Nissan Navara ប្រើម៉ាស៊ូតតម្លៃនៅខ្ពស់គួរសម ចំណែកទីផ្សារក៏ល្អគ្រាន់បើខណៈ Frontier ហាក់ដើរថយក្រោយឆ្ងាយ

អ្នកទស្សនា
99
0/ AKlasseAuto Promotion
Untitled-45-Recovered-Recovered7.jpg

ចំពោះឡាន Pick Up របស់ Nissan មានរូបរាងតែមួយ ខុសតែម៉ាស៊ីន នឹងទីផ្សារប៉ុណ្ណោះដូចជា Nissan Frontier ប្រើម៉ាស៊ីនសាំងសម្រាប់ទីផ្សាប៉ែកអាមេរិក ខណៈ Navara ប្រើជាមួយម៉ាស៊ីនម៉ាស៊ូតសម្រាប់ទីផ្សារ ប៉ែកអ៉ឺរ៉ប់ នឹងអាស៊ីជាដើម។

image.png

បើតាមការនិយមស្រុកខ្មែរប្រភេទឡានដឹក Pick Up ដែលប្រើម៉ាស៊ូត ហាក់មានទីផ្សារល្អជាង ប្រើសាំង បើទោះបីជាប្រភេទម៉ាស៊ីន គ្រឿងបន្លាស់ នឹងការជួសជុលថ្លៃជាងសាំងក៏ដោយ។

2007-Nissan-Navara-4l-V6-4x4-private-3184912_1.jpg

Navara ឃើញមានប្រើច្រើនចាប់ពីស៊េរីឆ្នាំ ២០០៥ ដល់ ២០១២ ជាមួយតម្លៃទីផ្សារបច្ចុប្បន្នឃើញដាក់លក់ខ្ទង់ ១ម៉ឺនដុល្លារស្ដើង ទៅ ១ម៉ឺនដុល្លារក្រាស់ អាស្រ័យលើ ពណ៌ ឆ្នាំផលិត នឹងភិនភាគឡានជាក់ស្ដែង។ ខណៈ Frontier ហាក់ធ្លាក់ថ្លៃច្រើនគួរសមសមសល់ខ្ទង់ ៨,០០០ដុល្លារ ទៅ ១១,០០០ដុល្លារ ប៉ុណ្ណោះ។

R (1).jpg

Nissan Navara ប្រើម៉ាស៊ីនម៉ាស៊ូត ៤ស៊ីឡាំង ២.៥លីត្រ ជំនួយដោយ Turbo ផលិតកម្លាំង ១៧៤សេះ កម្លាំងរមួល ២៩៧ផោនហ្វីត ដែលខ្មែរយើងហៅថាម៉ាស៊ីនតូច។ ជាមួយកម្រិតស៊ីប្រេងខ្ទង់ ៨លីត្រ ទៅ១១លីត្រ ក្នុង១០០គីឡូម៉ែត្រ ឬអាចច្រើនជាងនេះតាមការបើកបរជាក់ស្ដែង។

image.png

ខណៈម៉ាស៊ីនមួយជម្រើសទៀតទំហំ ៦ស៊ីឡាំង ៣.០លីត្រ ជំនួយដោយ Turbo ផលិតកម្លាំង ២៣១សេះ និងកម្លាំងរមួល រហូតដល់ ៤០៣ផោនហ្វីត ជាមួយកម្រិតស៊ីប្រេងខ្ទង់ ១០លីត្រ ទៅ១៣លីត្រជាង ក្នុង១០០គីឡូម៉ែត្រ ឬអាចលើសនេះតិចតួច។

R.jpg

ម៉ាស៊ីនទាំងពីរនេះ មានជម្រើសរត់ដោយប្រអប់លេខ ៥វគ្គអូតូ និង ៦វគ្គលេខដៃ បង្វិលកង់ដោយ ប្រភេទប៉ុង១  RWD នឹងប៉ុង២ 4WD ជំនួយដោយប្រព័ន្ធកាប់ពីតាស់ផងដែរ។

nissan-navara-2007-269853.jpg

សម្រាប់បងប្អូនវិញយល់យ៉ាងណាដែរចំពោះ Nissan Navara ស៊េរីឆ្នាំ ២០០៥ ដល់ ២០១២ មួយនេះ? បងប្អូនដែលមានមតិយោបល់ បទពិសោធន៍ នឹងព័ត៍មានបន្ថែម អាចចែករំលែកបាន៕ 

Cropped_Image800500_11080_099_9ec6b32c28.jpg

ដោយ៖ Bunsak

លោកអ្នកអាចចូលទៅទស្សនាវីដេអូអំពីរថយន្តជាច្រើនទៀតនៅលើ YouTube Channel Advan Auto 

*អត្ថបទនេះរក្សាសិទ្ធដោយ Advanced Auto Digital Media Co.,LTD ©2023

*ADVAN AUTO មិនគាំទ្រការចម្លងអត្ថបទទៅប្រើប្រាស់ឡើងវិញដោយគ្មានអនុញ្ញាតិនោះទេ

*ជាការជូនដំណឹងនិងព្រមានទៅកាន់បុគ្គលទាំងឡាយណាដែលចម្លងអត្ថបទយើងយកទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ សូមអរគុណ!

ចែករំលែក
ពាក្យទាក់ទង

អត្ថបទថ្មី

MG Forever Care.jpg

រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា

Bejing Auto Show 2026_Aticle thumbnail.jpg

កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026

MG New Collection_Aticle thumbnail.jpg

ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ

ADVAN AUTO Thumbnail Poster (1920 x 1080 px) (4).jpg

ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ

វីដេអូ

maxresdefault.webp
[English Sub] The adventure with Land Rover Defender 130: The Ultimate Challenge
maxresdefault (1).webp
Should You Own Toyota​ Raize? - តម្លៃខ្ទង់ ២ ម៉ឺនដុល្លារជាង ស័ក្តជាមួយអ្នកណាខ្លះ? I Advan Auto
3 Model Hyundai .png
សុទ្ធតែឡាន Hyundai ពេញនិយម - មុនរើសមួយណា មើលវីដេអូសិន I Advan Auto
maxresdefault (1).jpeg
Toyota Tacoma 2024 Reaction & Review - មកម្តងនេះដើរមុនគេ ១០ ជំហ៊ាន I Advan Auto
Advan Auto videos for sharing more automotive knowledge
See More