Ray គឺជាឡានប្រភេទ City Car តែការចនាបែបទម្រង់ជា Minivan ដែលក្រុមហ៊ុន Kia លំដាប់ជួរមុខរបស់កូរ៉េ បានផលិតដំបូងនៅឆ្នាំ២០១២ ដល់ឆ្នាំ២០២២។ ហើយចាប់ពីឆ្នាំ២០១៨ Kia បានធ្វើការផ្លាស់ប្ដូរ និង Update ផ្នែកខ្លះបន្ថែមទៀត ទាំងរូមរាងខាងក្រៅនឹងខាងក្នុង។ មិនតែប៉ុណ្ណោះសម្រាប់ម៉ាស៊ីនវិញ Kia Ray ប្រើទំហំ ៣ស៊ីឡាំង ចំណុះ ១.០លីត្រ តែក៏មានច្រើនជម្រើសដែរដូចជា៖ ប្រភេទប្រើសាំងសុទ្ធ, ប្រភេទប្រើហ្កាស, សាំងបូកជាមួយនឹងហ្កាស, និងប្រភេទ អគ្គិសនីជាដើម។
តែសូមយកតែម៉ាស៊ីនសាំងតែប៉ុណ្ណោះ ដោយមើលឃើញពីការប្រើប្រាស់ នាំចូលមកទីផ្សារកម្ពុជាជាបន្ដបន្ទាប់ ដែលភាគច្រើនសេរីឆ្នាំ ២០១២ ឡើងទាំងស្លាកលេខ និងក្រដាស់ពន្ធក្នុងតម្លៃចន្លោះពី ៧០០០ដុល្លារជាង ទៅ១ម៉ឺនដុល្លារជាង អាស្រ័យលើឆ្នាំផលិត និង Option ឬអាចនិយាយថាតម្លៃស្មើ Morning ០១១ឡើងទៅ។
ថ្ងៃនេះកម្មវិធី បទបង្ហាញរថយន្តមួយទឹក របស់ Advan Auto នឹងធ្វើការលើកយកនៅលក្ខណៈទូទៅមួយចំនួនរបស់ Kia Ray មកធ្វើជាប្រធានបទ ដើម្បីឲ្យបងប្អូនបានដឹងខ្លះៗ គ្រែងលមានចំណាប់អារម្មណ៍ចង់ប្រើប្រាស់ ដើម្បីជំនួយ និងងាយស្រួលក្នុងសម្រេចចិត្ត។
១. Kia Ray ប្រើម៉ាស៊ីន៣ស៊ីឡាំង ចំណុះ ១.០លីត្រ ផលិតកម្លាំងបាន ៧៧សេះ កម្លាំងរមួល ៧០ផោនហ្វីត រត់ដោយប្រអប់លេខ ៤វគ្គអូតូ តែអាចថែមចូលលេខ បង្វិកកង់ដោយប៉ុងមុខ នឹងអាចរត់បានល្បឿនអតិបរិមា ១៤០គីឡូម៉ែត្រ/ម៉ោង។
ម៉ាស៊ីនតូចបែបនេះ ស៊ីសាំងចន្លោះពី ៥លីត្រ ទៅ៦លីត្រប៉ុណ្ណោះសម្រាប់១០០គីឡូម៉ែត្រ ឬអាចប្រែប្រួលតិចតួចទៅតាមស្ថានភាពជាក់ស្ដែង។
២. ជើងក្រោមរបស់ Kia Ray ប្រើជាប្រភេទ ប្រពន្ធ័ឯករាជ Independent Suspension អមដោយ រឺស័រ Spring នៅផ្នែកខាងមុខ និងខាងក្រោយជា Semi-Independent ជាមួយនឹងរឺស័រ Spring វាជួយធ្វើការទប់លំនឹងបានល្អគួរសម តែរាងរលាកបន្ដិច។ ចំណែកយាន់កង់វិញទំហំ ១៤អីញ ហ្វ្រាំងប្រើប្រភេទឌីសគៀបទាំងមុខក្រោយ ជំនួយដោយប្រពន្ធ័ ABS។
៣. ការរចនាផ្នែកខាងក្រៅរាងប្លែកជាងរថយន្តផ្សេងៗ ដែលមើលទៅជាទម្រង់បែបឡានអគ្គិសនីច្រើនជាង Kia Ray នេះបើជាប្រភេទ Full Option វិញបំពាក់ចង្កៀងមុខក្រោមជាប្រភេទ LED រួមជាមួយនឹងពិលកាង អមដោយសំណាញ់បាណា មើលទៅស្អាត នឹងសក្កិសមជាមួយនឹងសុភាពនារី ឬសិស្សសាលជាដើម។
វាជាប្រភេទឡាន Minivan តែខ្លីល្មមជាក់ស្ដែង Ray មានប្រវែង ៣៥៩៥ម.ម ទទឹង ១៥៩៥ម.ម កម្ពស់ ១៧០០ម.ម ពីដីមកបាត ១៦០ម.ម នឹងទម្ងន់ ៩៩៨គីឡូក្រាមប៉ុណ្ណោះ។
ឃើញតូចខ្លីមែន តែចូលមកខាងក្នុងទូលាយគូសម អាចជិះបានគ្នា៥នាក់ ខ្ពស់ស្រលាស់ល្អងាយស្រួលអង្គុយនឹងចេញចូល។ វាជាប្រភេទឡានទ្វា៥ ដែលទ្វាពីខាងអ្នកដំណើរគឺបើកទាញទៅក្រោយមិនខុសពីឡាន Van ផ្សេងៗទេ។
តែបើជាប្រភេទ Full Option វិញវាបំពាក់មកជាមួយនៅកៅអីស្បែក២ជួរជំនួយដោយអេឡិចត្រនិកខាងអ្នកបើកបរ, ប្រើបូតុង Power Start បំពាក់ Smart Key ២គ្រាប់ កុងទ័រឌីជីថល អេក្រង់ធំ ៨អីញ មានមុខងារជាច្រើន ហើយក៏ភ្ជាប់ជាមួយ នឹង GPS កាម៉េរាក្រោយ Sensor ៤គ្រាប់ជំនួយពេលចូលចតផងដែរ។ ក្រៅពីនឹងឃើញមានកំដៅកៅអី Speaker ៨គ្រាប់ ពោងសុវត្ថិភាព ជុំវិញ នឹងមានកន្លែងដាក់អីវ៉ានជាច្រើនកន្លែងជាដើម។
និយាយរួមចំពោះ Kia Ray តូចល្មមសន្សំសំចៃ នឹងងាយស្រួលក្នុងការធ្វើដំណើរក្នុងទីក្រុង ព្រោះវាជាប្រភេទឡាន City Car។ អាចនិយាយបានថា Ray សក្កិសមសម្រាប់សុភាពនារីៗ ដែលប្រើសម្រាប់ដឹងកូនទៅសាលា ឬដឹងអីវ៉ានទៅផ្សារទិញម្ហូប នឹងសម្រាប់សិក្សសាលា ឬអ្នកធ្វើការ ព្រោះវាទាប ម៉ាស៊ីនតូចជាន់មិនសូវស្ទុះ សមស្របប្រើនៅទីជិតៗ នឹងផ្លូវស្រួលដូចក្នុងក្រុងជាងដើម។ តែបើបងប្អូនដែលឧស្សាហ៍ធ្វើដំណើរផ្លូវឆ្ងាយចុះខេត្ត រត់ល្បឿន Kia Ray នេះអាចនឹងពិបាកបន្ដិច បើជិះគ្នា៥នាក់ ហើយបើកចូលភូមិផ្លូវក្រឡុកទៀត អាចចុះដើរក៏ថាបាន។
សរុបមក Admin មិនណែនាំឡើយសម្រាប់ Kia Ray នេះក្នុងការប្រើប្រាស់ជាទូទៅ ថ្វីត្បិតសន្សំសំចៃមែន តែបើចង់លក់វិញអាចខាតច្រើន។ តែចំពោះបងប្អូនដែលមានលទ្ធភាពធូរធា ចង់ចំណាយថវិកា ខ្ទង់៨០០០ដុល្លារជាង សម្រាប់ទិញរថយន្តប្រើបន្ទាប់បន្សំដែលទូលាយប្លែក ហើយប្រើប្រាស់ជិតៗធម្មតា អាចពិចារណាជាមួយនឹង Kia Ray នេះបាន៕
ដោយ៖ BunSak
Lexus Cambodia រៀបចំកម្មវិធីពិសាភោជនាហារ "ELECTRIFIED EXCLUSIVE DINNER" បង្ហាញពីនវានុវត្តន៍នៃថាមពលអគ្គិសនី និងបទពិសោធដ៏អស្ចារ្យប្រកបដោយប្រណីតភាព
Royal Enfield ពង្រឹងភាពដឹកនាំនៅក្នុងទីផ្សារម៉ូតូធំក្នុងប្រទេសកម្ពុជា ជាមួយតម្លៃថ្មី និងកម្មវិធីប្រូម៉ូសិនពិសេសមុនពិធីបុណ្យចូលឆ្នាំខ្មែរ
ក្រុមហ៊ុន អ អិម អេ ខេមបូឌា ប្រកាសផ្ដល់អាហារូបករណ៍ដល់ពលករ និងជនភៀសសឹកចំនួន ១០០ នាក់
AION Cambodia និងក្រុម NCHIVE បិទបញ្ចប់ព្រឹត្តិការណ៍តន្រ្តីសប្បុរសធម៌ដោយជោគជ័យតាមរយៈរថយន្ត AION UT
នោះ! Lexus IS200t 2016 បច្ចុប្បន្នមានតម្លៃក្រោម 3ម៉ឺនដុល្លារ ខណៈតម្លៃនេះពីមុនរកទិញមិនបានឡើយ
Chevrolet Trailblazer ជាអតីតឡានកៅអី 3ជួរ SUV ខ្លាញ់គោស្រុកខ្មែរឆ្នាំខ្ពស់ហើយធូរថ្លៃគួរសម ម្យ៉ាងក៏សន្សំសំចៃគ្រាន់បើដែរ
បាត់វត្តមាន Colorado មួយរយៈធំស៊េរីថ្មីមិនទាន់មក អាចមើលស៊េរីចាស់ពពូកឆ្នាំ2017-2020 បានតម្លៃខ្ទង់ 2ម៉ឺនដុល្លារជាងប៉ុណ្ណោះ
Prius ពណ៌ខៀវ 2010-2015 ធូរថ្លៃជាងគេកាន់ខ្ទង់ 1ម៉ឺនដុល្លារស្ដើងក៏ទិញបាន បច្ចុប្បន្នពណ៌នេះស្ទើរគ្មានសោះប្រភេទក្រដាសពន្ធ