Kia Picanto ជាឈ្មោះហើយក៏ជា Space សម្រាប់នាំចេញទៅទីផ្សារបរទេស ចំណែក Morning គឺសម្រាប់ប្រើក្នុងស្រុក។
ចំពោះការឌីស្សាញ របស់ Kia Picanto 2024 ផ្នែកខាងក្រៅផ្លាស់ប្ដូរថ្មី ដោយផ្ទៃខាងមុខបំពាក់សំណាញ់ ជាមួយថ្ពាល់សងខាង ទម្រង់ដូចទៅនឹងច្រមុះខ្លាដែល Kia ហៅថា Tiger-nose grille។
ចំណែកចង្កៀងមុខវិញឌីស្សាញថ្មីជា Y-Sharp មានទម្រង់ជាអក្សរ Y ប្រភេទគុជ Full LED មួយកញ្ចប់តែម្ដង ដែលមានសមត្ថភាព ទម្លាក់តម្លើងហ្វាកូតដោយស្វ័យប្រវត្តិពេលមានឡានមកខាងមុខ។ ចំណែកស្ដុបក្រោយក៏បានពាក់ជា Full LED និងមាន LED Bar អូសកាត់ផ្ទៃគូទក្រោយតែម្ដង។
សម្រាប់តួរខ្លួនរបស់ Morning មានប្រវែង ៣៥៩៥ម.ម ទទឹង ១៥៩៥ម.ម កម្ពស់ ១៤៩៥ម.ម ពីដីមកបាត ១៤១ម.ម ជាមួយទម្ងន់ជាង ១តោន។
Picanto ២០២៤ ជាប្រភេទឡាន Hatchback ទ្វា៥ បំពាក់កៅអីស្បែក ពីរជួរអាចជិះបាន ៥នាក់ នឹងសល់ឃ្លុបក្រោយដាក់អីវ៉ានបានគួរសមដែរ។
និយាយជារួមបើជាប្រភេទ Full Option វិញបំពាក់នៅ កុងទ័រឌីជីថល អេក្រង់ថាច់ ៨អ៉ីងភ្ជាប់ Apple CarPlay & Android Auto កាមេរ៉ាក្រោយជំនួយដោយសេនស័រ រន្ធ USB-C ២គ្រាប់មុខក្រោយ Wireless Charge ដំបូលបើក អាចបញ្ជាតេឡេទម្លាក់កញ្ចក់បាន ពូងសុវត្ថិភាព ៧គ្រាប់ និងផ្ទៃខាងក្នុងផ្នែកខ្លះស្រោបដោយស្បែកជាដើម។
ផ្នែកប្លុកម៉ាស៊ីនវិញ ភ្ជាប់មកជាមួយម៉ាស៊ីន ៣ស៊ីឡាំង ១.០លីត្រ ផលិតកម្លាំងបាន ៦៩ PS បង្វិលកង់ដោយប៉ុងមុខ FWD ជាមួយកម្រិតស៊ីសាំងខ្ទង់ ៤លីត្រ ទៅ ៥លីត្រ ក្នុង១០០គីឡូម៉ែត្រ។
ចំពោះតម្លៃវិញ Picanto ២០២៤ ថ្មីខ្លាញ់គោស្រុកខ្មែរគាស់កេស ២៣,៥០០ដុល្លារ ចំពោះតម្លៃប្រែប្រួលយ៉ាងណានោះ បងប្អូនអាចទំនាក់ទំនងទៅកាន់ក្រុមហ៊ុនផ្ទាស់បាន៕
ដោយ៖ Bunsak
*អត្ថបទនេះរក្សាសិទ្ធដោយ Advanced Auto Digital Media Co.,LTD ©2023
*ADVAN AUTO មិនគាំទ្រការចម្លងអត្ថបទទៅប្រើប្រាស់ឡើងវិញដោយគ្មានអនុញ្ញាតិនោះទេ។
*ជាការជូនដំណឹងនិងព្រមានទៅកាន់បុគ្គលទាំងឡាយណាដែលចម្លងអត្ថបទយើងយកទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ សូមអរគុណ!
CR-V ឆ្នាំ 2020-2023 អត់ទំនើបតែធន់សន្សំសំចៃខ្ពស់ មិនស្មុកស្មាញច្រើនស្រួលប្រើ គ្រាន់តែតម្លៃនៅរាងខ្ពស់បន្ដិច
Celerio 2022 ប្រភេទឡានមួយទឹកខ្លាញ់គោស្រុកខ្មែរធូរថ្លៃគ្រាន់បើ កាន់ក្រោម 1ម៉ឺនអាចទិញបានជិះហើយ
Kia Ray កំពុងមានសន្ទុះប្រើច្រើនគួរសម ពិសេសឆ្នាំ 2012-2017 តម្លៃទីផ្សារក្រោម 1ម៉ឺនក៏មានលើ 1ម៉ឺនក៏មានដែរ
កូន Pick Up អគ្គិសនីកំពុងត្រៀមចេញលក់តម្លៃខ្ទង់ 2ម៉ឺនដុល្លារសាកថ្មមួយពេញជិះបាន 241គីឡូម៉ែត្រ នឹងសមត្ថភាពដឹកបាន 650គីឡូក្រាម
Kia Tasman ត្រូវបានគេចាត់ទុកជា Raptor របស់កូរ៉េ ដែលមានសមត្ថភាពខ្លាំងមិនធម្មតាឡើយ ខណៈលិចឮដំណឹងថា អាចនឹងចេញលក់នៅស្រុកខ្មែរឆាប់ៗនេះផង
ក្រុមហ៊ុន អ អិម អេ ខេមបូឌា ទទួលបានសិទ្ធិផ្ដាច់មុខក្នុងការនាំចូល និងចែកចាយរថយន្ដ RAM នៅកម្ពុជា
Nissan Rogue 2025 ទើបចេញលក់ក្ដៅៗ ខណៈតម្លៃធូរជាងកាលឆ្នាំ 2024 ខ្ទង់ 2ពាន់ដុល្លារឯណោះ
នោះ! Chevrolet Trax 2024 ថ្មីខ្លាញ់គោទំនងលក់លាងឃ្លាំង ឃើញបញ្ចុះតម្លៃនៅខ្ទង់ 3ម៉ឺនស្ដើង ទំនើបហើយសន្សំសំចៃស៊ីសាំងតិច