បើនិយាយពីឡានកែ ឬប្ដូរចង្កូតពីស្ដាំមកឆ្វេង មិនមែនមានតែ Toyota Belta នេះមួយទេដែលកំពុងប្រើប្រាស់ នឹងដាក់លក់នៅស្រុកខ្មែរ។ ក្រៅពីនោះមានដូចជា Vitz, ពពួក Alphard នឹង Vellfire ឆ្នាំ២០១៥ ចុះក្រោមជាដើម។
សម្រាប់ Belta អាចថាជាឡានដែលមានរូបរាងសមរម្យ នឹងសាមញ្ញជាមួយតម្លៃធូរគួរសម ដែលស្រុកខ្មែរឃើញនៅលើទីផ្សារដាក់លក់ នឹងប្រើភាគជាច្រើនជាជំនាន់ទី១ ស៊េរីឆ្នាំ ២០០៦ ដល់ ២០១២ ដែលមានម្លៃខ្ទង់ ៧,០០០ដុល្លារជាង ទៅ ១២,០០០ដុល្លារ អាស្រ័យលើព័ណ៌ ឆ្នាំផលិត ក្រដាសពន្ធ ឬស្លាកលេខ នឹងភិនភាគឡានជាក់ស្ដែងជាដើម។
Toyota Belta ជាប្រភេទឡាន Sedan ដែលប្រើម៉ាស៊ីនតូចល្មមទំហំ ៣ស៊ីឡាំង ១.០លីត្រ ផលិតកម្លាំង ៧១សេះ កម្លាំងរមួល ៦៩ផោនហ្វីត ប្រើប្រអប់លេខ CVT បង្វិលកង់ដោយប៉ុងមុខ (FWD) ជាមួយកម្រិតស៊ីសាំងខ្ទង់ ៥លីត្រជាង ទៅ ៧លីត្រ ក្នុង ១០០គីឡូម៉ែត្រ ឬអាចលើសខ្វះតិចតួចអាស្រ័យលើស្ថានភាពជាក់ស្ដែង។
Belta មានប្រវែងសរុប ៤៣០០ម.ម ទទឹង ១៧០០ម.ម កម្ពស់ ១៤៨០ម.ម ពីដីមកបាត១៥០ម.ម និងទម្ងន់ ១១២០គីឡូក្រាម។
ចំពោះផ្ទៃខាងក្នុងវិញមិនមានអ្វីប្លែកឡើយ បំពាក់បរិក្ខាសាមញ្ញៗដូចជា កៅអីធម្មតា២ជួរ អាចជិះបានគ្នា៥នាក់ និងសល់ឃ្លុបក្រោយសម្រាប់ដាក់ឥវ៉ានបានគួរសម។ ក្រៅពីនឹងឃើញមាន Speaker ៦គ្រាន់ ពោងសុវត្ថិភាព ចំនួន២ និងមុខងាមួយចំនួនបញ្ជាដោយប៉ូតុង និយាយរួមគឺថាធម្មតាៗ។
សម្រាប់បងប្អូនវិញយល់យ៉ាងណាដែរចំពោះ Toyota Belta មួយនេះ? បរិក្ខាគ្រឿងបំពាក់ នឹងកម្លាំងម៉ាស៊ីនប៉ុណ្ណឹងគិតថាសមនឹងតម្លៃដែរឬអត់? សម្រាប់បងប្អូនដែលមាន បទពិសោធន៌ មតិយោបល់ អាចចូលរួមចែករំលែក ដើម្បីឲ្យបងប្អូនដែលមានបំណងចង់ប្រើ Belta អាចដឹងបន្ថែមបាន៕
ដោយ៖ Bunsak
លោកអ្នកអាចចូលទៅទស្សនាវីដេអូអំពីរថយន្តជាច្រើនទៀតនៅលើ YouTube Channel Advan Auto
*អត្ថបទនេះរក្សាសិទ្ធដោយ Advanced Auto Digital Media Co.,LTD ©2023
*ADVAN AUTO មិនគាំទ្រការចម្លងអត្ថបទទៅប្រើប្រាស់ឡើងវិញដោយគ្មានអនុញ្ញាតិនោះទេ
*ជាការជូនដំណឹងនិងព្រមានទៅកាន់បុគ្គលទាំងឡាយណាដែលចម្លងអត្ថបទយើងយកទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ សូមអរគុណ!
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
នោះ! Lexus IS200t 2016 បច្ចុប្បន្នមានតម្លៃក្រោម 3ម៉ឺនដុល្លារ ខណៈតម្លៃនេះពីមុនរកទិញមិនបានឡើយ
Chevrolet Trailblazer ជាអតីតឡានកៅអី 3ជួរ SUV ខ្លាញ់គោស្រុកខ្មែរឆ្នាំខ្ពស់ហើយធូរថ្លៃគួរសម ម្យ៉ាងក៏សន្សំសំចៃគ្រាន់បើដែរ
បាត់វត្តមាន Colorado មួយរយៈធំស៊េរីថ្មីមិនទាន់មក អាចមើលស៊េរីចាស់ពពូកឆ្នាំ2017-2020 បានតម្លៃខ្ទង់ 2ម៉ឺនដុល្លារជាងប៉ុណ្ណោះ
Prius ពណ៌ខៀវ 2010-2015 ធូរថ្លៃជាងគេកាន់ខ្ទង់ 1ម៉ឺនដុល្លារស្ដើងក៏ទិញបាន បច្ចុប្បន្នពណ៌នេះស្ទើរគ្មានសោះប្រភេទក្រដាសពន្ធ