បែកធ្លាយតម្លៃនៅខ្មែរ! Kia Ray 2023 ចេញជាផ្លូវការទំនើបប្លែក តែឃើញតម្លៃសុំពិចារណាសិនហើយ

អ្នកទស្សនា
4718
0/ AKlasseAuto Promotion
Untitled-2-Recovered.jpg

Kia បញ្ចេញត្រកូលកូនឡាន City Car ឬជាប្រភេទ Hatchback ដែលមានទម្រង Mini Van ព្រោះតែរាងកម្ពស់ និងការបើកទ្វាក៏ទាញទៅម្ខាងដូចប្រភេទ Mini Van ដែរ។ សម្រាប់ម៉ូឌែលឆ្នាំ២០២៣នេះ Kia Ray បានប្រែមុខមាត់ថ្មី ដែលចង្គៀងមុខបំពាក់ជាគុជ LED អមដោយ Daytime Running Light មានទម្រង់បែបថ្មីមើលទៅអំណាចស្អាតជាងមុន ជាមួយនឹងស្ដុបក្រោយ LED រំលិចដោយយាន់កង់ថ្មីទំហំ ១៥អីញ ដើម្បីកាន់តែលើកសម្រស់ Kia Ray មួយផ្នែកទៀតផងដែរ។

s1-06485388.jpg

ចំពោះទំហំ ភិនភាគ គីមិនជាខុសពីស៊េរីឆ្នាំមុនៗប៉ុន្មានទេ នៅតែរក្សារ DNA ជា Ray ដដែលគ្រាន់តែលើកនេះ Kia បំពាក់មកនៅប្រព័ន្ធសុវត្ថិភាពបន្ថែម ឲ្យកាន់តែទំនើបប៉ុណ្ណោះដូចជា៖

ប្រព័ន្ធផ្ដល់សញ្ញាពេលមានវ៉ាជែង Blind Sport Monitor។

ប្រព័ន្ធចាប់ហ្វ្រាំងអូតូពេលមានឧបសគ្គនៅខាងក្រោយ Rear Cross-Traffic Collision-Avoidance Assist និងមានមុខងារប្រព័ន្ធសុវត្ថិភាពពិសេសៗមួយចំនួនទៀតផងដែរ។

2023-Kia-Ray-3.jpg

ឃើញតូចខ្លីមែន តែចូលមកខាងក្នុងទូលាយគូសម អាចជិះបានគ្នា៥នាក់  ខ្ពស់ស្រលាស់ល្អងាយស្រួលអង្គុយនឹងចេញចូល។ 

Ray បំពាក់មកជាមួយកៅអីស្បែក២ជួរជំនួយដោយអេឡិចត្រនិកខាងអ្នកបើកបរ, ប្រើបូតុង Power Start បំពាក់ Smart Key ២គ្រាប់ កុងទ័រឌីជីថល អេក្រង់ធំ ៨អីញមានមុខងារជាច្រើន ហើយក៏ភ្ជាប់ជាមួយ នឹង GPS កាម៉េរាក្រោយ Sensor មួយជុំផងដែរ។ ក្រៅពីនឹងឃើញមានកំដៅកៅអី Speaker ៨គ្រាប់ ពោងសុវត្ថិភាព ជុំវិញនឹងមានកន្លែងដាក់អីវ៉ានជាច្រើនកន្លែងជាដើម។ 

640px-Kia_Ray_TAM_PE2_Clear_White_(2).jpg

ប្លុកម៉ាស៊ីនមិនមានអ្វីកែប្រែច្រើននោះទេ Kai Ray បំពាក់ម៉ាស៊ីនសាំង ១.០លីត្រ ផលិតកម្លាំងបាន ៧៥សេះ កម្លាំងរមួល ៩៥ញូតុនម៉ែត្រ  រត់ដោយប្រអប់លេខ ៤វគ្គអូតូ ជាមួយកម្រិតស៊ីសាំងត្រឹម ៤លីត្រ ទៅ៥លីត្រប៉ុណ្ណោះ។ 

ចំណែកប្រភេទ EV បំពាក់ដោយម៉ូទ័រអេឡិចត្រិចដែលអាចផលិតកម្លាំងបាន ៦៧សេះ ជំនួយដោយអាគុយ Lithium-ion ទំហំ ១៦.៤kWh ដែលសាកមួយពេញអាចរត់បាន ១៣៨គីឡូម៉ែត្រ។ 

640px-Kia_Ray_PE_II_Clear_White_(1).jpg

ចំពោះតម្លៃវិញនៅប្រទេសកូរ៉េចាប់ពី ១៣៥៥០០០០វ៉ុន ឬស្មើនិង ១០៣៩៨ដុល្លារ ហើយកាលពីថ្មីៗនេះឃើញខាង Dealer នៅស្រុកខ្មែរនាំចូលមកប្រមាណជា ២ ទៅ ៣គ្រឿងទៅហើយ។ ចំណែកម្លៃវិញបើតាមប្រភពបានអោយដឹងថា បូកទាំងពន្ធ និងការដឹកជញ្ជូនមកដល់ខ្មែរលក់ចេញខ្ទង់ ២ម៉ឺនដុល្លារជាងឯណោះ។ ចុះបងប្អូនយល់យ៉ាងណាដែរចំពោះ Kia Ray ស៊េរីឆ្នាំ២០២៣នេះ? 

ដោយ៖ Bunsak

ចែករំលែក
ពាក្យទាក់ទង

វីដេអូ

maxresdefault.webp
[English Sub] The adventure with Land Rover Defender 130: The Ultimate Challenge
maxresdefault (1).webp
Should You Own Toyota​ Raize? - តម្លៃខ្ទង់ ២ ម៉ឺនដុល្លារជាង ស័ក្តជាមួយអ្នកណាខ្លះ? I Advan Auto
3 Model Hyundai .png
សុទ្ធតែឡាន Hyundai ពេញនិយម - មុនរើសមួយណា មើលវីដេអូសិន I Advan Auto
maxresdefault (1).jpeg
Toyota Tacoma 2024 Reaction & Review - មកម្តងនេះដើរមុនគេ ១០ ជំហ៊ាន I Advan Auto
Advan Auto videos for sharing more automotive knowledge
See More