Hyundai Starex ជាប្រភេទឡាន Minivan ដ៏ពេញនិយមមួយរបស់កូរ៉េ ចំណែកស្រុកខ្មែរវិញ ក៏សម្បូរអ្នកប្រើផងដែរ ឃើញស្ទើតែគ្រប់ជំនាន់ នឹងស៊េរីឆ្នាំមិនសូវដាច់ភ្នែកឡើយ។
ពិសេសពពួកជំនាន់ទី២ ស៊េរីឆ្នាំ២០០៨ ឡើងទៅហាក់ពេញនិយមជាងគេ ចំណែកទីផ្សារលក់ចេញទិញចូល ក៏មានហាងឆេងគួរសមដែរ។ ដែលភាគច្រើនជាស៊េរីឆ្នាំ ២០០៨ ដល់ ២០១០ ចំពោះតម្លៃវិញហាក់ធូរថ្លៃច្រើនមុន ខណៈបច្ចុប្បន្នកាន់ក្បែរ ១ម៉ឺនដុល្លារ ទៅ ១ម៉ឺនដុល្លារស្ដើង ឬអាចលើសខ្វះតិចតួច អាចរកបានជិះហើយ អាស្រ័យលើពណ៌ Trim/Option នឹងភិនភាគឡានជាក់ស្ដែង។
Minivan កៅអី ៤ជួរ ឬស្មើរនឹង ១២កៅអីមួយនេះ ធំទូលាយ នឹងស្រឡាស់ល្អល្មមអាចជិះបាន ១២នាក់ អមដោយរន្ធម៉ាស៊ីនត្រជាក់ ៣ជួរ មិនឲ្យចាញ់ក្ដៅឡើយ។
ចំពោះភាពទំនើបវិញ ហាក់មិនមានអ្វីប្លែកច្រើនឡើយ តែក៏មិនសាមញ្ញពេកដែរ អាស្រ័យលើ Option ដែលខ្មែរយើងនាំចូលមានពីរ គឺ CVX, HVX និយាយរួមបើជាប្រភេទ HVX Full Option វិញ៖ ផ្ទៃខាងក្នុងមានភាពលឿងស្រស់ មានកៅអីកម្តៅ និងចង្កូត ពួកស្រោបដោយស្បែក ចង្អៀងមុខអូតូ Sensor ផ្លឹតទឹក ដំណើរការដោយស្វ័យប្រវត្តិ កញ្ចក់ក្ដោប ពិលកាង ប៊ូតុងបញ្ជារលើចង្កូត អាចបញ្ជាមុខងារមួយចំនួន នឹងភ្ជាប់ Bluetooth បាន។
មិនតែប៉ុណ្ណោះ ពពួក HVX នេះបន្ថែមដំបូលបើកពីរតង់ សម្រាប់ខាងមុខ និងអ្នកដំណើរ មានកញ្ចក់តូចពីរសងខាង អាចបើកបាន ជាដើម។
Starex ជំនាន់ទី២ មួយនេះប្រើម៉ាស៊ីនម៉ាស៊ូត ៤ស៊ីឡាំង ២.៥លីត្រ ជំនួយដោយ Turbocharge ផលិតកម្លាំងបាន ១៧៥សេះ កម្លាំងរមួល ២៩៦ផោនហ្វីត រត់ដោយប្រអប់លេខ ៥វគ្គអូតូ បំពាក់យ៉ាន់កង់១៧អីញ ប្រើហ្វ្រាំងឌីសគៀមមុខក្រោយ ជំនួយដោយ ABS ជាមួយម្រិតស៊ីប្រេងម៉ាសូតសន្សំសំចៃគ្រាន់បើ ជាមធ្យម ចន្លោះពី ៨លីត្រ ទៅ១០លីត្រ ក្នុង១០០គីឡូម៉ែត្រ។
សម្រាប់បងប្អូនវិញយល់យ៉ាងណាដែរចំពោះ Hyundia Starex មួយនេះ? បងប្អូនដែលមានមតិយោបល់ បទពិសោធន៍ នឹងព័ត៍មានបន្ថែម អាចចែករំលែកបាន៕
ដោយ៖ Bunsak
*អត្ថបទនេះរក្សាសិទ្ធដោយ Advanced Auto Digital Media Co.,LTD ©2023
*ADVAN AUTO មិនគាំទ្រការចម្លងអត្ថបទទៅប្រើប្រាស់ឡើងវិញដោយគ្មានអនុញ្ញាតិនោះទេ។
*ជាការជូនដំណឹងនិងព្រមានទៅកាន់បុគ្គលទាំងឡាយណាដែលចម្លងអត្ថបទយើងយកទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ សូមអរគុណ!
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
នោះ! Lexus IS200t 2016 បច្ចុប្បន្នមានតម្លៃក្រោម 3ម៉ឺនដុល្លារ ខណៈតម្លៃនេះពីមុនរកទិញមិនបានឡើយ
Chevrolet Trailblazer ជាអតីតឡានកៅអី 3ជួរ SUV ខ្លាញ់គោស្រុកខ្មែរឆ្នាំខ្ពស់ហើយធូរថ្លៃគួរសម ម្យ៉ាងក៏សន្សំសំចៃគ្រាន់បើដែរ
បាត់វត្តមាន Colorado មួយរយៈធំស៊េរីថ្មីមិនទាន់មក អាចមើលស៊េរីចាស់ពពូកឆ្នាំ2017-2020 បានតម្លៃខ្ទង់ 2ម៉ឺនដុល្លារជាងប៉ុណ្ណោះ
Prius ពណ៌ខៀវ 2010-2015 ធូរថ្លៃជាងគេកាន់ខ្ទង់ 1ម៉ឺនដុល្លារស្ដើងក៏ទិញបាន បច្ចុប្បន្នពណ៌នេះស្ទើរគ្មានសោះប្រភេទក្រដាសពន្ធ