Spark ជាប្រភេទឡាន Hatchback របស់ Chevrolet ដែលឃើញមានប្រើ នឹងដាក់លក់គួរសមនៅស្រុកខ្មែរ ខណៈកាលពី ២ទៅ៣ ឆ្នាំមុន បើប្រភេទក្រាសពន្ធវិញ ក្បែរ ១ម៉ឺនដុល្លារ ទៅ ១ម៉ឺនដុល្លារស្ដើងឯណោះ។
ប៉ុន្ដែបច្ចុប្បន្ននេះឃើញធូរថ្លៃច្រើន សម្រាប់ស្លាកលេខខ្ទង់ ៥,០០០ដុល្លារជាង ទៅ ៧,០០០ដុល្លារជាង ខណៈពពួកក្រដាសពន្ធសល់ខ្ទង់ ៧,០០០ដុល្លារ ទៅ ៩,០០០ដុល្លារ អាស្រ័យលើ ព័ណ៌ Option ឆ្នាំផលិត នឹងភិនភាគឡានជាក់ស្ដែង។
Spark ចំពោះទំហំមិនជាលើសខ្វះនឹងពពួក Morning ប៉ុន្មានឡើយ ជាក់ស្ដែងប្រវែងសរុប ៣.៦ ម ទទឹង ១.៥ ម និងកម្ពស់ ១.៥ ម ចំណែកកម្ពស់ពីដីមកដល់បាតឡាន ១៤១ ម.ម ជាមួយទម្ងន់ក្បែរ ១តោន។
Spark ដែលឃើញប្រើនៅស្រុកខ្មែរភាគច្រើនបំពាក់ម៉ាស៊ីន ២ ជម្រើសគឺ ម៉ាស៊ីន ១.២លីត្រ ៤ ស៊ីឡាំង ផលិតកម្លាំង ៨២ សេះ និង ម៉ាស៊ីន ១.០លីត្រ ផលិតកម្លាំង ៦៧ សេះ រត់ដោយប្រអប់លេខ ៥វគ្គ មានទាំងលេខដៃ និងអូតូ ដំណើរការដោយប៉ុងមុខ FWD ជាមួយកម្រិតស៊ីសាំងខ្ទង់ ៦លីត្រ ទៅ ៧លីត្រជាងក្នុង១០០គីឡូម៉ែត្រ ឬអាចលើសខ្វះតិចតួចអាស្រ័យលើស្ថានភាពជាក់ស្ដែង។
ទោះបីជាឆ្នាំផលិតរាងខ្ពស់បន្ដិចមែន ប៉ូន្ដែហាក់នៅសាមញ្ញនៅឡើយ បំពាក់កៅអីធម្មតា ២ជួរ ជិះបានគ្នា ៥នាក់ល្មម នឹងសល់ឃ្លុបក្រោយដាក់អីវ៉ានបានមួយចំនួនទៀត។
បើជាប្រភេទ Full Option រាងគ្រាន់បន្ដិច ឃើញបំពាក់មកជាមួយ កៅអីស្បែករំលិចដោយថ្នេរ ពោងសុវត្ថិភាព ៦គ្រាប់ មានប្រព័ន្ធហ្វ្រាំង ABS និង EBS ព្រមទាំងមានសេនស័រ ២គ្រាប់ ជំនួយពេលចូលចតផងដែរ ។
សម្រាប់បងប្អូនវិញយល់យ៉ាងណាដែរចំពោះ Chevrolet Spark មួយនេះ? បងប្អូនដែលមានមតិយោបល់ បទពិសោធន៌ធ្លាប់ប្រើ អាចចែករំលែកបន្ថែមបាន៕
ដោយ៖ Bunsak
លោកអ្នកអាចចូលទៅទស្សនាវីដេអូអំពីរថយន្តជាច្រើនទៀតនៅលើ YouTube Channel Advan Auto
*អត្ថបទនេះរក្សាសិទ្ធដោយ Advanced Auto Digital Media Co.,LTD ©2023
*ADVAN AUTO មិនគាំទ្រការចម្លងអត្ថបទទៅប្រើប្រាស់ឡើងវិញដោយគ្មានអនុញ្ញាតិនោះទេ
*ជាការជូនដំណឹងនិងព្រមានទៅកាន់បុគ្គលទាំងឡាយណាដែលចម្លងអត្ថបទយើងយកទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ សូមអរគុណ!
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
នោះ! Lexus IS200t 2016 បច្ចុប្បន្នមានតម្លៃក្រោម 3ម៉ឺនដុល្លារ ខណៈតម្លៃនេះពីមុនរកទិញមិនបានឡើយ
Chevrolet Trailblazer ជាអតីតឡានកៅអី 3ជួរ SUV ខ្លាញ់គោស្រុកខ្មែរឆ្នាំខ្ពស់ហើយធូរថ្លៃគួរសម ម្យ៉ាងក៏សន្សំសំចៃគ្រាន់បើដែរ
បាត់វត្តមាន Colorado មួយរយៈធំស៊េរីថ្មីមិនទាន់មក អាចមើលស៊េរីចាស់ពពូកឆ្នាំ2017-2020 បានតម្លៃខ្ទង់ 2ម៉ឺនដុល្លារជាងប៉ុណ្ណោះ
Prius ពណ៌ខៀវ 2010-2015 ធូរថ្លៃជាងគេកាន់ខ្ទង់ 1ម៉ឺនដុល្លារស្ដើងក៏ទិញបាន បច្ចុប្បន្នពណ៌នេះស្ទើរគ្មានសោះប្រភេទក្រដាសពន្ធ