នេះជា NX300 កែកុនតិចតួចតែលក់បានថ្លៃជាង NX200t មានអ្វីពិសេសប្លែកអត់?

អ្នកទស្សនា
340
0/ AKlasseAuto Promotion
Untitled-22.jpg

ត្រកូល NX ស្រុកខ្មែរល្បី និងពេញនិយមមិនធម្មតាឡើយ ជាពិសេស NX200t ស៊េរីឆ្នាំ២០១៥ ដល់២០១៧ ហ្នឹងតែម្ដង។ តែចូលដល់ឆ្នាំ២០១៨ ឡើងទៅ​ម៉ូឌែល NX300 ក៏ចូលមកជំនួស តែមិនមានការផ្លាស់ប្ដូរអ្វីច្រើននោះទេ គ្រាន់តែផ្នែកខ្លះតែប៉ុណ្ណោះដូចជា៖ សំណាញ់ និងចង្កៀងមុខ ជាមួយស្ដុបក្រោយ ហើយផ្នែកខាងក្នុងតិចតួច សម្រាប់ប្លុកម៉ាស៊ីន ជើងក្រោម រូបរាង គឺដូចទៅនឹង NX200t តែម្ដង។

NX300 Option ធម្មតាប្រើចង្កៀងគុជ ១គ្រាប់ និងបាណា
NX300 Option ធម្មតាប្រើចង្កៀងគុជ ១គ្រាប់ និងបាណា
នេះជា NX200t Option ធម្មតា
នេះជា NX200t Option ធម្មតា

ជាក់ស្ដែង NX300 ប្រើម៉ាស៊ីន Turbo ៤ស៊ីឡាំង ២.០លីត្រ ផលិតកម្លាំងបាន ២៣៥សេះ កម្លាំងរមួល ២៥៨ផោនហ្វីត រត់ដោយប្រអប់លេខ ៦ វគ្គអូតូ (Paddle Shift) ជំនួយដោយ Drive Mode ដូចជា៖ Eco, Normal, Sport Mode និងប្រព័ន្ធ Lock ប៉ុង ជាមួយជម្រើសប៉ុង១ FWD និងប៉ុង២ AWD។ 

នេះជា NX200t F-Sport
នេះជា NX200t F-Sport

សម្រាប់កម្រិតស៊ីសាំងចន្លោះពី ៩លីត្រ ទៅ ១១លីត្រក្នុង១០០គីឡូម៉ែត្រ ចំពោះប៉ុង២ អាចស៊ីខ្ទង់១២ ទៅ១៤លីត្រ ក្នុង១០០គីឡូម៉ែត្រ ឬអាចលើសខ្វះតិចតួចទៅតាមស្ថានភាពជាក់ស្ដែង។

នេះជា NX300 F-Sport បំពាក់សំណាញ់ ចង្កៀងគុជ ៣តំរៀបលើក្រោម និងស៊ុមប្រឡោះពណ៌ខ្មៅ
នេះជា NX300 F-Sport បំពាក់សំណាញ់ ចង្កៀងគុជ ៣តំរៀបលើក្រោម និងស៊ុមប្រឡោះពណ៌ខ្មៅ

សម្រាប់រូបរាងខុសប្លែកពី NX200t ត្រង់បំពាក់សំណាញ់បាណាបែបថ្មី អមដោយស៊ុមប្រឡោះពណ៌ខ្មៅមើលទៅកាន់តែស្ព័រ ជាមួយចង្គៀង LED រាងប្លែក បើជាប្រភេទ F-Sport មានបំពាក់គុជ ៣គ្រាប់តម្រៀបលើក្រោម ចំណែកស្ដុបក្រោយក៏ធំជាងស៊េរីមុនបន្ដិចផងដែរ។

ផ្នែកខាងក្រោយខុសគ្នាដូចជាកាងក្រោម ស្ដុប និងបរឌៀខាងលើ NX200t ខាងឆ្វេង NX300 ខាងស្ដាំ
ផ្នែកខាងក្រោយខុសគ្នាដូចជាកាងក្រោម ស្ដុប និងបរឌៀខាងលើ NX200t ខាងឆ្វេង NX300 ខាងស្ដាំ

ចូលដល់ខាងក្នុងទូលាយគួរសមមិនខុសពី NX200t ឡើយតែរាងស្ងាតជាងបន្ដិចសម្រាប់ការបើកបរជួយទប់សម្លេងបានល្អ និងផ្នែកជាច្រើនមួយចំនួនខុសពី NX200t ដូចជា៖ Toch Pad រាងធំជាងមុន, ផ្នែកតាប់ឡូកណ្ដាល មុខងារបញ្ជាមួយចំនួនត្រូវបានបំពាក់ជាក្រូមដើម្បីបង្កើនសោភ័ណភាពជាងមុន ជាមួយនិងអេក្រង់ធំផងដែរ ។ 

ផ្នែកខាងក្នុង NX200t F-Sport អេក្រង់ ៨អ៉ីង បូតុងជាច្រើនជាប្រភេទជ័រ
ផ្នែកខាងក្នុង NX200t F-Sport អេក្រង់ ៨អ៉ីង បូតុងជាច្រើនជាប្រភេទជ័រ

NX300 ខាងក្នុងខុសប្លែកអាស្រ័យតាម Option បើជាប្រភេទធម្មតាបំពាក់កៅអីស្បែកធម្មតា មានមុខងារចាំទីតាំង និងក្ដៅត្រជាក់នៅជួរមុខ មានអេក្រង់ថាច់ ៨អ៉ីង ចង្កៀងខាងមុខប្រើគុជ LED ១គ្រាប់ យាន់កង់ទំហំ ១៧អ៉ីង មុខងារបញ្ជាឆេះពីចម្ងាយ ចំណែកភាពទំនើបមួយចំនួនត្រូវបានដកចេញដូចជា ផ្នែកខ្លះនៃប្រព័ន្ធ Toyota Safety Sense និង Wireless Charging ជាដើម។

NX300 F-Sport អេក្រង់ ១០អ៉ីង Toch Pad ធំ ប៉ូតុងជាច្រើនបំពាក់ក្រូម
NX300 F-Sport អេក្រង់ ១០អ៉ីង Toch Pad ធំ ប៉ូតុងជាច្រើនបំពាក់ក្រូម

បើជាប្រភេទ F-Sport ឃើញមាន, Wireless Charger, Speaker Mark Levinson Premium អេក្រង់ថាច់ ទំហំ ១០អ៉ីង ប្រើពូកស្បែក NuLuxe color schemes ដែលមានលាយពណ៌ដូចជាក្នុងខ្មៅលាយឈឺរី, ចង្កៀងគុជ ៣គ្រាប់ Auto High Beam ជាមួយសំណាញ់នៅផ្ទៃខាងមុន, ទ្វារក្រោយបិទបើកអូតូ និងក្រវាស់ជើង, ផ្លឹតទឹកអូតូ, កញ្ចក់មើលក្រោយកាត់ចំណាំងផ្លាត់ អ្វីដែលពិសេសនោះគឺ៖

NuLuxe color schemes ជាប្រភេទកៅអីស្បែកឡាយពណ៌
NuLuxe color schemes ជាប្រភេទកៅអីស្បែកឡាយពណ៌

ប្រព័ន្ធចាប់ហ្វ្រាំងអូតូពេលមានឧបសគ្គនៅខាងមុខ Pre-collision system។ 

ប្រព័ន្ធកំណត់ល្បឿនអូតូតាមឡានខាងមុខ Adaptive Cruise Control។ 

ប្រព័ន្ធរក្សារឡានឲ្យត្រូវគន្លងផ្លូវ Lamp keeping assist ។

ប្រព័ន្ធផ្ដល់សញ្ញាពេលវ៉ាជែង Blind Spot Monitor និងមានមុខងារពិសេសៗជាច្រើនទៀតផងដែរ។

carpixel.net-2017-lexus-nx-f-sport-za-74976-hd.jpg

សម្រាប់តម្លៃវិញ NX300 ចន្លោះពី ៥ម៉ឺនដុល្លារក្រាស់ ទៅក្បែ ៧ម៉ឺនដុល្លារស្ដើង អាស្រ័យលើ ពណ៌ Option និងប្រភេទស្លាកលេខ ឬក្រដាសពន្ធជាដើម។ ខណៈ NX200t តម្លៃត្រឹមតែ ៤ម៉ឺនដុល្លារក្រាស់ ទៅក្បែ ៦ម៉ឺនដុល្លារស្ដើងប៉ុណ្ណោះ អាចថាខុសគ្នាខ្ទង់ ១ម៉ឺនដុល្លារជាងដែរ។ 

lexus-nx-hybrid-2018-cover-mobile.jpg

ចុះបងប្អូនវិញយល់យ៉ាងណាដែរចំពោះ NX300 នេះ? បើចាប់អារម្មណ៍ត្រកូល NX គិតថាពិចារណាទៅលើ NX200t ឬ NX300? សម្រាប់មតិយោបល់ និងបទពិសោធន៍អាចចែករំលែកបាន៕

ដោយ៖ Bunsak

*អត្ថបទនេះរក្សាសិទ្ធដោយ Advanced Auto Digital Media Co.,LTD ©2023

*ADVAN AUTO មិនគាំទ្រការចម្លងអត្ថបទទៅប្រើប្រាស់ឡើងវិញដោយគ្មានអនុញ្ញាតិនោះទេ។

*ជាការជូនដំណឹងនិងព្រមានទៅកាន់បុគ្គលទាំងឡាយណាដែលចម្លងអត្ថបទយើងយកទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ សូមអរគុណ!

ចែករំលែក
ពាក្យទាក់ទង

វីដេអូ

maxresdefault.webp
[English Sub] The adventure with Land Rover Defender 130: The Ultimate Challenge
maxresdefault (1).webp
Should You Own Toyota​ Raize? - តម្លៃខ្ទង់ ២ ម៉ឺនដុល្លារជាង ស័ក្តជាមួយអ្នកណាខ្លះ? I Advan Auto
3 Model Hyundai .png
សុទ្ធតែឡាន Hyundai ពេញនិយម - មុនរើសមួយណា មើលវីដេអូសិន I Advan Auto
maxresdefault (1).jpeg
Toyota Tacoma 2024 Reaction & Review - មកម្តងនេះដើរមុនគេ ១០ ជំហ៊ាន I Advan Auto
Advan Auto videos for sharing more automotive knowledge
See More