ស្របពេលស្ថានភាព ការរាតត្បាតជម្ងឺកូវីដ ១៩ ចាប់ផ្ដើមអន់ថយ គួរឲ្យកត់សម្គាល់ ក្រុមហ៊ុនផលិតរថយន្ដជាច្រើនចាប់ផ្ដើមសម្រុក ចេញម៉ូដែលថ្មីៗ ទាំងធម្មតា (សាំង ម៉ាស៊ូត) ទាំង Hybrid ជាពិសេស ឡានអគ្គិសនី ក្រុមហ៊ុនផលិតរថយន្ដល្បី Mitsubishi មិនឲ្យចាញ់ក្រុមហ៊ុនជប៉ុនដូចគ្នា ដូចជា Toyota និង Honda បានប្រកាសចេញរថយន្ដថ្មី ១៦ ម៉ូដែល នៅបំណាច់ឆ្នាំ ២០២៥ ខាងមុខនេះ។
តាមការឲ្យដឹងពី Carscoops ថា គម្រោងថ្មីរបស់ Mitsubishi នេះ មានឈ្មោះថា ‘Challenge 2025’ ដែលក្រុមហ៊ុន ត្រៀមចេញរថយន្ដថ្មី ១៦ ម៉ូដែល នៅឆ្នាំ ២០២៥ ដែលមានច្រើនប្រភេទ ទាំងប្រើប្រាស់ ម៉ាស៊ីនចំហេះក្នុង (ICE ឬ ប្រើសាំង ម៉ាស៊ូត), Hybrid, និងអគ្គិសនីសុទ្ធ ដែលរាប់តាំងពីប្រភេទកូនឡាន kei, supermini, SUV កៅអី ២ ជួរ, ៣ ជួរ, pickup, និង minivan ឬ រថយន្ដដឹកអ្នកដំណើរធន់តូចផងដែរ ដោយ Mitsubishi នឹងបង្កើនការវិនិយោគលើ R&D របស់ខ្លួន និងសហការជាមួយក្រុមហ៊ុនដៃគូ ដូចជា Nissan និង Renault ជាដើម។
ក្នុងចំណោមម៉ូដែលទាំង ១៦ នេះ រថយន្ដ pick up ប្រើប្រាស់ម៉ាស៊ីនចំហេះក្នុង (ICE) នឹងមានវត្តមានមុនគេ ក្នុងរង្វង់ឆ្នាំ ២០២៣ នេះ ទំនងជាមកជំនួស Mitsubishi Triton/L200 សេរីមុន ហើយ platform របស់វា ក៏នឹងត្រូវប្រើប្រាស់ជាមួយនឹង pick up ប្រភេទ BEV ដែលនឹងមកនៅឆ្នាំ ២០២៥ ផងដែរ។
ស្របពេលជាមួយគ្នានេះ រថយន្ដ SUV ម៉ាស៊ីន ICE ម៉ូដែល XFC ក៏នឹងមកក្នុងឆ្នាំ ២០២៣ ដែរ។ រីឯប្រភេទ Hybrid វិញនឹងជារថយន្ដ បែប supermini ឈ្មោះថា Mitsubishi Colt និងមួយទៀតគឺ Mitsubishi Xpander Hybrid ចេញឆ្នាំ ២០២៤។
ងាកមករថយន្ដអគ្គិសនីសុទ្ធវិញ Mitsubishi បង្ហើបថានឹងចេញ ៤ ម៉ូដែល តែសុំលាក់ពីរូបរាង និងសមត្ថភាពរបស់វាសិន តែបើតាម electrek បានឲ្យដឹងថា នឹងមានមួយជា pickup អគ្គិសនីសុទ្ធ ហើយ Mitsubishi ក៏មានគម្រោង ផលិតតែរថយន្ដ Hybrid និង អគ្គិសនីសុទ្ធ ត្រឹមឆ្នាំ ២០៣០ និងយូរបំផុត ២០៣៥ ទៅផងដែរ ដើម្បីតាមឲ្យទាន់តម្រូវការទីផ្សាររថយន្ដក្នុងពេលបច្ចុប្បន្ន និងអនាគត។
ប្រភព៖ Carscoops
អត្ថបទ៖ Andra
CR-V ឆ្នាំ 2020-2023 អត់ទំនើបតែធន់សន្សំសំចៃខ្ពស់ មិនស្មុកស្មាញច្រើនស្រួលប្រើ គ្រាន់តែតម្លៃនៅរាងខ្ពស់បន្ដិច
Celerio 2022 ប្រភេទឡានមួយទឹកខ្លាញ់គោស្រុកខ្មែរធូរថ្លៃគ្រាន់បើ កាន់ក្រោម 1ម៉ឺនអាចទិញបានជិះហើយ
Kia Ray កំពុងមានសន្ទុះប្រើច្រើនគួរសម ពិសេសឆ្នាំ 2012-2017 តម្លៃទីផ្សារក្រោម 1ម៉ឺនក៏មានលើ 1ម៉ឺនក៏មានដែរ
កូន Pick Up អគ្គិសនីកំពុងត្រៀមចេញលក់តម្លៃខ្ទង់ 2ម៉ឺនដុល្លារសាកថ្មមួយពេញជិះបាន 241គីឡូម៉ែត្រ នឹងសមត្ថភាពដឹកបាន 650គីឡូក្រាម
កូន Pick Up អគ្គិសនីកំពុងត្រៀមចេញលក់តម្លៃខ្ទង់ 2ម៉ឺនដុល្លារសាកថ្មមួយពេញជិះបាន 241គីឡូម៉ែត្រ នឹងសមត្ថភាពដឹកបាន 650គីឡូក្រាម
មកដឹងមូលហេតុដែល Toyota បញ្ឈប់ការផលិត Toyota Rush ខណៈស្រុកខ្មែរត្រូវប៉ាន់ នឹងលក់ដាច់គ្មានសល់
Nissan Rogue 2025 ទើបចេញលក់ក្ដៅៗ ខណៈតម្លៃធូរជាងកាលឆ្នាំ 2024 ខ្ទង់ 2ពាន់ដុល្លារឯណោះ
នោះ! Ford XL, XLT នឹង Wildtrak 2025 ផលិតនៅខ្មែរធូរថ្លៃជាងមុនរាប់ពាន់ដុល្លារ បើធៀបនឹងតម្លៃស៊េរីឆ្នាំ 2024