សម្រាប់ពពួកឡានមួយទឹកនាំចូលពីក្រៅស្រុក ហាក់មានការប្រែប្រួលតម្លៃច្រើនខុសពីមុន។ ចំពោះ Kia Morning វិញសម្រាប់ស៊េរីឆ្នាំ ២០០៤ ដល់២០០៥ បច្ចុប្បន្នទីផ្សារចន្លោះពី ៣,០០០ដុល្លារក្រាស់ ទៅ ៤,០០០ដុល្លារស្ដើងប៉ុណ្ណោះ។ ចំពោះតម្លៃនេះវិញ ពិតជាគួរឲ្យចាប់អារម្មណ៍ដែរ ព្រោះកាលអំឡុងឆ្នាំ២០២២ នឹង ២០២៣ តម្លៃទីផ្សារចាប់ពី ៤,០០០ដុល្លារជាង ទៅ ៥,០០០ដុល្លារឯណោះ។
សម្រាប់ស៊េរីឆ្នាំ២០០៦ នឹង ២០០៧ ក៏ធូរជាងមុនឆ្ងាយដែរក្នុងរយៈពេលជិត ២ឆ្នាំចុងក្រោយនេះ ដោយមានត្រឹម ៤,០០០ដុល្លារក្រាស់ ទៅ ៥,០០០ដុល្លារ ទិញបានឡានស្អាតហើយ។
Kia Morning ជាប្រភេទឡាន Hatchback ទ្វា៥ កៅអី ២ជួរ អាចជិះបាន ៥នាក់ នឹងសល់ឃ្លុបក្រោយអាចដាក់អីវ៉ានបានតិចតួចផងដែរ។
សម្រាប់ជំនាន់ទី១ ផលិតពីឆ្នាំ២០០៤ ដល់២០០៧ ហើយស៊េរីឆ្នាំនេះដែរ សម្បូរណាស់ស្រុកខ្មែរ អមជាមួយជម្រើស Trim/Option ចំនួន ២ដូចជា៖ LX, នឹង SLX ។
ជម្រើស LX ឬហៅថា base Option អត់មាន ABS ពូកធម្មតា កញ្ចក់បញ្ជារដោយប៊ូតុងបានតែពីរខាងមុខ ខាងក្រោយរវ៉ៃដៃ និយាយរួមគឺអត់មានអីពិសេសទេ ចំណែកឯ Haft Option វិញរាងគ្រាន់ជាងហ្នឹងបន្ដិចដោយបំពាក់ផ្នែកខ្លះនៃ SLX។
ចំពោះ SLX បន្ថែមប្រព័ន្ធហ្វាំ្រងឌីសគៀបមុខក្រោយ ជំនួយដោយ ABS មានពិលកាង ពួកស្បែកកំដៅកៅអី ប្រអប់វែនតា អ្នកបើកបរបញ្ជារកញ្ចក់តាមប៊ូតុងអេឡិចត្រូនិកបានទាំង៤ ។ ក្រៅពីនឹងក៏មាន Speaker ៦គ្រាប់ ចំណែកឯប៉ាណាមុខស្រោបដោយក្រូមជាដើម ឯតម្លៃវិញក៏ប្រែប្រួលទៅតាមនឹងដែរ។
និយាយពីកម្លាំងវិញកូនឡាន Morning មួយនេះបំពាក់ម៉ាស៊ឺន ៤ស៊ឺឡាំង ១.០លីត្រ បង្កើតកម្លាំងបាន ៦០សេះ កម្លាំងរមួល ៦៤ ផោនហ្វីត ប្រើប្រអប់លេខ៤ វគ្គអូតូ បង្វិលកង់ដោយប៉ុងមុខ (FWD) ជាមួយកម្រិតស៊ឺសាំងវិញសន្សំសំចៃគ្រាន់បើខ្ទង់ ៥លីត្រជាង ទៅ ៦លីត្រជាង ក្នុង១០០គីឡូម៉ែត្រ។
សម្រាប់បងប្អូនវិញយល់យ៉ាងណាដែរចំពោះ Kia Morning ស៊េរីឆ្នាំ២០០៤ ដល់ ២០០៧ មួយនេះ? បងប្អូនដែលមានមតិយោបល បទពិសោធន៍ នឹងព័ត៍មានបន្ថែម អាចចែករំលែកបាន៕
ដោយ៖ Bunsak
*អត្ថបទនេះរក្សាសិទ្ធដោយ Advanced Auto Digital Media Co.,LTD ©2023
*ADVAN AUTO មិនគាំទ្រការចម្លងអត្ថបទទៅប្រើប្រាស់ឡើងវិញដោយគ្មានអនុញ្ញាតិនោះទេ។
*ជាការជូនដំណឹងនិងព្រមានទៅកាន់បុគ្គលទាំងឡាយណាដែលចម្លងអត្ថបទយើងយកទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ សូមអរគុណ!
ក្រុមហ៊ុន RMA Cambodia បានធ្វើការស្រាយបំភ្លឺជុំវិញរឿងករណីឆាបឆេះរថយន្ត Changan ម៉ូឌែល UNI-T
JETOUR ផ្តល់ជូនតម្លៃពិសេសដល់អតិថិជនកម្ពុជា ក្នុងឱកាសអបអរការចុះបញ្ជីទីផ្សារមូលបត្រ
ទើបចេញលក់ក្ដៅៗ All-New Mazda BT50 2025 ប្ដូររាងថ្មីតម្លៃក្រោម 4ម៉ឺនដុល្លារ ល្មមពិចារណាអត់?
នោះ! Lexus IS200t 2016 បច្ចុប្បន្នមានតម្លៃក្រោម 3ម៉ឺនដុល្លារ ខណៈតម្លៃនេះពីមុនរកទិញមិនបានឡើយ
នោះ! Lexus IS200t 2016 បច្ចុប្បន្នមានតម្លៃក្រោម 3ម៉ឺនដុល្លារ ខណៈតម្លៃនេះពីមុនរកទិញមិនបានឡើយ
Chevrolet Trailblazer ជាអតីតឡានកៅអី 3ជួរ SUV ខ្លាញ់គោស្រុកខ្មែរឆ្នាំខ្ពស់ហើយធូរថ្លៃគួរសម ម្យ៉ាងក៏សន្សំសំចៃគ្រាន់បើដែរ
បាត់វត្តមាន Colorado មួយរយៈធំស៊េរីថ្មីមិនទាន់មក អាចមើលស៊េរីចាស់ពពូកឆ្នាំ2017-2020 បានតម្លៃខ្ទង់ 2ម៉ឺនដុល្លារជាងប៉ុណ្ណោះ
Prius ពណ៌ខៀវ 2010-2015 ធូរថ្លៃជាងគេកាន់ខ្ទង់ 1ម៉ឺនដុល្លារស្ដើងក៏ទិញបាន បច្ចុប្បន្នពណ៌នេះស្ទើរគ្មានសោះប្រភេទក្រដាសពន្ធ