ដោយសារតែឃើញថា មានការគាំទ្រប្រើប្រាស់ផ្លូវល្បឿនលឿនច្រើនពី សំណាក់បងប្អូនប្រជាពលរដ្ឋ ដែលថ្ងៃខ្លះធ្វើឲ្យមានការកកស្ទះ នៅត្រង់បញ្ជរបង់ប្រាក់ ក្រសួងសាធារណការ និងដឹកជញ្ជូន បានចេញវិធីសាស្រ្ដថ្មី ប្រើប្រាស់ បច្ចេកវិទ្យា DIP បង់ប្រាក់មុន ដើម្បីគ្រប់គ្រងការចេញចូល ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ បានលឿនរហ័ស ដោយកាត់បន្ថយការកកស្ទះ។
តាមការឲ្យដឹងពី ក្រសូងសាធារណការ ថា ប្រព័ន្ធបច្ចេកវិទ្យា DIP នេះ អនុញ្ញាត ឲ្យអ្នកដែលមានបំណងធ្វើដំណើរ លើផ្លូវល្បឿនលឿន បញ្ចូលទឹកប្រាក់ក្នុងផ្លាកលេខជាមុន (Pre-paid licence Top-up) ដោយប្រើប្រាស់កម្មវិធីទូទាត់នៅក្នុងទូរសព្ទដៃ តាមគេហទំព័រ https://ew.mpwt.gov.kh ឬ តាមបញ្ចរបង់ប្រាក់ របស់ធានាដៃគូ របស់ក្រសួង រួមមាន ធនាគារ ជីបម៉ុង (Chip Mong Bank) ធនាគារ អេស៊ីលីដា (ACLEDA Bank) ធនាគារ វឌ្ឍនៈអាស៊ីចំកាត់ (ABA Bank) ធនាគារវីង (Wing Bank) និងធនាគារ វឌ្ឍនៈ (VATTANAC Bank) និងអាចមានធនាគារផ្សេងៗទៀត នៅពេលឆាប់ៗខាងមុខនេះ ក្នុងនោះ សម្រាប់ចំនួនសមតុល្យទឹកប្រាក់ដែលបានបង់ អាចពិនិត្យបានដោយស្កេន QR Code លើលតាបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ដ (ឆៀក) ឬ លតាបត្រអនុញ្ញាតទោចក្រយានយន្ដ (សម្រាប់ម៉ូតូ ទំហំស៊ីឡាំងស្មើ ឬ លើស ៥០០cc ឬថាមពលអគ្គិសនី ២៧kW) ឬនៅបញ្ចរច្រកចេញចូល។ បន្ទាប់ពីបង់ហើយ ផ្លាកលេខរថយន្ដនឹងត្រូវភ្ជាប់ទៅក្នុងប្រព័ន្ធ គន្លងផ្លាកលេខមានសមតុល្យ (ANPR Lane) ដែលនៅពេលចូលប្រើប្រាស់ផ្លូវល្បឿនលឿន រថយន្ដមិនចាំបាច់រង់ចាំយូរត្រូវបង់ប្រាក់ នៅបញ្ចរ ឬចាំអាប់លុយនោះទេ ដោយគ្រាន់តែឆ្លងកាត់ច្រកចូល ម៉ាស៊ីននឹងកត់ចំណាំ ផ្លាកលេខថាបានបង់ប្រាក់ហើយតែម្ដង។
គួរបញ្ជាក់ផងដែរថា ការបញ្ចូលទឹកប្រាក់ក្នុងផ្លាកលេខនេះ គឺត្រូវបានអនុញ្ញាតសម្រាប់គ្រប់យានយន្ត បើទោះជាយានយន្តនោះ មិនបានចុះឈ្មោះបំពាក់ឧបករណ៍ OBU ក៏ដោយ។
សូមជម្រាបដែរថា ការដាក់ឲ្យប្រើប្រាស់ប្រព័ន្ធ DIP នេះ មិនត្រឹមតែដើម្បីសម្រួលការកកស្ទះ ចរាចរណ៍ នៅច្រកចូលផ្លូវល្បឿនលឿន ប៉ុណ្ណោះទេ វា ជួយឲ្យមានតម្លាភាព រវាងអ្នកប្រើប្រាស់ ក្រុមហ៊ុន និងក្រសួង លើការទូទាត់សេវាកម្ម, ធានាដល់សុវត្ថិភាពធ្វើដំណើរ កាត់បន្ថយឱកាសការឆ្លងកូវីដ លឿន រហ័ស អ្នកប្រើមិនពិបាកស្មុគស្មាញច្រើន ដោយសារត្រូវចាំយូរ ប៉ះពាល់ដល់អារម្មណ៍ពេលបើកបរនោះទេ។
ព័ត៌មានពីសេវាកម្ម ទំនាក់ទំនង៖ 1399
ព័ត៌មានទូទៅ ទំនាក់ទំនង៖ 1275
អត្ថបទ៖ Andra
CR-V ឆ្នាំ 2020-2023 អត់ទំនើបតែធន់សន្សំសំចៃខ្ពស់ មិនស្មុកស្មាញច្រើនស្រួលប្រើ គ្រាន់តែតម្លៃនៅរាងខ្ពស់បន្ដិច
Celerio 2022 ប្រភេទឡានមួយទឹកខ្លាញ់គោស្រុកខ្មែរធូរថ្លៃគ្រាន់បើ កាន់ក្រោម 1ម៉ឺនអាចទិញបានជិះហើយ
Kia Ray កំពុងមានសន្ទុះប្រើច្រើនគួរសម ពិសេសឆ្នាំ 2012-2017 តម្លៃទីផ្សារក្រោម 1ម៉ឺនក៏មានលើ 1ម៉ឺនក៏មានដែរ
កូន Pick Up អគ្គិសនីកំពុងត្រៀមចេញលក់តម្លៃខ្ទង់ 2ម៉ឺនដុល្លារសាកថ្មមួយពេញជិះបាន 241គីឡូម៉ែត្រ នឹងសមត្ថភាពដឹកបាន 650គីឡូក្រាម
កូន Pick Up អគ្គិសនីកំពុងត្រៀមចេញលក់តម្លៃខ្ទង់ 2ម៉ឺនដុល្លារសាកថ្មមួយពេញជិះបាន 241គីឡូម៉ែត្រ នឹងសមត្ថភាពដឹកបាន 650គីឡូក្រាម
មកដឹងមូលហេតុដែល Toyota បញ្ឈប់ការផលិត Toyota Rush ខណៈស្រុកខ្មែរត្រូវប៉ាន់ នឹងលក់ដាច់គ្មានសល់
Nissan Rogue 2025 ទើបចេញលក់ក្ដៅៗ ខណៈតម្លៃធូរជាងកាលឆ្នាំ 2024 ខ្ទង់ 2ពាន់ដុល្លារឯណោះ
នោះ! Ford XL, XLT នឹង Wildtrak 2025 ផលិតនៅខ្មែរធូរថ្លៃជាងមុនរាប់ពាន់ដុល្លារ បើធៀបនឹងតម្លៃស៊េរីឆ្នាំ 2024