Kia ទើបតែបញ្ចេញម៉ូឌែល Picanto ស៊េរីឆ្នាំ២០២៤ ដែលមានការផ្លាស់ប្ដូររូបរាងខាងក្រៅច្រើនគួរសម តាមបែបទម្រង់ឡានអនាគត់។ ខាងក្រៅថ្មីប្លែក តែខាងក្នុង និងប្រព័ន្ធមុខងារមួយចំនួនហាក់មិនទាន់ត្រូវបានកែប្រែផ្លាស់ប្ដូរថ្មីច្រើនឡើយ។
Picanto ជាប្រភេទឡាន Hatchback ដ៏ពេញនិយមរបស់កូរ៉េ តាំងពីស៊េរីឆ្នាំ២០០៤ រហូតមកទល់នឹងបច្ចុប្បន្ននេះ ក៏មិនទាន់ធ្លាក់ប្រជាប្រិយភាពរបស់ខ្លួនដែរ ហើយនៅស្រុកខ្មែរយើងមានស្ទើតែគ្រប់ស៊េរីឆ្នាំតែម្ដង។
ជាក់ស្ដែងសម្រាប់ឆ្នាំ២០២៤ Picanto នៅតែប្រើម៉ាស៊ីន ៣ស៊ីឡាំង និង ៤ស៊ីឡាំងដូចឆ្នាំមុនដូចជា៖ ម៉ស៊ីនសាំង ៣ស៊ីឡាំងចំណុះ ១.០លីត្រ ផលិតកម្លាំងបាន ៦៦សេះ ចំណែកម៉ាស៊ីន ៤ស៊ីឡាំងវិញចំណុះ ១.២លីត្រ ផលិតកម្លាំងបាន ៨៣សេះ កម្លាំងរមួល ១២២ញូតុនម៉ែត្រ រត់ដោយប្រអប់លេខ ៥វគ្គអូតូ និងជម្រើសលេខដៃ ជាមួយកម្រិតស៊ីសាំងជាមធ្យមប្រហែល ៤លីត្រ ទៅ ៥លីត្រជាងប៉ុណ្ណោះក្នុង១០០គីឡូម៉ែត្រ។
ការឌីស្សាញផ្នែកខាងក្រៅតាមបែបឡានជំនាន់ថ្មី ដោយផ្ទៃខាងមុខបំពាក់សំណាញ់អមដោយថ្ពាល់កាងសងខាងមានទម្រង់ដូចទៅនឹងច្រមុះខ្លាដែល Kia ហៅថា Tiger-nose grille។ ចំណែកចង្កៀងមុខវិញឌីស្សាញថ្មីជា Y-Sharp មានទម្រង់ជាអក្សរ Y ប្រភេទគុជ Full LED មួយកញ្ចប់តែម្ដង ដែលមានសមត្ថភាព ទម្លាក់តម្លើងហ្វាកូតដោយស្វ័យប្រវត្តិពេលមានឡានមកខាងមុខ។
សម្រាប់ស្ដុបក្រោយវិញក៏បានពាក់ជា Full LED និងមាន LED Bar អូសកាត់ផ្ទៃគូទក្រោយតែម្ដង ដែលមើលទៅមុខក្រោយសមសួន ហើយកាន់តែអំណាច់ និងស្ព័រជាងមុនថែមទៀត។
មិនថារូបរាងខាងក្រៅទេ សូម្បីយាន់កង់ក៏ត្រូវបានផ្លាស់ប្ដូរថ្មីផងដែរជាមួយជម្រើសចាប់ពី ១៤អ៉ីង ដល់ ១៦អ៉ីងអាលុយ្យូម អាស្រ័យលើ Trim & Option ដែលមានដូចជា៖ Kia Picanto Fasion, Picanto GT-Line និង Picanto X-Line ជាដើម ។
សម្រាប់ផ្ទៃខាងក្នុងភាគច្រើនស្ទើតែទាំងស្រុងមិនត្រូវបានផ្លាស់ប្ដូរច្រើនឡើយដូចទៅនឹង Kia Picanto ស៊េរីឆ្នាំ២០២២ និង២០២៣ គ្រាន់តែផ្នែកចង្កូតឌីស្សាញរាងជាអក្សរ D ។ ចំណែកមុខងារសុវត្ថិភាពវិញ Picanto ទទួលបាន ពោងសុវត្ថិភាព ៧គ្រាប់ និងដំណើរការដោយប្រព័ន្ធបច្ចេកវិទ្យា ADAS តែមិនមែនបំពាក់ជាស្ដង់ដារឡើយ។
ចំពោះតម្លៃវិញនៅមិនទាន់ជាក់ច្បាស់នៅឡើយ តែក្រុមអ្នកជំនាញទីផ្សារបានប៉ាន់ស្មានថាអាចចាប់ទៅ ១៨៩៩៩ដុល្លារ ទៅ ២០០០០ដុល្លារជាង។
ជារួមសម្រាប់ Kia Picanto ឌីស្សាញរាងថ្មីទាក់ភ្នែកមិនធម្មតាឡើយ អំណាច់ និងស្ព័រច្រើនជាងមុន តែខាងក្នុងហាក់មិនមានអ្វីប្រែប្រួលទេ។
សម្រាប់បងប្អូនដែលនិយមឡានកូរ៉េ ឬពពួក Kia Morning ឬ Picanto យល់យ៉ាងណាដែរចំពោះស៊េរីឆ្នាំ២០២៤នេះ? សម្រាប់មតិយោបល់ និងបទពិសោធន៍អាចចែករំលែកបន្ថែមបាន៕
ដោយ៖ Bunsak
*អត្ថបទនេះរក្សាសិទ្ធដោយ Advanced Auto Digital Media Co.,LTD ©2023
*ADVAN AUTO មិនគាំទ្រការចម្លងអត្ថបទទៅប្រើប្រាស់ឡើងវិញដោយគ្មានអនុញ្ញាតិនោះទេ
*ជាការជូនដំណឹងនិងព្រមានទៅកាន់បុគ្គលទាំងឡាយណាដែលចម្លងអត្ថបទយើងយកទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ សូមអរគុណ!
CR-V ឆ្នាំ 2020-2023 អត់ទំនើបតែធន់សន្សំសំចៃខ្ពស់ មិនស្មុកស្មាញច្រើនស្រួលប្រើ គ្រាន់តែតម្លៃនៅរាងខ្ពស់បន្ដិច
Celerio 2022 ប្រភេទឡានមួយទឹកខ្លាញ់គោស្រុកខ្មែរធូរថ្លៃគ្រាន់បើ កាន់ក្រោម 1ម៉ឺនអាចទិញបានជិះហើយ
Kia Ray កំពុងមានសន្ទុះប្រើច្រើនគួរសម ពិសេសឆ្នាំ 2012-2017 តម្លៃទីផ្សារក្រោម 1ម៉ឺនក៏មានលើ 1ម៉ឺនក៏មានដែរ
កូន Pick Up អគ្គិសនីកំពុងត្រៀមចេញលក់តម្លៃខ្ទង់ 2ម៉ឺនដុល្លារសាកថ្មមួយពេញជិះបាន 241គីឡូម៉ែត្រ នឹងសមត្ថភាពដឹកបាន 650គីឡូក្រាម
Kia Tasman ត្រូវបានគេចាត់ទុកជា Raptor របស់កូរ៉េ ដែលមានសមត្ថភាពខ្លាំងមិនធម្មតាឡើយ ខណៈលិចឮដំណឹងថា អាចនឹងចេញលក់នៅស្រុកខ្មែរឆាប់ៗនេះផង
ក្រុមហ៊ុន អ អិម អេ ខេមបូឌា ទទួលបានសិទ្ធិផ្ដាច់មុខក្នុងការនាំចូល និងចែកចាយរថយន្ដ RAM នៅកម្ពុជា
Nissan Rogue 2025 ទើបចេញលក់ក្ដៅៗ ខណៈតម្លៃធូរជាងកាលឆ្នាំ 2024 ខ្ទង់ 2ពាន់ដុល្លារឯណោះ
នោះ! Chevrolet Trax 2024 ថ្មីខ្លាញ់គោទំនងលក់លាងឃ្លាំង ឃើញបញ្ចុះតម្លៃនៅខ្ទង់ 3ម៉ឺនស្ដើង ទំនើបហើយសន្សំសំចៃស៊ីសាំងតិច