ឆ្នាំថ្មីមកដល់ ក្រសួងសាធារណការ បើកការដ្ឋានសាងសង់ស្ពានកាត់ទន្លេមេគង្គ (ក្រចេះ) ប្រវែងជិត ២ គីឡូម៉ែត្រ

អ្នកទស្សនា
92
0/ AKlasseAuto Promotion
haha.jpg

កាលពីថ្ងៃទី ០២ ខែ មករា ឆ្នាំ ២០២៣ កន្លងទៅនេះ ក្រសួងសាធារណការ និងដឹកជញ្ជូន បានរៀបចំពិធីសម្ភោធបើកការដ្ឋាន សាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ ប្រវែង ១៧៦១ ម៉ែត្រ និងផ្លូវតភ្ជាប់ប្រវែង​ ៣១.៦៩ គីឡូម៉ែត្រ ជាមួយ ថវិកាព្យាករណ៍ប្រមាណ ១១៤ លានដុល្លារអាមេរិក និងគ្រោងបញ្ចប់ការសាងសង់នៅឆ្នាំ ២០២៦។ 

323638444_696503958769358_4142135994432020948_n.jpg

តាមការចុះផ្សាយពី ក្រសួងសាធារណការ និងដឹកជញ្ជូនបានឲ្យដឹងថា ស្ពានកាត់ទន្លេមេគង្គខេត្តក្រចេះថ្មីនេះ មានទីតាំង ​ត្រើយខាងកើត ស្ថិតនៅត្រង់ភូមិតាលុស ឃុំបុសលាវ ស្រុកចិត្របុរី និងត្រើយខាងលិច ស្ថិតនៅត្រង់ភូមិថ្មរាប ឃុំព្រែកប្រសព្វ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ។ ចំណែកឯ ផ្លូវតភ្ជាប់ មានប្រវែង ៣១.៦៩ គីឡូម៉ែត្រ ដែលតភ្ជាប់ពីក្បាលស្ពានប្រវែង ១៥.៤៩ គីឡូម៉ែត្រ និងផ្លូវខ្នែង ៤ខ្សែ នៅក្នុងក្រុងក្រចេះ ប្រវែង ១៦.២០ គីឡូម៉ែត្រ។

323379620_490581359872758_3832173083097238803_n.jpg
320280049_474805304622517_5118022737560418601_n.jpg

ការសាងសង់នេះ ត្រូវបានរៀបចំគម្រោង អនុវត្ត ដោយក្រុមហ៊ុន​សំណង់សៀងហៃ (Shanghai Construction Group) និងត្រួតពិនិត្យបច្ចកទេស ដោយក្រុមហ៊ុនទីប្រឹក្សាច្ចេកទេសក្វាងចូវវ៉ាន់អាន (Guangzhou Wanan Construction Supervision) របស់សាធារណរដ្ឋប្រជាមានិតចិន។ 

323696444_1339649970123834_6820400911919301964_n.jpg

ឯកឧត្តមកទេសរដ្ឋមន្រ្ដី ស៊ុន ចាន់ថុល បានមានប្រសាសន៍ឲ្យដឹងថា គម្រោងការសាងសង់នេះ គឺធ្វើឡើងដើម្បី សម្រួលដល់ការធ្វើដំណើរដល់បងប្អូនប្រជាពលរដ្ឋទាំងត្រើយខាងកើត និងខាងលិច ព្រមទាំងភ្ជាប់តំបន់ដាច់ស្រយាលភូមិភាគឦសាន មកកាន់ទីប្រជុំជនផងដែរ មួយវិញទៀតគម្រោងនេះ ជាផ្នែកមួយនៃផ្លូវជាតិ​ ៦០B ភ្ជាប់ពីក្រចេះ ទៅកំពង់ធំ ប្រទាក់គ្នាជាមួយផ្លូវជាតិ និងផ្លូវខេត្តសំខាន់ៗ​ ផ្សេងៗទៀតដូចជា ត្រើយខាងលិច តភ្ជាប់ជាមួយផ្លូវជាតិលេខ៦ ត្រង់ផ្លូវបំបែកកំពង់ថ្ម ខេត្តកំពង់ធំ បន្តឆ្ពោះទៅកាន់ខេត្តសៀមរាប និងតភ្ជាប់តាមរយៈផ្លូវជាតិលេខ៧១A តាមបណ្តោយមាត់ទន្លេមេគង្គ ឆ្ពោះទៅកាន់ខេត្តស្ទឹងត្រែងនៅផ្នែកខាងលើ និងឆ្ពោះទៅខេត្តកំពង់ចាម នៅផ្នែកខាងក្រោមទន្លេមេគង្គ។ នៅត្រើយខាងកើត ភ្ជាប់ទៅផ្លូវជាតិលេខ៧ ឆ្ពោះទៅខេត្តស្ទឹងត្រែង ខេត្តរតនគិរី និងខេត្តមណ្ឌលគិរី និងតភ្ជាប់ជាមួយផ្លូវជាតិលេខ៧៣ ឆ្លងកាត់ស្រុកឆ្លូង ស្រុកតំបែរ ឆ្ពោះទៅខេត្តត្បូងឃ្មុំ រួចតភ្ជាប់ទៅផ្លូវជាតិលេខ៧ ឆ្ពោះទៅខេត្តកំពង់ចាម ឬខេត្តព្រៃវែង និងបន្តឆ្ពោះទៅកាន់រាជធានីភ្នំពេញ។

323625356_891651342029139_5078563099817949549_n.jpg
323453274_560188268995566_6554539630511067379_n.jpg

គួរបញ្ជាក់ផងដែរថា គម្រោងសាងសង់នេះ ជាឥណទានសម្បទាន ជំនួយឥតសំណង របស់រដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិនសម្រាប់ការសាងសង់ ស្តារ និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន នៅកម្ពុជា  រួមជាមួយនឹងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជាផងដែរ។ 

ចែករំលែក
ពាក្យទាក់ទង

វីដេអូ

maxresdefault.webp
[English Sub] The adventure with Land Rover Defender 130: The Ultimate Challenge
maxresdefault (1).webp
Should You Own Toyota​ Raize? - តម្លៃខ្ទង់ ២ ម៉ឺនដុល្លារជាង ស័ក្តជាមួយអ្នកណាខ្លះ? I Advan Auto
3 Model Hyundai .png
សុទ្ធតែឡាន Hyundai ពេញនិយម - មុនរើសមួយណា មើលវីដេអូសិន I Advan Auto
maxresdefault (1).jpeg
Toyota Tacoma 2024 Reaction & Review - មកម្តងនេះដើរមុនគេ ១០ ជំហ៊ាន I Advan Auto
Advan Auto videos for sharing more automotive knowledge
See More