យប់មិញនៅថ្ងៃទី៨ Lexus បានចេញផ្សាយ PR របស់ខ្លួននៅលើគេហទំព័រ Lexus Showroom និងដាក់សម្ភោធនៅព្រឹកថ្ងៃនេះឡើងកក្រើកពិភពលោក។ ត្រឹមតែ៣ថ្ងៃសោះ Lexus បានគ្រោងចេញរថយន្ដ៣ម៉ូឌែល រួមមាន៖ Lexus LBX, GX, និង TX ដែលមិនធ្លាប់មានពីមុនមក។
TX ជាប្រភេទ SUV ចំណូលថ្មីដែល Lexus ត្រៀមវ៉ៃឡុកទីផ្សារអាមេរិកនៅដើមឆ្នាំ២០២៤ខាងមុខនេះ ជាមួយ Trim / Option ចំនួន៤ដូចជា៖ Standard, Premium, Luxury, និង F-Sport Peformence ដែលបំពាក់ទៅលើម៉ូឌែល៣គឺ៖ TX350, TX500h, TX550h Plus។
Lexus បាននិយាយថា TX ជារថយន្ដចុងក្រោយគេបង្អស់ដែលប្រើគ្រោងឆ្អឹង GA-K របស់ខ្លួន ដែលមានភាពរឹងមាំ កាត់បន្ថយទម្ងន់ ជួយទប់សម្លេងរំខានបានល្អ និងភាពស្វឹតនៃតួររថយន្ដទាំងមូល។
ការឌីស្សាញរូបរាងថ្មីរបស់ TX សង្គត់ធ្ងន់ទៅលើទម្រង់ Aerodynamic ជាមួយផ្នែកខាងមុខបំពាក់បាណាប្លែកខុសពីមុនៗដែល Lexus ហៅថា Unified Spindle ឲ្យកាន់តែមានភាពទាក់ទាញជាងមុន ចំណែកផ្នែកខាងក្រោយបំពាក់ភ្លើង LED អូសកាត់គូទក្រោយមិនខុសពីម៉ូឌែល Lexus ស៊េរីក្រោយៗឡើយ ជាមួយនឹងតួរខ្លួនទាំងមូលប្រវែង ៥១៦០ម.ម ទទឹង ១៩៨៩ម.ម កម្ពស់ ១៧៨០ម.ម។
ចូលដល់ប្លុកម៉ាស៊ីនវិញសម្រាប់ម៉ូឌែល TX 350 ប្រើម៉ាស៊ីនសាំងទំហំ ៤ស៊ីឡាំងចំណុះ ២.៤លីត្រជំនួយដោយ Turbo ផលិតកម្លាំងបាន ២៧៥សេះ ៣១៧ផោនហ្វី រត់ដោប្រអប់លេខ ៨វគ្អអូតូ បង្វិលកង់ដោយប៉ុង១ FWD និងប៉ុង២ AWD ជាមួយកម្រិតស៊ីសាំងជាមធ្យម ១១.២លីត្រក្នុង១០០គីឡូម៉ែត្រ។
ម៉ូឌែល TX 500h បំពាក់ម៉ាស៊ីន ៤ស៊ីឡាំង ប្រើប្រព័ន្ធ Hybrid ចំណុះ ២.៤លីត្រ ជំនួយដោយ Turbo ផលិតកម្លាំងបាន ៣៦៦សេះ ៤០៩ផោនហ្វីត រត់ដោយប្រអប់លេខ ៦វគ្គអូតូ បង្វិលកង់ដោយប៉ុង២ AWD ជាមួយកម្រិតស៊ីសាំងជាមធ្យម ១០ឡីត្រក្នុង១០០គីឡូម៉ែត្រ។
សម្រាប់ TX 550 Plus ប្រើម៉ាស៊ីនធំទំហំ ៦ស៊ីឡាំង Plug-in Hybrid មុខកាត់ ៣.៥លីត្រ ៤០៦សេះ កម្លាំងរមួល ៤០៩ផោនហ្វីត ប្រើប្រអប់លេខ CVT ជាមួយនឹងប៉ុង២ AWD ចំណែកកម្រិតស៊ីសាំងត្រឹម ៧.៨លីត្រ ជាមួយការបើកដោយប្រើប្រព័ន្ធ EV បានចម្ងាយ ៥៣គីឡូម៉ែត្រ។
ចំពោះជើងក្រោម TX ទទួលបានប្រព័ន្ធ Multi Link Suspension អមដោយបូមរឺស័រ ចំណែកយាន់កង់ប្រើទំហំ ២២អ៉ីង ជួយសម្រួលដល់ការបើកបរកាន់តែមានទំនុកចិត្ត និងផាសុកភាពក្នុងការធ្វើដំណើរ។
ចំពោះមុខងារសុវត្ថិភាពទំនើបៗវិញ Lexus TX ទទួលបានកញ្ចប់ Toyota Safety Sense 3.0 ជាស្ដង់ដារតែម្ដង។
ផ្នែកខាងក្នុងទូលាយខ្លាំងណាស់ជាមួយទំហំ ទទឹងជិត ២ម៉ែត្រ សម្រាប់ឡានកៅអី ៣ជួរបែបនេះមិនចង្អៀតឡើយ អាចជិះបានចន្លោះពី ៧ ទៅ ៨នាក់យ៉ាងស្រួល ជាមួយការផ្ដលជូននៅជម្រើសផ្ទៃខាងក្នុងចំនួន ៧ពណ៍ និងការតុបតែងស្បែកប្រណិត ផ្នែកខ្លះលាយស្បែកឆៅបែប Luxury Car តែម្ដង។
សម្រាប់ភាពទំនើបក្រៅតែពីប្រព័ន្ធ Smart Key ក៏មានបន្ថែមមុខងារបើកបិទទ្វាជំនាន់ថ្មី Digital Latch អេក្រង់កុងទ័រឌីជីថលពហុព័ត៍មានទំហំ ១២.៣អ៉ីង អេក្រង់តាប់ឡូ ១៤អ៉ីង Wireless Charging ដំបូលបើក២តង់ DVD ក្រោយសម្រាប់អ្នកដំណើរ, Speaker Mark Levinson ២១គ្រាប់ប្រភេទ Premium Surround Sound System, ជាដើម។
ចំពោះតម្លៃវិញ Lexus នៅមិនទាន់បញ្ចេញនៅឡើយទេ សម្រាប់ព័ត៍មានផ្លូវការនៅណានោះ Advan Auto និងធ្វើការបកស្រាយលម្អិតបន្ថែមទៀត ដើម្បីឲ្យកាន់តែស៊ីជម្រៅ ព្រោះម៉ូឌែល TX ជាឡានសម្រាប់ទីផ្សារអាមេរិក ដូចនេះស្រុកខ្មែរអាចនឹងងាយស្រួលសម្រាប់ការនាំចូលរបស់ Dealer ឬបងប្អូនដែលសម្បូរថវិការអាចទិញសាកជិះបាន៕
ដោយ៖ Bunsak
*អត្ថបទនេះរក្សាសិទ្ធដោយ Advanced Auto Digital Media Co.,LTD ©2023
*ADVAN AUTO មិនគាំទ្រការចម្លងអត្ថបទទៅប្រើប្រាស់ឡើងវិញដោយគ្មានអនុញ្ញាតិនោះទេ។
*ជាការជូនដំណឹងនិងព្រមានទៅកាន់បុគ្គលទាំងឡាយណាដែលចម្លងអត្ថបទយើងយកទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ សូមអរគុណ!
ចង់ជិះ Staria ពពួកស្លាកលេខគួរកាន់ប៉ុន្មាន? ខណៈ Option មានដល់ទៅ 3 ប្រភេទ តម្លៃវិញខុសគ្នាខ្ទង់ 1ម៉ឺនដុល្លារជាង
Highlander ស៊េរីឆ្នាំ ២០០៨ ដល់ ២០១០ ហាក់ស្ងាត់ទីផ្សារ ខណៈតម្លៃមិនខ្ពស់ដូចមុនឡើយ កាន់ខ្ទង់ ២ម៉ឺនជាងរកជិះបាន
មកដឹង 10ចំណុចដែល Prius 06-09 អេមប្លែកជាង Prius 04-05 ទោះបីជារូបរាងស្ទើតែដូចគ្នាក៏ដោយ
បញ្ជុះតម្លៃរហូតដល់ ៥០០០$ ក្នុងពិធីសម្ពោធដាក់លក់ជាផ្លូវការនូវ ម៉ូដែល JETOUR TRAVELLER T2 ២០២៥
បញ្ជុះតម្លៃរហូតដល់ ៥០០០$ ក្នុងពិធីសម្ពោធដាក់លក់ជាផ្លូវការនូវ ម៉ូដែល JETOUR TRAVELLER T2 ២០២៥
ឡានខ្លាញ់គោ Mazda 2 2025 ផ្លាស់ប្ដូររាងថ្មីតែលក់ធូរថ្លៃជាងមុន ខណៈធន់សន្សំសំចៃ នឹងស៊ីសាំងខ្ទង់ 5L/100km
Suzuki ផលិត Jimny Mata ត្រឹម 150គ្រឿងប៉ុណ្ណោះ សម្រាប់ទីផ្សារអ៉ីតាលី ជាមួយលក្ខណៈពិសេសប្លែកពី Jimny ធម្មតា
នោះ! ទីបំផុត Nissan Juke 2025 បានចេញលក់ហើយជាមួយរូបរាងថ្មី ទំនើបជាងមុន នឹងប្រើម៉ាស៊ីនត្រឹម 3-Cylinder ប៉ុណ្ណោះ