Mazda 2 ជាប្រភេទឡានកូនកាត់ មានពីរទម្រង់ ជាមួយជម្រើស Sedan នឹង Hatchback ដ៏ពេញនិយមរបស់ Mazda ។
Mazda 2 ឬ M2 មានភាពពេញនិយមខ្លាំងនៅ ជំនាន់ទី 3 ស៊េរីឆ្នាំ 2015 ឡើងទៅ ជាមួយតម្លៃខ្ទង់ 2ម៉ឺនដុល្លារជាង ហើយក៏ជាឡានជប៉ុនដែលមានតម្លៃ 2 ម៉ឺនដុល្លារបន្ដិច ក្នុងចំណោមឡានថ្មីខ្លាញ់គោស្រុកខ្មែរកាលនោះ។
បច្ចុប្បន្ន M2 កំពុងទទួលស្វាគមន៌ ម៉ូឌែល 2025 អាចនឹងឃើញវត្តមាននៅស្រុកខ្មែរឆាប់ៗនេះ ជាមួយតម្លៃលិចឮថា លើ 2 ម៉ឺនដុល្លារបន្ដិចប៉ុណ្ណោះ។ ខណៈស៊េរីចាស់ឆ្នាំ 2015-2017 ទីផ្សារបច្ចុប្បន្ននៅចន្លោះពី 14,000ដុល្លារជាង ទៅ 16,000ដុល្លារជាង អាស្រ័យលើ ពណ៌ ឆ្នាំផលិត នឹងភិនភាគឡានជាក់ស្ដែងជាដើម។
តម្លៃនេះអាចថាប្រហាក់ប្រហែលទៅនឹង រថយន្ដដ៏ពេញនិយមនៅស្រុកខ្មែរបច្ចុប្បន្នគឺ Toyota Prius 2010 ប្រភេទស្លាក់លេខជាដើម។
Mazda 2 ជំនាន់ទី 3 ដែលប្រើនៅស្រុកខ្មែរយើងឃើញភាគច្រើនបំពាក់ម៉ាស៊ីនសាំង 4ស៊ីឡាំង 1.5លីត្រ ដែលជាម៉ាស៊ីន Skyactiv ដ៏ទំនើបរបស់ Mazda (បង្កើនសន្ទុះ សន្សំសំចៃប្រេងឥន្ធនៈ និងកាត់បន្ថយជាតិពុលក្នុបរិយាកាស) ដែលអាចផលិតកម្លាំងបាន ១១៥សេះ កម្លាំងរមួល ១០៩ផោនហ្វីត រត់ដោយប្រអប់លេខ ៦វគ្គអូតូ បង្វិលកង់ដោយប៉ុងមុខ (FWD)។
ចំពោះកម្រិតស៊ីសាំងចន្លោះពី ៥លីត្រជាង ទៅក្បែរ ៧លីត្រ ក្នុងមួយ១០០គីឡូម៉ែត្រ ឬអាចលើសខ្វះតិចតួចទៅតាមស្ថានភាពជាក់ស្ដែង។
ខាងក្នុងឌីស្សាញស្អាតមិនចាញ់ឡានស៊េរីទំនើបប៉ុន្មានទេ មានអេក្រង់ LCD ៧អីញ ប្រើជាមួយប៉ូតុង Power Start និង Smart Key បំពាក់កៅអី ២ជួរ ទូលាយគួរសម អាចជិះបានគ្នា៥នាក់ និងសល់ឃ្លុបក្រោយដាច់ដោយឡែកសម្រាប់ដាក់អីវ៉ានផងដែរ។
ក្រៅពីនឹងក៏មាន កៅអីស្បែក, កាមេរាក្រោយ, Sensor ជំនួយពេលចូលចត, ផ្លឹតទឹកអូតូ, មុខងារបូតុង I-Stop, GPS, Speaker 6 គ្រាប់, ពោងសុវត្ថិភាព មុខ៤ក្រោយ២, និងមានជំនួយដោយ Sport Mode ជាដើម។
សម្រាប់បងប្អូនវិញយល់យ៉ាងណាដែរចំពោះ Mazda 2 ជំនាន់ទី 3 ស៊េរីឆ្នាំ 2015 ដល់ 2017 មួយនេះ? បងប្អូនដែលមានមតិយោបល់ បទពិសោធន៍ ព័ត៍មានបន្ថែម អាចចែករំលែកបាន៕
ដោយ៖ Bunsak
*អត្ថបទនេះរក្សាសិទ្ធដោយ Advanced Auto Digital Media Co.,LTD ©2023
*ADVAN AUTO មិនគាំទ្រការចម្លងអត្ថបទទៅប្រើប្រាស់ឡើងវិញដោយគ្មានអនុញ្ញាតិនោះទេ។
*ជាការជូនដំណឹងនិងព្រមានទៅកាន់បុគ្គលទាំងឡាយណាដែលចម្លងអត្ថបទយើងយកទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ សូមអរគុណ!
Peugeot Django បង្ហាញខ្លួនជាមួយរូបរាងថ្មីនៅកម្ពុជា កាន់តែធំ កាន់តែល្អ តម្លៃកាន់តែធូរ!!
ក្រុមហ៊ុន ខេ (ខេមបូឌា) បានបើកដំណើរការសាកល្បង (Soft Opening) អគារតាំងបង្ហាញរថយន្ត អ៊ីស៊ូហ្ស៊ុ សាខាទី៣ គឺសាខាខេត្តកំពង់ចាម
វត្តមានរថយន្ត The new Hyundai VENUE ស៊េរីឆ្នាំ២០២៦ នៅកម្ពុជា
Toyota Wigo 2023-2024 មួយទឹកមិនទាន់បាត់ខ្លិនខ្លាញ់គោ ឥលូវឃើញទីផ្សារដាក់លក់ច្រើនគួរសមតម្លៃខ្ទង់ 1ម៉ឺនដុល្លារជាងប៉ុណ្ណោះ
Toyota Wigo 2023-2024 មួយទឹកមិនទាន់បាត់ខ្លិនខ្លាញ់គោ ឥលូវឃើញទីផ្សារដាក់លក់ច្រើនគួរសមតម្លៃខ្ទង់ 1ម៉ឺនដុល្លារជាងប៉ុណ្ណោះ
Revo Rally 2025 ចេញលក់ហើយខណៈស៊េរីឆ្នាំ 2024 មួយទឹកយូៗមានមួយតម្លៃខ្ពស់គួរសមខ្ទង់ 4ម៉ឺនដុល្លារក្រាស់នៅឡើយទេ
Ford Territory មួយទឹកខ្លាញគោស្រុកខ្មែរ តម្លៃធូរជាងមុនច្រើនគួរសមក្នុងមួយរយៈចុងក្រោយនេះ បើក្រៅពីពណ៌ស តម្លៃរឹតតែធូរជាងហ្នឹងទៀត
D-Max V Cross 2022-2023 ប្រភេទស្លាកលេខរាងធ្លាក់ថ្លៃគួរសម ក្រោយវត្តមានម៉ូឌែល 2025 លេចឡើងលើទីផ្សារ