ចេញតម្លៃផ្លូវការរបស់ Lexus TX 2024 ប្រហាក់ប្រហែល NX300 នៅស្រុកខ្មែរ តែទំនើបធំទូលាយ នឹងបំពាក់កៅអី 3 ជួរ

អ្នកទស្សនា
601
0/ AKlasseAuto Promotion
Untitled-33.jpg

TX ជាឡានចំណូលថ្មីសុទ្ធសាធ ស្ថិតក្នុងប្រភេទ SUV ខ្នាតធំ៧កៅអីរបស់ Lexus ក្នុងចំណោមបងប្អូន LX និង GX ។ ក្រោយពីរងចាំអស់រយៈពេលកន្លះឆ្នាំ ពេលនេះ Lexus បានបញ្ចេញតម្លៃជាផ្លូវការរបស់ខ្លួនហើយ អមជាមួយជម្រើស Trim/Option ចំនួន ៦ដូចជា៖

download.png

TX350, TX350 Premium, TX350 Luxury, TX500h F-Sport Premium, TX500h F-Sport Luxury និង TX550h+ F-Sport Luxury ដែលតម្លៃចេញពីរោងចក្រចាប់ពី ៥៥,០៥០ដុល្លារ ដល់ ៧៨,០៥០ដុល្លារ

Lexus-tx-design-first-ever-lexus-desktop-1440x800-LEX-TXG-MY24-0313.01.jpg

TX បានប្រើនៅគ្រោងឆ្អឹងថ្មីធន់រឹងមាំ នឹងកាត់បន្ថយទម្ងន់បានច្រើន ប្រភេទ GA-K ភ្ជាប់ជាមួយជម្រើសម៉ាស៊ីន ៣ ដូចជា៖

សម្រាប់ម៉ូឌែល TX350, TX350 Premium, TX350 Luxury បំពាក់ម៉ាស៊ីនសាំងទំហំ ៤ស៊ីឡាំងចំណុះ ២.៤លីត្រជំនួយដោយ Turbo ផលិតកម្លាំងបាន ២៧៥សេះ ៣១៧ផោនហ្វី ប្រើប្រអប់លេខ ៨វគ្អអូតូ បង្វិលកង់ដោយប៉ុង១ FWD និងប៉ុង២ AWD ជាមួយកម្រិតស៊ីសាំងជាមធ្យម ១១.២លីត្រក្នុង១០០គីឡូម៉ែត្រ។

Untitled-5555.jpg

ចំពោះពពួក​ TX 500h បំពាក់ម៉ាស៊ីន ៤ស៊ីឡាំង ប្រើប្រព័ន្ធ Hybrid ចំណុះ ២.៤លីត្រ ជំនួយដោយ Turbo ផលិតកម្លាំងបាន ៣៦៦សេះ ៤០៩ផោនហ្វីត រត់ដោយប្រអប់លេខ ៦វគ្គអូតូ បង្វិលកង់ដោយប៉ុង២ AWD ជាមួយកម្រិតស៊ីសាំងជាមធ្យម ១០ឡីត្រក្នុង១០០គីឡូម៉ែត្រ។

2024-lexus-tx_100901932.jpg

ចំណែក TX 550 Plus ប្រើម៉ាស៊ីនធំទំហំ ៦ស៊ីឡាំង Plug-in Hybrid មុខកាត់ ៣.៥លីត្រ ៤០៦សេះ កម្លាំងរមួល ៤០៩ផោនហ្វីត ប្រើប្រអប់លេខ CVT ជាមួយនឹងប៉ុង២ AWD ចំណែកកម្រិតស៊ីសាំងត្រឹម ៧.៨លីត្រ ជាមួយការបើកដោយប្រើប្រព័ន្ធ EV បានចម្ងាយ ៥៣គីឡូម៉ែត្រ។

Untitled-5555.jpg

ចំពោះភាពទំនើប នឹងបរិក្ខាដែលបំពាក់មកជាមួយរួមមាន ប្រព័ន្ធ Smart Key ក៏មានបន្ថែមមុខងារបើកបិទទ្វាជំនាន់ថ្មី Digital Latch មុខងារបញ្ជាឆេះពីចម្ងាយ អេក្រង់កុងទ័រឌីជីថល ១២.៣អ៉ីង អេក្រង់កំសាន្ដ ១៤អ៉ីង Wireless Charging រន្ធ USB-C ៥កន្លែង។

Lexus-tx-gallery-1-desktop-1440x811-LEX-TXG-MY24-0310.01.jpg

ជាមួយដំបូលបើក២តង់ អេក្រង់ DVD ក្រោយសម្រាប់អ្នកដំណើរ Speaker Mark Levinson ២១គ្រាប់ប្រភេទ Premium Surround Sound System, កញ្ចក់មើលក្រោយកាត់ចំណាំងផ្លាត កៅអីក្ដៅត្រជាក់ ទ្វាក្រោយបិទបើកអូតូ នឹងមុខងារក្រវាសជើង ជាមួយការបំពាក់ផ្ទៃខាងក្នុងចំនួន ៧ពណ៍ និងការតុបតែងស្បែកប្រណិត ផ្នែកខ្លះលាយស្បែកឆៅបែប Luxury Car នឹងមានមុខងារសំខាន់ៗច្រើនទៀតផងដែរ។

Lexus-tx-gallery-2-desktop-1440x811-LEX-TXG-MY24-0311.jpg

ចូលដល់ប្រព័ន្ធបច្ចេកវិទ្យាជំនួយពេលបើកបរវិញ Lexus TX ទទួលបានកញ្ចប់ Toyota Safety Sense 3.0+ ជំនាន់ចុងក្រោយ ជាស្ដង់ដារគ្រប់ម៉ូឌែលតែម្ដង។

Lexus-tx-gallery-6-desktop-1440x811-LEX-TXG-MY24-0350.jpg

សរុបមក TX ស្ថិតក្នុងជម្រើសឡានចំណូលថ្មីស្រឡាងរបស់ Lexus នៅឆ្នាំ២០២៤នេះ ហើយក៏ជា SUV ខ្នាតធំ ទំនើប សុវត្ថិភាពជាមួយតម្លៃគួរសមគ្រាន់បើដែរ អាចនិយាយបានថាតម្លៃចាប់ផ្ដើមចេញពីរោងចក្រនៅអាមេរិកប្រហាក់ប្រហែល នឹងត្រកូល NX300 ស៊េរីឆ្នាំ២០១៨ នៅស្រុកខ្មែរ តែបើនាំចូល TX 2024 បូកដកគុណចែកចំណេញខ្លះទៀត អាចចាប់ពី ១០ម៉ឺនដុល្លារជាងអីដែរ។

Lexus-tx-gallery-11-desktop-1440x811-LEX-TXG-MY24-0317.jpg

សម្រាប់បងប្អូនវិញយល់យ៉ាងណាដែរចំពោះ Lexus TX ដ៏ថ្មីស្រឡាងមួយនេះ? សម្រាប់មតិយោបល់ នឹងព័ត៍មានបន្ថែម អាចចែករំលែកបាន៕

ដោយ៖ Bunsak

តោះ! ចូលរួមការងារជាមួយ Advan Auto ប្រសិនបើអ្នកស្រឡាញ់វិស័យរថយន្ត មិនចាំបាច់មានបទពិសោធន៍ក៏បាន អ្នកអាចមករៀនសូត្រពីការងារជាមួយពួកយើងឥឡូវនេះ ។

អ្នកផលិតមាតិកា/សរសេរអត្ថបទព័ត៌មាន - Content Creator/Writer (Intern)

អ្នកកាត់តវីដេអូ - Video Editor (Intern)

ដាក់ពាក្យមកកាន់ Telegram: https://t.me/advanauto_contact    

ទាញយកព័ត៌មានលម្អិត (Job Description) : https://shorturl.at/izBIW

ចែករំលែក

វីដេអូ

maxresdefault.webp
[English Sub] The adventure with Land Rover Defender 130: The Ultimate Challenge
maxresdefault (1).webp
Should You Own Toyota​ Raize? - តម្លៃខ្ទង់ ២ ម៉ឺនដុល្លារជាង ស័ក្តជាមួយអ្នកណាខ្លះ? I Advan Auto
3 Model Hyundai .png
សុទ្ធតែឡាន Hyundai ពេញនិយម - មុនរើសមួយណា មើលវីដេអូសិន I Advan Auto
maxresdefault (1).jpeg
Toyota Tacoma 2024 Reaction & Review - មកម្តងនេះដើរមុនគេ ១០ ជំហ៊ាន I Advan Auto
Advan Auto videos for sharing more automotive knowledge
See More