Mazda 2 ជាប្រភេទឡាន Hatchback មួយម៉ូឌែលរបស់ក្រុមហ៊ុន Mazda ដែលផលិតដំបូងនៅឆ្នាំ២០០២។ តែសន្ទុះនៃការប្រើប្រាស់ ហាក់នៅមិនទាន់ពេញនិយមប៉ុន្មានទេ ទើបតែនៅឆ្នាំ២០១៥ ដែលជាជំនាន់ទី៣នេះ ទើប Mazda 2 ធ្វើការកែប្រែរូបរាងទាំងស្រុងនៅទាំងផ្នែកខាងក្នុង និងខាងក្រៅដែលមើលទៅទាក់ភ្នែកខ្លាំងក្នុងចំណោមយុវវ័យ។
Mazda 2 ត្រូវបានដំឡើងនៅថៃដែលជាប្រទេសជិតខាងសម្រាប់ Specs ក៏ដូចជាទីផ្សារនៅអាស៊ីប៉ាស៊ីហ្វិច។ ដូច្នេះវាក៏មានវត្តមាននៅស្រុកខ្មែរយើង ដែលភាគជាច្រើនជាម៉ូឌែលឆ្នាំ២០១៥ឡើងទៅ។ ចង់ដឹងថាកូនឡាន Sedan រាងកាត់បែប Hatchback មួយប្រភេទនេះមានលក្ខណៈអ្វីខ្លះ? តាមដានជាមួយ Advan Auto ទាំងអស់គ្នា។
១. Mazda 2 មានច្រើនជម្រើសម៉ាស៊ីន តែស្រុកខ្មែរយើងឃើញភាគច្រើនប្រើប្រភេទម៉ាស៊ីនសាំង ៤ស៊ីឡាំង ចំណុះ ១.៥លីត្រ បំពាក់ប្រពន្ធ័ជំនួយ Skyactiv (បង្កើនសន្ទុះ សន្សំសំចៃប្រេងឥន្ធនៈ និងកាត់បន្ថយជាតិពុលក្នុបរិយាកាស)ផលិតកម្លាំងបាន ១១៥សេះ កម្លាំងរមួល ១០៩ផោនហ្វីត រត់ដោយប្រអប់លេខ ៦វគ្គអូតូ បង្វិលកង់ដោយប៉ុងមុខ (FWD)។ មាឌតូចតែអាចជាន់ស្ទុះពី ០ ទៅ ១០០គីឡូម៉ែត្រប្រើពេល ៨.៧វិនាទី និងអាចរត់ល្បឿនអតិបរិមា ២០០គីឡូម៉ែត្រ/ម៉ោង។
- ចំពោះកម្រិតស៊ីសាំងចន្លោះពី ៥លីត្រ ទៅ៧លីត្រ ក្នុងមួយ១០០គីឡូម៉ែត្រ និងចាក់មួយពេញបាន៤៤លីត្រ។
២. ជើងក្រោម Mazda ដំណើរការដោយប្រព័ន្ធ បូមរឺស័រធម្មតា MacPherson Strut អមដោយ Anti Roll bar និងជំនួយដោយបូមហ្កាស Gas Damper នៅផ្នែកខាងមុខ និងខាងក្រោយប្រើជា Torsion bar ជំនួយដោយ Hydraulic double acting shock absorber។ ចំណែកយាន់កង់វិញ ទំហំ ១៥អីញ បំពាក់ហ្វ្រាំងឌីសគៀបនៅផ្នែកខាងមុខ និងខាងក្រោយជាហ្វ្រាំងត្រលោគ ជំនួយដោប្រព័ន្ធ ABS ជាមួយនឹង EBD, BA ផងដែរ។
៣. វាមានប្រវែង ៤០៦០ម.ម ទទឹង ១៦៩៥ម.ម កម្ពស់ ១៤៩៤ម.ម ពីដីមកបាត ១៥២ម.ម ទម្ងន់ ១០៤៥ គីឡូក្រាម និងអាចដឹកបាន ជិត៥០០គីឡូក្រាម។
- ខាងក្រៅជាប្រភេទឡានទ្វា ៤ មើលទៅរាងកាត់ Sedan បែប Hatchback ប្រើចង្គៀងមុខប្រភេទគុជ HID អមដោយ LED Daytime Running Light ស្អាតទាក់ភ្នែកយុវវ័យច្រើន។
- ខាងក្នុងឌីស្សាញស្អាតមិនចាញ់ឡានស៊េរីទំនើបប៉ុន្មានទេ មានអេក្រង់ LCD ៧អីញ ប្រើជាមួយប៉ូតុង Power Start និង Smart Key បំពាក់កៅអី ២ជួរ ទូលាយគួរសម អាចជិះបានគ្នា៥នាក់ និងសល់ឃ្លុបក្រោយដាច់ដោយឡែកសម្រាប់ដាក់អីវ៉ានផងដែរ។
បើជាប្រភេទ Full Option វិញឃើញមានប្រើជាមួយនឹង កៅអីស្បែក, កាមេរាក្រោយ, Sensor ជំនួយពេលចូលចត, ផ្លឹតទឹកអូតូ, មុខងារបូតុង I-Stop, GPS, Speaker 6 គ្រាប់, ពោងសុវត្ថិភាព មុខ៤ក្រោយ២, និងមានជំនួយដោយ Sport Mode ជាដើម។
៤. តម្លៃវិញនៅទីផ្សារកម្ពុជាយើងសម្រាប់ឡានឆ្នាំខ្ពស់ស៊េរី ២០១៥ ដល់២០១៨ បងប្អូនអាចរកទិញបានស្លាក់លេខចន្លោះពី ១ម៉ីនដុល្លារក្រាស់ ទៅ ២ម៉ីនស្ដើង អាស្រ័យលើឆ្នាំផលិត ពណ៌ Option និងភិនភាគជាក់ស្ដែងផងដែរ។ ចំណែកតម្លៃជួសជុលវិញរាងខ្ពស់គួរសម ព្រោះមិនសូវសម្បូរគ្រឿងបន្លាស់ប៉ុន្មានទេ ពេលខ្លះត្រូវរងចាំកម្ម៉ងពីថៃក៏មានដែរ បូកចុះឡើងចំណាយចន្លោះពី ២០០ដុល្លារជាង ទៅ ៥០០ដុល្លារជាង អាចតិចឬច្រើនជាងនេះអាស្រ័យលើកម្រិតខូចខាតជាកស្ដែង។
- សរុបមកអាចនិយាយបានថា Mazda 2 នេះស៊ីសាំងតិចសន្សំសំចៃគួរសម រូបរាងទាក់ភ្នែកទាន់សម័យ ខាងក្នុងក៏ទូលាយស្អាតគួរឲ្យចាបអារម្មណ៍។ តែបើខូចពិបាកជួសជុល និងរងចាំយូរបើខ្វះគ្រឿងបន្លាស់ ណាមួយលក់វិញខាតគួរសមដែរ។ ចុះបងប្អូនវិញបើមានលុយប៉ុណ្ណឹងគិតចង់វិនិយោគជាមួយ Mazda 2 ស៊េរីឆ្នាំ ២០១៥ ដល់២០១៨នេះដែរអត់?
ដោយ៖ BunSak
MG ក្នុងខែធ្នូនេះ ចាប់រង្វាន់លុយសុទ្ធ $5,000
ក្រុមហ៊ុន ខេ អិន អិន ខេមបូឌា ទទួលសិទ្ធិនាំចូល និងចែកចាយផ្តាច់មុខលើរថយន្តម៉ាក JETOUR គ្រប់ម៉ូឌែល
រថយន្ត New MG HS ស៊េរីថ្មីមកកាន់ទីផ្សារប្រទេសកម្ពុជាមានតម្លៃប្រកួតប្រជែងខ្លាំងត្រឹមតែ 37,xxx ដុល្លារប៉ុណ្ណោះ
MG បង្ហាញរថយន្តប្រភេទ SUV 7កៅអីស៊េរីថ្មី តម្លៃត្រឹមតែ
នោះ! Lexus IS200t 2016 បច្ចុប្បន្នមានតម្លៃក្រោម 3ម៉ឺនដុល្លារ ខណៈតម្លៃនេះពីមុនរកទិញមិនបានឡើយ
Chevrolet Trailblazer ជាអតីតឡានកៅអី 3ជួរ SUV ខ្លាញ់គោស្រុកខ្មែរឆ្នាំខ្ពស់ហើយធូរថ្លៃគួរសម ម្យ៉ាងក៏សន្សំសំចៃគ្រាន់បើដែរ
បាត់វត្តមាន Colorado មួយរយៈធំស៊េរីថ្មីមិនទាន់មក អាចមើលស៊េរីចាស់ពពូកឆ្នាំ2017-2020 បានតម្លៃខ្ទង់ 2ម៉ឺនដុល្លារជាងប៉ុណ្ណោះ
Prius ពណ៌ខៀវ 2010-2015 ធូរថ្លៃជាងគេកាន់ខ្ទង់ 1ម៉ឺនដុល្លារស្ដើងក៏ទិញបាន បច្ចុប្បន្នពណ៌នេះស្ទើរគ្មានសោះប្រភេទក្រដាសពន្ធ