LX470 ជាកំពូល SUV ខ្នាតធំរបស់ Lexus ដែលគេផលិតឡើងផ្ដោតសំខាន់លើ អំណាច ផាសុកភាព ប្រណិតភាពបែប Luxury នឹងសមត្ថភាពភាពកម្លាំង Performance ក្នុងការបើកបរ។ LX470 ចូលជំនាន់ទី២ ទៅហើយ ដែលផលិតចាប់ពីឆ្នាំ ១៩៩៨ ដល់ ២០០៧ ក្នុងនោះនៅឆ្នាំ ២០០៣ ឡើងទៅ Lexus ចាប់ផ្ដើមធ្វើកំណែរទម្រង់ផ្នែកខ្លះ ពិសេសលើប្លុកម៉ាស៊ីនតិចតួច នឹងផ្ទៃខាងក្នុងប្លែកច្រើនដែលមើលទៅស្អាតជាងមុនឆ្ងាយ។
សម្រាប់ស្រុកខ្មែរវិញខ្ទង់ ២០ឆ្នាំមុន LX470 ដើរតួរនាទីយ៉ាងសំខាន់ជាក្បួនដង្ហែថ្នាក់ដឹកនាំជាន់ខ្ពស់ ហើយក៏ជារថយន្ដរបស់សេដ្ឋីអភិជនផងដែរ ខណៈពពួករថយន្ដ អឺរ៉ុប មិនទាន់មានភាពពេញនិយមនៅឡើយ។
ជាប្រភេទរថយន្ដ SUV ធំទូលាយខ្ពស់ស្រឡះល្អ ជាមួយតួរខ្លួនប្រវែង ៤,៨៩០ម.ម ទទឹង ១,៩៤១ម.ម កម្ពស់ ១,៨៤៩ម.ម ពីដីមកបាត ២៣០ម.ម ជាមួយទម្ងន់សរុប ២.៥តោនឯណោះ។
ចំពោះកម្លាំងម៉ាស៊ីនវិញ Lx470 ឆ្នាំ៩៨ ដល់២០០២ បំពាក់ម៉ាស៊ីន ៨ ស៊ីឡាំង ៤.៧ លីត្រ ផលិតកម្លាំង ២៣០ សេះ កម្លាំងរមួល ៣២០ ផោនហ្វីត ប្រើប្រអប់លេខ ៤ វគ្គអូតូ។
ចូលដល់ឆ្នាំ២០០៣ ដល់ ២០០៦ វាប្រើម៉ាស៊ីនដដែលតែបន្ថែមកម្លាំង ៥ សេះ សរុប ២៣៥ សេះ និងប្រអប់លេខ ៥ វគ្គអូតូ រត់ដោយប៉ុងមុខក្រោយប្រភេទ 4WD នឹងមានជំនួយដោយប្រព័ន្ធកាប់ពីតាស់ ជាមួយ Driving Mode ដែលអាចថែមថយបានដូជា Normal, Comfort និង Sport Mode ផងដែរ។
ក្រៅពីនោះប្រព័ន្ធជើងក្រោយ ផ្នែកខាងមុខជាប្រព័ន្ធឯករាជ និងស្លាបប្រចៀវឌុប Double Wishbone និងខាងក្រោយជាដែកកាត់ទទឹង Solid Live Axle ហើយក៏បន្ថែមជាមួយប្រព័ន្ធ Active Height Control ឬហៅថាគ្រាប់បែក ជាប្រព័ន្ធបូមឡើងចុះ សម្រាប់ជំនួយដល់ការធ្វើដំណើរតាមស្ថានភាពផ្លូវជាដើម។
ចំពោះកម្រិតស៊ីសាំងវិញបច្ចុប្បន្នខ្ទង់ ១៤លីត្រ ទៅ ១៧លីត្រ ក្នុង១០០គីឡូម៉ែត្រ ឬអាចលើសខ្វះតិចតួចអាស្រ័យលើស្ថានភាពជាក់ស្ដើង។ ម្យ៉ាងកម្រិតស៊ីសាំងដ៏ច្រើននេះហើយ ដែលធ្វើឲ្យពពួក LX 470 កាន់តែធ្លាក់ថ្លៃខ្លាំង មិនតែប៉ុណ្ណោះបងប្អូនដែលមានលទ្ធភាពល្មមៗ ស្ទើរតែមិនហានជិះឡើយ បើទោះបីជា LX470 មានភាពហាប់ណែនល្អ ម៉ាស៊ីនខ្លាំង នឹងតម្លៃធូរក៏ដោយ។
បច្ចុប្បន្នតម្លៃទីផ្សារសម្រាប់ឆ្នាំ ១៩៩៨ ដល់ ២០០២ ចន្លោះពី ក្បែរ ១ម៉ឺន ទៅ ១ម៉ឺនដុល្លារជាង ខណៈស៊េរីឆ្នាំ ២០០៣ ឡើងទៅខ្ទង់ ២ម៉ឺនដុល្លារ ទៅ ២ម៉ឺនដុល្លារជាង អាស្រ័យលើ ពណ៌ Option នឹងភិនភាគឡានជាក់ស្ដែង។
ស៊េរីចាស់បន្ដិចមែន តែផ្ទៃខាងក្នុងមិនធម្មតាឡើយ ជាប្រភេទ SUV កៅអី៣ជួរ ទូលាយល្អណាស់ បើជាប្រភេទឆ្នាំ ២០០៣ឡើងលើ ជាទូទៅបំពាក់កៅអីស្បែក ជំនួយដោយអេឡិចត្រនិច នឹងមុខងារកម្ដៅ ដំបូលបើក ហ្វមីការឈើ ចំពោះតាបឡូ រចនាឡើងស្អាតជាងមុន មាន LCD Monitor អេក្រង់ថាច់ ជាដើម។
បើជា Full Option វិញកាន់តែពិសេសវាមាន អេក្រង់ធំ ភ្ជាប់ Bluetooth, Sensor និង Camera ក្រោយជំនួយពេលចូលចត, វាក៏មាន Rain sensing ឬក៏ផ្លិតទឹកអូតូ, Speaker ប្រពៃណី Mark Levinson ១១ គ្រាប់ Premium ជំនួយដោយ Surround Sound ជាពិសេសមានកាមេរ៉ាមើលពេលយប់ឬ Night Vision Camera ជាប្រភេទកាមេរ៉ាសុវត្ថិភាពចាប់រូបភាពមនុស្សសត្វនៅពេលឆ្លងកាត់ ផងដែរ។
សម្រាប់បងប្អូនវិញយល់យ៉ាងណាដែរចំពោះ LX470 មួយនេះ? បងប្អូនដែលមានមតិយោបល់ បទពិសោធន៌ នឹងព័ត៍មានបន្ថែម អាចចែករំលែកបាន៕
ដោយ៖ Bunsak
*អត្ថបទនេះរក្សាសិទ្ធដោយ Advanced Auto Digital Media Co.,LTD ©2023
*ADVAN AUTO មិនគាំទ្រការចម្លងអត្ថបទទៅប្រើប្រាស់ឡើងវិញដោយគ្មានអនុញ្ញាតិនោះទេ។
*ជាការជូនដំណឹងនិងព្រមានទៅកាន់បុគ្គលទាំងឡាយណាដែលចម្លងអត្ថបទយើងយកទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ សូមអរគុណ!
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
នោះ! Lexus IS200t 2016 បច្ចុប្បន្នមានតម្លៃក្រោម 3ម៉ឺនដុល្លារ ខណៈតម្លៃនេះពីមុនរកទិញមិនបានឡើយ
Chevrolet Trailblazer ជាអតីតឡានកៅអី 3ជួរ SUV ខ្លាញ់គោស្រុកខ្មែរឆ្នាំខ្ពស់ហើយធូរថ្លៃគួរសម ម្យ៉ាងក៏សន្សំសំចៃគ្រាន់បើដែរ
បាត់វត្តមាន Colorado មួយរយៈធំស៊េរីថ្មីមិនទាន់មក អាចមើលស៊េរីចាស់ពពូកឆ្នាំ2017-2020 បានតម្លៃខ្ទង់ 2ម៉ឺនដុល្លារជាងប៉ុណ្ណោះ
Prius ពណ៌ខៀវ 2010-2015 ធូរថ្លៃជាងគេកាន់ខ្ទង់ 1ម៉ឺនដុល្លារស្ដើងក៏ទិញបាន បច្ចុប្បន្នពណ៌នេះស្ទើរគ្មានសោះប្រភេទក្រដាសពន្ធ