភេទឡានមួយទឹកខ្លាញ់គោស្រុកខ្មែរធូរថ្លៃគ្រាន់បើ កាន់ក្រោម 1ម៉ឺនអាចទិញបានជិះហើយ
Kia Ray កំពុងមានសន្ទុះប្រើច្រើនគួរសម ពិសេសឆ្នាំ 2012-2017 តម្លៃទីផ្សារក្រោម 1ម៉ឺនក៏មានលើ 1ម៉ឺនក៏មានដែរ
កូន Pick Up អគ្គិសនីកំពុងត្រៀមចេញលក់តម្លៃខ្ទង់ 2ម៉ឺនដុល្លារសាកថ្មមួយពេញជិះបាន 241គីឡូម៉ែត្រ នឹងសមត្ថភាពដឹកបាន 650គីឡូក្រាម
Kia Tasman ត្រូវបានគេចាត់ទុកជា Raptor របស់កូរ៉េ ដែលមានសមត្ថភាពខ្លាំងមិនធម្មតាឡើយ ខណៈលិចឮដំណឹងថា អាចនឹងចេញលក់នៅស្រុកខ្មែរឆាប់ៗនេះផង
ក្រុមហ៊ុន អ អិម អេ ខេមបូឌា ទទួលបានសិទ្ធិផ្ដាច់មុខក្នុងការនាំចូល និងចែកចាយរថយន្ដ RAM នៅកម្ពុជា
Nissan Rogue 2025 ទើបចេញលក់ក្ដៅៗ ខណៈតម្លៃធូរជាងកាលឆ្នាំ 2024 ខ្ទង់ 2ពាន់ដុល្លារឯណោះ
នោះ! Chevrolet Trax 2024 ថ្មីខ្លាញ់គោទំនងលក់លាងឃ្លាំង ឃើញបញ្ចុះតម្លៃនៅខ្ទង់ 3ម៉ឺនស្ដើង ទំនើបហើយសន្សំសំចៃស៊ីសាំងតិច